Home ព័ត៌មានអន្តរជាតិ អ៊ីរ៉ង់ថាអាមេរិកនិយាយចរចាតែម្នាក់ឯង ខណៈខ្លួនឯណេះមិនបានដឹងលឺអ្វីទាំងអស់

អ៊ីរ៉ង់ថាអាមេរិកនិយាយចរចាតែម្នាក់ឯង ខណៈខ្លួនឯណេះមិនបានដឹងលឺអ្វីទាំងអស់

60
0

តើស្ថានភាពនៅមជ្ឈិមបូព៌ានឹងវិវឌ្ឍទៅជាយ៉ាងណាបើអ៊ីរ៉ង់បន្តអះអាងបែបនេះ? តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ បានរាយការណ៍សម្តីអ្នកនាំពាក្យយោធាអ៊ីរ៉ង់ថា សហរដ្ឋអាមេរិក កំពុងតែចរចាជាមួយខ្លួនឯងតែម្នាក់ឯង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបន្តអះអាងថា កិច្ចចរចារវាងប្រទេសទាំងពីរ សំដៅបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា កំពុងតែប្រព្រឹត្តទៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2h0tmExy0LuymkAhnAVqzFhSb_Y9yfzwqUzSVOEY4SR9ma7fJ2T9y33KodkazUkzQfZp0Tni-53I1Cwhcre6vXwm-psmXmYcM5LjwIGxaBIlwk9aSKpi2o9wYuFHIohBovjlhiPlLsPlsL-C_7YuxYSBFZ5bHwgZGLp-cd6rlVA5jwSVkWFqu7bGNvTgt/s576/photo_2026-03-25_16-17-53%20(4).jpg
យោងតាមរបាយការណ៍ដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធនេះ លោក Ebrahim Zolfaqari អ្នកនាំពាក្យទីបញ្ជាការកណ្តាលរបស់កងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់ បានចោទសួរលក្ខណៈឌឺដងទៅកាន់សហរដ្ឋអាមេរិកយ៉ាងដូច្នេះថា «តើកម្រិតនៃការតស៊ូរបស់អ្នកឯង បានឈានដល់ដំណាក់កាលនិយាយចរចាតែជាមួយខ្លួនឯងហើយឬ? មនុស្សដូចជាពួកយើង គឺគ្មានថ្ងៃអាចត្រូវរ៉ូវជាមួយមនុស្សដូចជាពួកអ្នកឡើយ»។ លោក Zolfaqari បានបន្ថែមថា តម្លៃថាមពល និងសណ្តាប់ធ្នាប់មុនសង្រ្គាម គឺនឹងមិនអាចវិលត្រឡប់ដូចដើមជាដាច់ខាត ដរាបណាទីក្រុងវ៉ាស៉ីនតោន មិនទទួលស្គាល់ថា ស្ថិរភាពតំបន់ ត្រូវបានធានាដោយកងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmFYD3q2l0SvtFkQx27yiLyxGy2jUCnwfRt_geiECrZ_uHvBplzfco4XZPTLSZ3BB34jQkrOOTVFj6JRKqLmipBxFrCCTylfxfHFecgpxifMAhy1Jshu8gztQc4_18AR71GOerd5LYP_2VnwzRqHHcIdiydyLsJr8dEmkH9qQS7rbwvp7RlOAtXYRiUcI5/s1100/photo_2026-03-25_16-17-53.jpg

នាថ្ងៃពុធនេះ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ (IRGC) ក៏បានប្រកាសដែរថា ខ្លួនបានបើកការវាយប្រហារមីស៉ីលជុំថ្មីទី៨០ ប្រឆាំងអ៉ីស្រាអែល និងមូលដ្ឋានយោធាអាមេរិក នៅក្នុងតំបន់។ IRGC បាននិយាយថា ខ្លួនបានកំណត់គោលដៅលើទីក្រុង Safad, Kiryat Shmona, Bnei Brak និង Tel Aviv របស់ប្រទេសអ៉ីស្រាអែល ព្រមទាំងមូលដ្ឋានទ័ពអាមេរិក នៅប្រទេសកូវ៉ែត ហ៊្សកដានី និងបារ៉ែន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv8pNhOcxr4oCMzeEM5DMV-uZe8bXhsI8ppf4YutPYCJu3b74D3pf0E0Myt75gcd9fE_0L3GtSw-FIoiX_WoJpQ2ah86XDZ9bwzGIm0O4UzNmnMuOIZvPThOMgY-XSx7N83EpgBwjMrWhe94QT7PRmchaYt10kdgQ45HIdTnLlTLNdAVVTUEdPZoPQMDIE/s599/photo_2026-03-25_16-17-53%20(3).jpg
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន លោក ត្រាំ បានអះអាងថា ភាគីទាំងពីរបានចរចាគ្នា ដោយទីក្រុងតេហេរ៉ង់ ចង់ស្វែងរកកិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្រ្គាម។ ប៉ុន្តែភ្លាមៗនោះ អ៉ីរ៉ង់បានចេញមុខច្រានចោលម្តងរួចមកហើយថា វាជារឿងមិនពិត។ ទោះជាបែបនេះក្តី កាលពីថ្ងៃអង្គារ លោក ត្រាំ បានបន្តអះអាងជាថ្មីថា អាមេរិកកំពុងធ្វើឱ្យមានភាពរីកចម្រើនក្នុងកិច្ចប្រឹងប្រែងចរចាជាមួយអ៉ីរ៉ង់។ ទន្ទឹមគ្នានោះ កាលពីថ្ងៃអង្គារ មានសេចក្តីរាយការណ៍ព័ត៌មានថា ផែនការ១៥ចំណុចមួយ ដើម្បីបញ្ចប់ជម្លោះ ដែលព្រាងឡើងដោយទីក្រុងវ៉ាស៉ីនតោន ត្រូវបានបញ្ជូនឱ្យទីក្រុងតេហរ៉ង់៕