រឿងរ៉ាវរវាង ពេជ្រ សូលីកា និង ហ្វីយ៉ាតា បានបង្កឱ្យមានការជជែកយ៉ាងច្រើននៅលើបណ្តាញសង្គមខណៈអ្នកទាំងពីរសុទ្ធតែមានអ្នកគាំទ្ររៀងៗខ្លួនចេញមកការពារអាយដល។ ជាមួយនឹងបរិយាកាសអាប់អួរនេះ ពេជ្រ សូលីកា បានផ្តាំផ្ញើទៅហ្វេនផ្កាប់មុខខាងទៀតកុំគាំទ្រទង្វើរបស់អាយដលទាំងមិនដឹងសខ្មៅ។
នៅថ្ងៃទី២៤ ខែមីនា តារាចម្រៀង ពេជ្រ សូលីកា បានបង្ហោះសំណេរថា «ជាថ្មីម្ដង ជូនចំពោះ ហ្វេន idol ផ្កាប់មុខ មិនដឹងល្អសខ្មៅ ខ្ញុំប៉ុណ្ណេះហើយ អត់ចាំបាច់ផុស drama
ផុស attention ផុសយកល្បីអីទៀតទេ។ ការដែលផុសនេះ ទីមួយ: ខ្ញុំគ្មានទំនាក់ទំនងនិងគ្នាទៀត បើខ្ញុំមិនផុស គេម៉េចដឹងថាខ្ញុំចង់បានអី ? កុំមកកាន់ជើង idol ខុសរបៀប
ខុសមិនដឹងខុស ចឹងតើបានជាជីវិត idol អ្នកឱបតែភ្លើង ខំចង់កន្លះជីវិតហើយ នៅតែមិនទៅណា នៅតែអណ្ដើកក្នុងស្នូក ចឹងទៅ គ្រាន់ប្រាប់…ខ្ញុំមិនស្លូតទេ គ្រាន់តែខ្ញុំមិនដឹងទៅកាចខុសរបៀបធ្វើអី។ ប៉ះច្រើនដងខ្ញុំមិនមាត់ ខ្ញុំមិនមែនខ្លាច idol អ្នកទេ ប៉ុន្តែខ្ញុំរក្សាកិត្តិយសរបស់ខ្ញុំ កូនខ្ញុំ និង ហ្វេនខ្ញុំកុំដដែលៗ ខ្ញុំធុញ »។
មុននឹងលើកឡើងយ៉ាងច្បាស់លាស់កុំឱ្យហ្វេនផ្កាប់មុខកាន់ជើងអាយដលទាំងទទឹងទិសមិនដឹងសខ្មៅ តារាចម្រៀងរូបនេះបានបង្ហោះសំណេរមួយទៀតថារូបនាងមិនចង់និយាយនោះទេតែបើមិននិយាយមិនដឹងថាពេលណាចប់។ ពេជ្រ សូលីកា ថាអារម្មណ៍ពេលនេះ បើឃើញនៅក្រៅ ក្នុងចិត្តមានតែមួយទេ អូយម្នាក់ហ្នឹងស្រស់ស្អាតមេសតែបើអោយមានដិតដានអារម្មណ៍ថាចង់ស្គាល់ គ្មានសូម្បី 1%ឆ្លាតខុសរឿង ល្មមឈប់ហើយ។
តារាចម្រៀង ពេជ្រ សូលីកា បន្តថា «ល្បិច attention ប្រើសម័យនេះ វាហួសសម័យហើយ ម្នាក់ៗគេឆ្លាតណាស់ ចាំណា សត្រូវខ្ញុំមកពីខាងណាក៏ដោយខ្ញុំមិនដែលខ្លាចទេ ព្រោះខ្ញុំច្បាស់ខ្លួនខ្ញុំ ថាខ្ញុំធ្វើអី មួយម៉ាត់គឺ… “ខ្ញុំមិនចង់បៀត “អាយុប៉ុណ្ណឹងហើយ រស់បានប៉ុន្មានឆ្នាំទៀត មិនគិតធ្វើអីល្អៗទេ»។ 
ម្ចាស់បទ «ជនទី៣»បន្ថែមចុងក្រោយថា «ហ្វេន ផ្កាប់មុខក៏ចឹងដែរ គ្មានចេះដឹងល្អសខ្មៅទេ ចេះតែលើកជើង តែស្ករ ចឹងហើយបានជា idol ខ្លួន មិនចេះភ្ញាក់រលឹកខ្លួនសោះ ហ្វេន PSK ម្នាក់ៗគេល្អថ្លៃថ្នូរណាស់ ឃើញខុសចេះណែនាំកែតម្រូវ ហើយខ្ញុំនេះក៏ស្ដាប់គេទៀតទើបជីវិតខ្ញុំមានថ្ងៃនេ។ រឿងមួយនេះទោះលុតជង្គង់នៅនិងមុខ ក៏មិនអាចអត់ឱបបានដែរ ព្រោះខ្ញុំផ្សងរាល់ថ្ងៃ ថាស្មារលាជារៀងរហូតជាមួយមនុស្សប្រភេទហ្នឹង ហើយក៏អរគុណ ដែលធ្វើអោយខ្ញុំចេះមើលមនុស្សដល់សព្វថ្ងៃ »។
ទោះបីជា ពេជ្រ សូលីកា បង្ហោះសំណេរជាច្រើនក្នុងន័យចង់សម្តៅមកកាន់ខ្លួនក្តីងាកមកកាន់ ហ្វីយ៉ាតា វិញហាក់ពុំបានបង្ហោះសំណេរតបតអ្វីវិញនោះទេ៕










