Home ព័ត៌មានអន្តរជាតិ រោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតមួយរបស់អាមេរិកត្រូវបានផ្ទុះឆេះដោយមិនដឹងមូលហេតុ

រោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតមួយរបស់អាមេរិកត្រូវបានផ្ទុះឆេះដោយមិនដឹងមូលហេតុ

82
0

សម្លេងផ្ទុះដ៏ខ្លាំងស្ទើរហែកមេឃ អណ្ដាតភ្លើងដ៏សន្ធោសន្ធៅ និងផ្សែងខ្មៅក្រាស់ខ្មឹកគួចទៅលើអាកាស បានត្រូវបានគេរាយការណ៍ថា កើតចេញពីទីតាំងរោងចក្រចម្រាញ់ប្រេងដែលធំជាងគេបង្អស់នៅក្នុងទីក្រុង Port Arthur នៃរដ្ឋ Texas សហរដ្ឋអាមេរិក បានបង្កឲ្យមានការភិតភ័យ និងសង្ស័យថានេះអាចជាសកម្មភាពប៉ុនប៉ងបំផ្ទុះដោយចេតនាពីសំណាក់បុគ្គលឬក្រុមប្រឆាំងណាមួយមិនខាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEKJFEHDwpbSgyT48nNAin9SV4He6jN-VXGiQrweDxo-XSRXVNAbcvo6F3kTSmiUYyHb_Bu04kVdgkwNaTLEBwcEyTQ5sQuryo5g39mjNj85Dv7O4Fi8G4P4A4m0E3OTfh1ZK13T2CmyA7GU7LUVRTo7urSLUIc2QKjwx3x0DKR9kolJvCSrGZjq2dpuVA/s1280/photo_2026-03-24_13-31-10.jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗរបស់សហរដ្ឋអាមេរិក នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានឲ្យដឹងថា ការផ្ទុះនេះបានកើតឡើងនៅក្នុងបរិវេណរោងចក្រចម្រាញ់ប្រេងដែលដំណើរការដោយក្រុមហ៊ុន Valero Energy Corporation ប៉ុន្តែសម្រាប់មូលហេតុពិតប្រាកដនៃការផ្ទុះមិនទាន់ត្រូវបានគេរកឃើញនៅឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7HSYTZHIVA0cKliQvKHW1M-7-TwRO1h_1qo6L57jkvsvLWVCrcWx4DyvZ57BWSK4RsZyIInQkZVg8uQPgBTAqKLcKLPCtI5dHzgqt8xf5oMKQEEu8RYnYBmC_1iK9GjSY6Vd7qQ8dbmie0Oq-XikEMXsI74W6WkfvhGbv60iZi0jrHM2UVXTi7dRAFN2i/s560/photo_2026-03-24_13-31-10%20(2).jpg

តាមរបាយការណ៍របស់អាជ្ញាធរនៅក្នុងតំបន់ កម្មករជាច្រើននាក់ដែលនៅក្នុងរោងចក្រ ត្រូវបានគេសន្និដ្ឋានថាអាចរងរបួស ប៉ុន្តែមន្ត្រីមិនទាន់បានបញ្ជាក់ពីចំនួន ឬភាពធ្ងន់ធ្ងរនៃអ្នកស្លា.ប់ និងរបួសឲ្យជាក់ច្បាស់នោះទេ។ ជាមួយគ្នានេះ ខាងក្រុមហ៊ុនបាននិយាយថា បុគ្គលិកទាំងអស់កំពុងត្រូវបានរាប់បញ្ចូល ខណៈពេលដែលក្រុមសុវត្ថិភាពបន្តវាយតម្លៃស្ថានភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmuBvZsIYniW1h6mxP8tb7XbQBoQZMKsIbUgtz8M9_46PJ_YiwscxVgGsv3RcHdR4jZYOrSKlNnNxIfhONStkYf6sQrK8CeZQlSgBmg7_1ueFnPg6_rR0YvPIC_OWYWdUp6ZF6XQF_R9fcDAMOgon6mYvi_y-Or7zx3c_sM-0n8MsDcLPuRwxjOX39Bb2I/s1280/photo_2026-03-24_13-31-10%20(3).jpg
គួរជម្រាបថា រោងចក្រ Valero គឺជារោងចក្រចម្រាញ់ប្រេងឯករាជ្យធំជាងគេបំផុតនៅលើពិភពលោក ដែលជាទីតាំងចម្រាញ់ប្រេងឆៅ ទៅជាប្រេងឥន្ធនៈ ប្រេងម៉ាស៊ូត និងប្រេងយន្តហោះ ហើយមានសមត្ថភាពផលិតប្រេងបានប្រមាណ 435,000 បារ៉ែលក្នុងមួយថ្ងៃ។ ដូច្នេះការរំខានណាមួយចំពោះប្រតិបត្តិការរបស់វា អាចមានផលប៉ះពាល់កាន់តែទូលំទូលាយចំពោះការចែកចាយប្រេងឥន្ធនៈ និងតម្លៃ ជាពិសេសប្រសិនបើការជួសជុលត្រូវការចំណាយយូរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6rm4c1BZmhKXGeIaVjO53x2tnSB9HeEPuC1vJJLIaFuProSC0fSiK89A3UnD96TaNAiy3I9JAbOhpb0VUaiRNZVrS7-wquvzh2IE0fi-iCwGL9d60cUhouRh2Sk0BQbKVfvSk0OucRiUKvPXqHLM75ffsoyfGRb8PLZYjW16IkGjUvmomzwSpK8I3wg11/s1200/photo_2026-03-24_13-31-10%20(4).jpg
ឧប្បត្តិហេតុនេះបន្ថែមទៅលើការព្រួយបារម្ភជាបន្តបន្ទាប់អំពីសុវត្ថិភាពឧស្សាហកម្មនៅក្នុងរោងចក្រថាមពលធំៗ ដែលប្រឈមនឹងគ្រោះថ្នាក់ចំពេលស្ថានការណ៍របស់ពិភពលោកកំពុងមានភាពតានតឹង ហើយវាអាចបង្ករឲ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរដល់កម្មករ សហគមន៍ និងបរិស្ថាន៕