ការមិនផ្តល់តម្លៃស្មើគ្នាជាមួយនឹងអតិថិជនផ្សេងទៀតបង្កឱ្យមានមតិរិះគន់យ៉ាងខ្លាំងទៅកាន់អាកាសចរណ៍ Vietnam Airlines ដែលហាក់ដូចជារើសអើងអ្នកដំណើរកម្ពុជា។ ទោះជាយ៉ាងណាតាមព័ត៌មានចុងក្រោយ Rick Kh បានបញ្ជាក់ថាខាងក្រុមហ៊ុននេះបានសូមទោសមកកាន់លោកហើយចំពោះភាពមិនស្រណុកសុខស្រួលរបស់អតិថិជនដោយពួកគេនឹងពិចារណាពង្រឹងសេវាកម្មបន្ថែមទៀត។ យ៉ាងណាមិញ Rick Kh បានបញ្ជាក់យ៉ាងច្បាស់លាស់ថាលោកមិនជិះយន្តហោះក្រុមហ៊ុននេះទៀតនោះទេ។
ថ្មីៗនេះ Rick Kh បានធ្វើឱ្យមានការចាប់អារម្មណ៍ជាសាធារណៈបន្ទាប់ពីលោកបានលាតត្រដាងពីការប្រព្រឹត្តមិនយុត្តិធម៌ខាងក្រុមហ៊ុន Vietnam Airlines ខណៈដែលភ្ញៀវដទៃដែលជាជនជាតិផ្សេងអាចស្ពាយកាបូបឡើងយន្តហោះបានយ៉ាងងាយស្រួលប៉ុន្តែសម្រាប់លោកដែលជាជនជាតិកម្ពុជាបែរតម្រូវឱ្យ Upgrade ជើងហោះហើររបស់ខ្លួនទៅវិញ។ អ្នកបង្កើតមាតិការូបនេះថែមទាំងបញ្ជាក់ថាបុគ្គលិកដែលបម្រើសេវាកម្មប្រើសម្តីហោះមិនគោរអ្នកដំណើរសោះឡើយ។
ក្រោយរឿងនេះរីកសាយភាយបានបង្កឱ្យមានការរិះគន់ជាសាធារណៈទៅកាន់ខាង Vietnam Airlines ដោយអ្នកមួយចំនួនបានខម្មិនថាពួកគេនឹងមិនជិះខាងក្រុមហ៊ុននេះឡើយពីព្រោះតែរើសអើងអ្នកដំណើរកម្ពុជា។

នៅយប់ថ្ងៃទី១៩ ខែមីនា អ្នកបង្កើតមាតិកា Rick Kh បានបញ្ជាក់ថាខាងអាកាសចរណ៍នេះបានសូមទោសលោកហើយដោយមិនមែនលោកបង្ហោះវីដេអូទើបខាងក្រុមហ៊ុន Vietnam Airlines សូមទោសលោកនោះទេ ប៉ុន្តែគឺលោកបានអ៊ីម៉ែលទៅកាន់ពួកគេ។ គ្មានដំណោះស្រាយអ្វីក្រៅពីពេលសូមទោសចំពោះការបម្រើសេវាកម្មអតិថិជនមិនល្អ និងសន្យាថានឹងពង្រឹងលើចំណុចនេះបន្ថែម Rick Kh បានបញ្ជាក់ថាលោកមិនជិះខាងក្រុមហ៊ុននេះបន្តទៀតនោះទេ។ .png)
Rick Kh ថាសំឡេងរបស់លោកនិយាយឡើងនេះគឺដើម្បីឱ្យប្រជាជនខ្មែរទាំងអស់ដែលធ្វើដំណើរគឺទទួលបានសិទ្ធិស្មើគ្នាដូចជាអ្នកដំណើរឯទៀតដោយគ្មានការរើសអើងមកកាន់អ្នកដំណើរខ្មែរឡើយ៕










