Home តារាជាតិ ស៊ីដនី ថាការគ្រងមកុដ MPI 2025 ប្រៀបដូចជាសុបិនមួយខណៈនាងប្រឈមនឹងបញ្ហាជាច្រើន

ស៊ីដនី ថាការគ្រងមកុដ MPI 2025 ប្រៀបដូចជាសុបិនមួយខណៈនាងប្រឈមនឹងបញ្ហាជាច្រើន

9
0

កូនខ្មែរកាត់អាម៉េរិក ស៊ីដនី ម៉ារិទ្ធ បានគ្រងមកុដ Miss Planet International 2025 ប្រកបដោយមោទនភាពព្រោះនេះគឺជាលើកដំបូងដែលកម្ពុជាបានក្លាយជាម្ចាស់ជ័យលាភី។ ទោះយ៉ាងណា ស៊ីដនី ទើបតែបានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនលើកដំបូងក្នុងនាមជាម្ចាស់មកុដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqjweRsK2Ilu1Dw07uhpYNEeEyHAIbNtCO2gS2hmXZV0XaZaSExyWMbZ6C7h3Xw_-tNC8mXIDU-JKYhtqUxjVviiQK-5y7KWm3H3OYN8Su6rhi89RFtngbDM9QW-dqIP5DjRoU5mqzdxdoWP3JqqmUFQe5XjaQtqp-S0oZjIiAVsCjuJBV3kTpsqDa9IOO/s1680/image_2026-03-18_08-58-24%20(2).png

នៅព្រឹកថ្ងៃទី១៨ ខែមីនា ស៊ីដនី បានបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកអមមកជាមួយនឹងរូបភាពនៃការប្រកួតរបស់នាងកន្លងមកជាមួយនឹងបេក្ខនារីផ្សេងទៀតថា រយៈពេលពីរសប្តាហ៍កន្លងមកនេះនាងមានអារម្មណ៍ដូចជាសុបិនមួយ។ Miss Planet International 2025 បានទម្លាយទៀតថានាងមិនបានគេងលើសពី៥ម៉ោងឡើយហើយក៏ដោយសារតែបទពិសោធន៍នេះបានធ្វើឱ្យនាងរីកចម្រើនដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY8QDadYXa7u_NWSqAYpq_anGfAzZcFhwpGaD_BRHSRvTE0mMLweom5IHqAPZcrJ5x2Jc_BlnYeXzS2UKJXbWhNnzN1QS3qyPR1GUsuIocJrTs41JUY8WZiCw8ZTX_cI-LQ79REb6FuOVbHM29I8WLE_1VRtf0WuvqS1j_JVdnbcQPjfAm1doherjNCxpC/s1445/image_2026-03-18_08-58-24.png
ស៊ីដនី ម៉ារិទ្ធ បានលាតត្រដាងទៀតថានាងត្រូវប្រឈមមុខនឹងបញ្ហាទាំងផ្នែករាងកាយ ផ្លូវចិត្ត និងអារម្មណ៍។ ហើយនៅពេលដែលអ្នកជួបប្រទះនឹងគ្រាលំបាកក្នុងជីវិត គឺជាពេលដែលការរីកចម្រើនពិតប្រាកដនឹងរកឃើញអ្នក។ កូនកាត់អាម៉េរិករូបនេះបានបន្ថែមទៀតថា នាងពិតជាមានមោទនភាពណាស់ ហើយក៏មានមោទនភាពផងដែរដែលបានធ្វើឱ្យប្រទេសរបស់នាងគឺកម្ពុជាមានមោទនភាពចំពោះការឈ្នះនេះ និងបានលើកទង់ជាតិរបស់កម្ពុជាឱ្យខ្ពស់ជាមួយនឹងរដ្ឋកាលប្រកបដោយសេចក្តីស្រលាញ់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_c9_aY-2rsIfmuJSmuUaLB1HVyJsd1Geif8vlfwkW50CPAPgq3TNkxL9k42ufQyKw9yOOKQ5MqEQPTTdjiBzCYWIujA5eS8n-EIwuC9SIsvapwYmOFmX61i-KxM4w5Np-sSG_DIADUDu-4_bGkx_zREixAgKcgiqNYNyIDnk9xgyMSL_q28Pzs7L94B9v/s1800/image_2026-03-18_08-58-26.png

គួរឱ្យដឹងថាអំឡុងពេលប្រកួតកម្មវិធី Miss Planet International 2025 ស៊ីដនី ម៉ារិទ្ធ បានជួបប្រទះបញ្ហាសុខភាពដោយសុខចិត្តបណ្តោងសេរ៉ូមបណ្តើរ រៀបចំខ្លួនសម្រាប់ការប្រកួតបណ្តើរ។ បវរកញ្ញារូបនេះពុំដែលត្អូញត្អែរដាក់លើបណ្តាញសង្គមឡើយផ្ទុយទៅវិញនាងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការតំណាងឱ្យកម្ពុជា។ នៅទីបំផុតកម្ពុជាយើងក៏បានគ្រងមកុដ Miss Planet International 2025 ល្បីសុះសាយក្នុងវិស័យបវរកញ្ញា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKVFgVAuz0tqBab0tCAIP17VPcS1XAqteuhx6NwZYO2uv9yiob8-fnIXtZOjw1-TriMqg20J98g1mlR49RT93oH2eWg0lj-F632Z-KOZ3p9prokWJPpAoECWuiito_hj36h-C_LJlGzgYv2Qujin_OhfgUDR8U_x1FMg_bWIAdYp0i2OSM6pFelFc9_x4E/s1800/image_2026-03-18_08-58-30.png

បើតាមលោក ភួង វណ្ណា បង្ហោះនៅលើបណ្តាញសង្គម ស៊ីដនី នឹងមានការធ្វើដំណើរបំពាក់មកុដជូន Miss Planet 2026 តាមបណ្តាលប្រទេសមួយចំនួនក្នុងឆ្នាំនេះផងដែរ។ នេះមានន័យថាកម្មវិធីដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរនេះនឹងរីកសុះសាយជាងមុនជាមិនខាន៕