Home ព័ត៌មានអន្តរជាតិ អ៊ីស្រាអែលកំណត់ផែនការវាយប្រ.ហារអ៊ីរ៉ង់៣សប្តាហ៍ទៀតដើម្បីកំទេ.ចគោលដៅរាប់ពាន់កន្លែង

អ៊ីស្រាអែលកំណត់ផែនការវាយប្រ.ហារអ៊ីរ៉ង់៣សប្តាហ៍ទៀតដើម្បីកំទេ.ចគោលដៅរាប់ពាន់កន្លែង

11
0

សង្គ្រា.មរវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែល បានឈានចូលសប្តាហ៍ទី៣ និងឡើងកំដៅកាន់តែខ្លាំងឡើង នៅពេលអ៊ីស្រាអែលប្រកាសកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ថា មានគោលដៅវាយប្រ.ហារអ៊ីរ៉ង់រាប់ពាន់កន្លែងទៀតដើម្បីបំផ្លា.ញសមត្ថភាពកងទ័ពអ៊ីរ៉ង់ ហើយ​ចំណាយពេលយ៉ាងហោចណាស់ ចំនួន៣សប្តាហ៍ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBNfRRUAuGws24uO7GTHnXH_WW__49rmzS5D_OSxheJEckT0d-xNshi0iW7CsDcWp26RTTES1B_SwIoMdfEXNgtlbKfakBQb2BgzqCUuR-6W-RqI-a9Y7H4ozlfZgxxfkS64ymRrfDNj65t9kPemOm8qHyK3P_lOIkyEmUua1fWEKbUySQVN6NaINiwTpr/s860/photo_2026-03-18_08-27-22%20(2).jpg
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី១៥ ខែមីនា អ៊ីស្រាអែលមានផែនការវាយប្រហារអ៊ីរ៉ង់បន្តទៀត យ៉ាងហោចណាស់ក៏ រយៈពេល៣សប្តាហ៍ដែរ ដោយសារអ៊ីស្រាអែលបានកំណត់គោលដៅវាយប្រហារអ៊ីរ៉ង់រាប់ពាន់កន្លែងបន្ថែមទៀត ខណៈអ៊ីរ៉ង់ប្រកាសទៅកាន់ប្រទេសជិតខាងកុំចូលរួមក្នុងសង្គ្រាមដែលកំពុងឡើងកំដៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8h1YXqPVaSq-_QLW28Wz4cb94bXh_2BpA6wCeRp2rFWr-iLAzSw_kV0Obt4MNmvEu2S70tAmic1k-hnC4o9tGIhyphenhyphenSo9Wja6ifbZRkYnn9rvAOQV0Mb9fnI-f_r9Aop7iBXjf7MvdGbh1Vv3oHu7cz_u6STyL0X2-Ijjs69HdsB-kVabpC28GZbChVO8if/s1280/photo_2026-03-18_08-27-21.jpg

កាលពីថ្ងៃទី១៥ ខែមីនា អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយមកកាន់សារព័ត៌មាន CNN ថា កងទ័ពអ៊ីស្រាអែលកំណត់គោលដៅបន្តវាយប្រហារអ៊ីរ៉ង់ រយៈពេល៣សប្តាហ៍ទៀត ដោយសារនៅសល់គោលដៅរាប់ពាន់កន្លែងដែលអ៊ីស្រាអែលមិនទាន់វាយប្រហារ ។ យើងបានទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តអាមេរិកកំណត់គោលដៅជាបន្តបន្ទាប់ ព្រមទាំងមានផែនការស៊ីជម្រៅបន្ថែមបន្ទាប់ពីបញ្ចប់ការវាយប្រហាររយៈពេល ៣សប្តាហ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD322HkDgB05t3OASsMK6CgVVDZRJSDVMKZTHhF4SjcmRPj4Jn4b8fSYpgDskM0b-hUIlNNLhX70gN3pXqn0pt71EwrtiqMxTv4icmNp_Vx4hNQ2LSUYXTFXYjseHeNyTZcx_pnl1OOj_wXCL7kd0AmojeW4XwdwKQ6G5xrtjRGe67d4mfnAaZ0_CwUitT/s700/photo_2026-03-18_08-27-22%20(3).jpg

ទិន្នន័យរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) បង្ហាញថា តាំងពីសង្គ្រាមចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ កងទ័ពអាកាសអ៊ីស្រាអែលបានធ្វើប្រតិបត្តិការកំទេចគោលដៅប្រមាណ៤០០កន្លែងនៅភាគខាងលិច និងភាគកណ្តាលប្រទេសអ៊ីរ៉ង់ ដោយកងទ័ពអ៊ីស្រាអែលផ្តោតលើការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងកម្ចាត់មន្ត្រីអ៊ីរ៉ង់សំខាន់ៗ ។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) មិនបានធ្វើការដោយកំណត់ម៉ោង ឬកាលវិភាគទេ យើងធ្វើការដើម្បីសម្រេចគោលដៅ គឺផ្តួលរំលំអំណាចគ្រប់គ្រងអ៊ីរ៉ង់ ។ អាមេរិក និងអ៊ីស្រាអែលរួមគ្នាវាយប្រហារអ៊ីរ៉ង់យ៉ាងធ្ងន់ធ្ងរ ទើបជំរុញឱ្យក្រុម Hezbollah នៅប្រទេសលីបង់សម្រេចចិត្តចូលរួមក្នុងជម្លោះនេះ ដែលខុសគ្នាពីសង្គ្រាមចំនួន១២ថ្ងៃកាលពីខែមិថុនា ឆ្នាំ២០២៥ ពួកគេមិនចូលពាក់ព័ន្ធឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfB7ZW3WY3H8YG9Bp67ItXEtKdI1ZBDOtgnqQidlsRbmZHkKEeyPRxFUQrmFiKGPyBjfuuWZS-3bVRNRYsYle-w5JkjrgPDGhY6f_Q1GNFjREf7PmsuXptaroFKWD2kjsq6crMbR41Px0smlrkRQ8ldF66qt4wtBo7sDHCrIItdSmHKk6a1Y4VWymYJ0iw/s1280/photo_2026-03-18_08-27-22.jpg

គួរបញ្ជាក់ថា អ៊ីរ៉ង់ហាមប្រទេសជិតខាងចូលរួមក្នុងសង្គ្រាម បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មូលដ្ឋានកងទ័ពអាមេរិក និងអ៊ីតាលីនៅប្រទេសគុយវ៉ែត រងការវាយប្រហារដោយដ្រូនអ៊ីរ៉ង់ ។ អ៊ីរ៉ង់ថា ខ្លួនមានភស្តុតាងគ្រប់គ្រាន់បង្ហាញពីអាមេរិកយកមូលដ្ឋានកងទ័ពនៅប្រទេសជិតខាងធ្វើជាកន្លែងធ្វើប្រតិបត្តិការផ្លូវអាកាសប្រឆាំងអ៊ីរ៉ង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAWLmuIeL1qPs2Y4Nzo280Bz_sqyV13NTvLyKED8ahSdKsqxLNpHqmX4E15PYO3IKOeeTA0nz1cdl6bOHnmIiFpMfcMgb82xEJBRSMqhnp75qNUxhQp23GqR29w8nTnvc9F2iKhdNnOByGSfvGfYyLNPjPtAYVarER4PaajbBFMcb4TKYZtgq2vTGHExaS/s750/photo_2026-03-18_08-27-52.jpg

អ៊ីរ៉ង់បន្តបិទច្រកសមុទ្រ Hormuz គឺជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់លើពិភពលោក ដែលជំរុញឱ្យស្ថានការណ៍តានតឹងកាន់តែរាលដាលខ្លាំងឡើងពេញតំបន់ ទាំងការបង្កើនប្រតិបត្តិការកងទ័ព ទាំងការប៉ះពាល់ផ្លូវដឹកជញ្ជូនថាមពលលើពិភពលោក ៕