ក្រោយត្រូវបានអាមេរិក និងអុីស្រាអែល វាយប្រហារមិនដកដៃ ប្រទេសអុីរ៉ងបានចាប់ផ្តើមប្រើប្រាស់មីសុីលប៉ាលីស្ទិកអន្តរទ្វីប ឆ្លើយតបទៅវិញ ដែលធ្វើឱ្យពិភពលោកកំពុងសម្តែងការព្រួយបារម្ភ។
.png)
Sejjil គឺជាមីសុីលប៉ាលិស្ទិករយៈចម្ងាយមធ្យម ដែលបានអាចបាញ់បានចម្ងាយ២០០០គីឡូម៉ែត្រ ទៅ២៥០០គីឡូម៉ែត្រ ដោយអាចផ្ទុកក្បាលគ្រាប់បានទម្ងន់១៥០០គីឡូក្រាម។
.png)
មីសុីលនេះ មានល្បឿនលឿនជាងសំលេងដល់ទៅ១៣ដង ពោលអាចហោះបានចេញពីអុីរ៉ង់ សម្តៅទៅលើអុីស្រាអែល ចាយពេលត្រឹម៧នាទីប៉ុណ្ណោះ។
ជាមួយល្បឿនដល់លឿន មីសុីល Sejjil ត្រូវបានគេអះអាងថាអាចទម្លុះខែលការពារដែនអាកាស Iron Dome របស់អុីស្រាអែល។
យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា អុីរ៉ង់បានបាញ់មីសុីលនេះ ដោយសម្តៅលើទីក្រុង Tel Aviv និងមូលដ្ឋានទ័ពអាកាស។.png)
សូមរំលឹកថា ចាប់តាំងពីអុីរ៉ង់ រងការវាយប្រហារពីអាមេរិក និងអុីស្រាអែលមក រដ្ឋអុីស្លាមមួយនេះបានប្រើប្រាស់មីសុីលអន្តរទ្វីបជាច្រើនប្រភេទរួមមានមីសុីល Emad, Ghadr-110, Kheibar Shekan, និង Shahab-3B៕










