Home ព័ត៌មានអន្តរជាតិ អាមេរិកបើកផ្លូវឱ្យប្រទេសមួយចំនួនអាចទិញប្រេងពីរុស្ស៊ីបណ្តោះអាសន្ន

អាមេរិកបើកផ្លូវឱ្យប្រទេសមួយចំនួនអាចទិញប្រេងពីរុស្ស៊ីបណ្តោះអាសន្ន

11
0

អាមេរិកអនុញ្ញាតឱ្យប្រទេសមួយចំនួនអាចទិញប្រេងរុស្ស៊ីដើម្បីដោះស្រាយបញ្ហាខ្វះខាតប្រេងលើពិភពលោកដោយសារតម្លៃប្រេងកើនឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពីស្ថានការណ៍តានតឹងនៅតំបន់មជ្ឈិមបូព៌ា ។ ប៉ុន្តែការអនុញ្ញាតនេះក្នុងរយៈពេលខ្លីប៉ុណ្ណោះ និងអាចទិញប្រេងដែលរុស្ស៊ីបញ្ជូនដាក់កប៉ាល់រួចហើយ ដែលបច្ចុប្បន្ន ប្រេងទាំងនេះកំពុងតែកកស្ទះនៅលើសមុទ្រនានា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0TFCPJ_fID35AKi5nKGeb_qwB_azJcWMFWH_mB0votivdnhQmvX4Ew67z9pGh9X5-bAUdqRxs8zDREnACCrW80ZUvNmbxZQ3U7Oya30DRATDJX506lhm15SIW01t8EbXirsFWiOfuaKMQGDqDas7EwVBHBdGF3aeRaSrv6lLl79nCOvOafkxWUVQj_3sy/s1280/photo_2026-03-13_11-03-02%20(2).jpg
រដ្ឋាភិបាលអាមេរិកបានចេញអាជ្ញាប័ណ្ណពិសេសអនុញ្ញាតឱ្យប្រទេសមួយចំនួនទិញប្រេងរុស្ស៊ីបណ្តោះអាសន្ន ស្របពេលតម្លៃប្រេងនៅលើពិភពលោក កើនឡើងខ្ពស់រហូតដល់ជាង១០០ដុល្លារក្នុង១បារ៉ែល ដែលបណ្តាលមកពីសង្គ្រា.មរវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែល ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ។

តម្លៃប្រេងឆៅ Brent បានកើនឡើងជាង១០០ដុល្លារក្នុង១បារ៉ែល ដែលជាការកើនឡើងលើកដំបូងតាំងពីខែសីហា ឆ្នាំ២០២២ ដោយសារសង្គ្រាមមជ្ឈិមបូព៌ាអូសបន្លាយប៉ះពាល់ដល់ការដឹកជញ្ជូនប្រេងលើពិភពលោក ទើបធ្វើឱ្យប្រទេសនានាប្រឈមនឹងការខ្វះខាតប្រេង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyZCiHuqDxUgFtEBXJah8pu0sqVEWo1fdGQ4XZRoZqC9dtLkhfdrhr0MXyZC_VXTgihLyMceqlL9qFF9rEY2wJQwxJF22fdi10fh5kV1q2PUu0gGUCXiqmKZOhtSCtPPOt-lr-DKoaHhg8GTfpXGPXhQV2ap6ssCI57ePr-Nxl8tyN8wUgMfxcgXDOYYPp/s696/photo_2026-03-13_11-03-02.jpg

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ឱ្យដឹងថា ក្រសួងហិរញ្ញវត្ថុអាមេរិកបានចេញអាជ្ញាប័ណ្ណបណ្តោះអាសន្នអនុញ្ញាតឱ្យប្រទេសមួយចំនួនទិញប្រេងរុស្ស៊ីដែលជាប់គាំងនៅសមុទ្រ ។ ប៉ុន្តែការអនុវត្តតាមអាជ្ញាប័ណ្ណនេះមានរយៈពេលខ្លី ដោយអនុញ្ញាតឱ្យទិញប្រេងដែលរុស្ស៊ីបញ្ជូនដាក់កប៉ាល់រួចហើយប៉ុណ្ណោះ និងមិនផ្តល់ប្រាក់ចំណេញដល់រដ្ឋាភិបាលរុស្ស៊ីទេ ។

គេហទំព័ររបស់ក្រសួងហិរញ្ញវត្ថុអាមេរិកបានផ្សព្វផ្សាយពីការអនុញ្ញាតឱ្យប្រទេសមួយចំនួនអាចទិញប្រេងរុស្ស៊ី ដោយបញ្ជាក់ថា អាចទិញប្រេងឆៅរុស្ស៊ីដែលបញ្ជូនទៅកាន់កប៉ាល់ត្រឹមថ្ងៃទី១២ ខែមីនា និងអនុញ្ញាតឱ្យទិញ-លក់ ឬដឹកជញ្ជូនរហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDol518RtLi-bDWdsLwrnlaEtWLvOD2iHNh1ZTAN51SlK3LXn8_4zdMYrESv24Kt2kQ8v5uHtdvM-lC0udy7qkizKT0NgZcxP5cCF5R1PWcg31HahxrprHG6-SM4WDMeih4z9PX5i7qGfAGgtchBffgVxVMv2xK0vufq_O6g9PbvQ_EzOne6RSZIWFF2G2/s1280/photo_2026-03-13_11-03-02%20(3).jpg

អាមេរិកអនុញ្ញាតឱ្យប្រទេសមួយចំនួនទិញប្រេងរុស្ស៊ី ស្របពេលសង្គ្រាមនៅមជ្ឈិមបូព៌ាអូសបន្លាយរយៈពេលជាង១០ថ្ងៃ ដែលធ្វើឱ្យការដឹកជញ្ជូនប្រេងតាមកប៉ាល់នានាឆ្លងកាត់ច្រកសមុទ្រ Hormuz គឺជាផ្លូវដឹកជញ្ជូនសំខាន់លើពិភពលោក រាំងស្ទះភ្លាមៗ ។ ស្ថានការណ៍នេះធ្វើឱ្យតម្លៃប្រេងលើពិភពលោក កើនឡើងខ្ពស់យ៉ាងឆាប់រហ័ស ខណៈអ្នកវិភាគ អ្នកសេដ្ឋកិច្ច និងឈ្មួញថាមពលថា បើទោះជាសង្គ្រាមមជ្ឈិមបូព៌ានឹងបញ្ចប់ក្តី ក៏អ៊ីរ៉ង់មិនអនុញ្ញាតឱ្យនាវាដឹកប្រេងទាំងអស់ឆ្លងកាត់ច្រកសមុទ្រ Hormuz ដែរ ។

គួរបញ្ជាក់ថា អាមេរិកបានដកទណ្ឌកម្មបន្ថែមទៀតលើប្រេងរុស្ស៊ី ហើយមុននេះ អាមេរិកអនុញ្ញាតឱ្យឥណ្ឌាទិញប្រេងរុស្ស៊ីដើម្បីរក្សាស្ថិរភាពទីផ្សារប្រេងឆៅលើពិភពលោកដែលកើនឡើងបន្តបន្ទាប់ ។ រីឯប្រទេសមួយចំនួនដែលទទួលបានការអនុញ្ញាតឱ្យទិញប្រេងរុស្ស៊ីលើកនេះ ពុំត្រូវបានបញ្ជាក់លម្អិតពីប្រទេសណាខ្លះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-DEvICq6jStHEdcGx8o0GloLX6pvPc7sE2SZ86OL3q69BrOBoyWd67CMLU6_FK9jncySTuXwg6nDW9rubNGjPi9frYB2UiKfhc2rQwUompbLuCK5jpzBGp4tYF10C-BdsvjZYOZyQj8D1A40A_h29iT8_eBsltTmm0FITHj5c_BX83OSisO4JdqMAsYpc/s1280/photo_2026-03-13_11-03-03.jpg

មុនពេលកើតសង្គ្រាមនៅអ៊ុយក្រែន ប្រទេសនានានៅអឺរ៉ុបបានទិញប្រេងរុស្ស៊ីអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែដោយសាររុស្ស៊ីធ្វើសង្គ្រាមជាមួយអ៊ុយក្រែនកាលពីឆ្នាំ២០២២ ធ្វើឱ្យឧស្សាហកម្មប្រេង និងឧស្ម័នរុស្ស៊ីរងការដាក់ទណ្ឌកម្មពីសហភាពអឺរ៉ុប និងអាមេរិក តាំងពីពេលនោះមក រុស្ស៊ីក៏លក់ប្រេងឱ្យប្រទេសផ្សេងវិញ ដូចជា ៖ ឥណ្ឌា តួកគី និងចិន ៕