ជាសិល្បករដ៏ស្រស់សង្ហា ដេវិដ អ៊ឹងហាវ នៅតែទាក់ទាញចំណាប់អារម្មណ៍ពីអ្នកគាំទ្របើទោះបីជារូបលោកស្លៀកខោអាវរហែកប្រៀបដូចជាជនអនាថាក្តី។

ប្រិយមិត្តមួយចំនួនជ្រាបមកហើយថា ថ្មីៗនេះ ដេវិដ អ៊ឹងហាវ និង មាលា មានឱកាសសម្តែងនៅក្នុងខ្សែភាពយន្តជាមួយគ្នាម្តងទៀតបន្ទាប់ពីខ្សែភាពយន្ត «កំហឹងធ្មប់»។ អ្នកទាំងពីរត្រូវបានអ្នកគាំទ្រសម្លឹងឃើញថាមានភាពស៊ីសង្វាក់គ្នាខ្លាំងនិងមានភាពស្និទ្ធស្នាល ស័ក្តិសមដើរតួជាមួយគ្នាខាងស្រីក៏ស្រស់ស្អាតចំណែកខាងប្រុសក៏ស្រស់សង្ហា។ 
យ៉ាងណាមិញ ទស្សនិកជនធ្លាប់តែឃើញ ដេវិដ អ៊ឹងហាវ ស្ថិតនៅក្នុងសំលៀកបំពាក់ឡូយឆាយស្លៀកខោអាវប្រ៊េនៗ ប៉ុន្តែនៅពេលថតខ្សែភាពយន្តថ្មី តារាប្រុសរូបនេះបានបង្ហាញពីឈុតឆាកក្រៅឆាកក្នុងសំលៀកបំពាក់បុរាណ ហើយសភាពរហែកសុះសាច់។ វីដេអូថ្មីៗនេះរបស់ ដេវិដ អ៊ឹងហាវ ទទួលបាននូវការចាប់អារម្មណ៍ជាច្រើនពីសំណាក់ហ្វេនៗបើទោះបីជាសំលៀកបំពាក់រហែកដូចជាជនអនាថាក្តី។.png)
អ្នកគាំទ្របានចូលទៅបញ្ចេញមតិយោបល់ថា «ទោះក្លាយទៅជាអ្វីក៏នៅតែសង្ហា, មនុស្សស្អាតពាក់អីក៏ស្អាតដែរ, ខ្ញុំមិនខ្វល់ពីសម្លៀកបំពាក់របស់អ្នកទេ។ ខ្ញុំនៅតែស្រលាញ់អ្នក , មនុស្សស្អាតសង្ហាទោះមុខដូចអ្នករើសអេតចាយមិចក៏សង្ហាឡូយដែរ, ប្រុសស្អាតធ្វើម៉េចក៏ស្អាត ,ទោះបីជាខ្មោចក៏នៅតែសង្ហាមិចក៏បានដែរក្នុងភ្នែកនេះនៅតែឃើញសង្ហា»។
ជាកូនអ្នកខេត្តបាត់ដំបង លោក ដេវីដ អ៊ឹងហាវ គឺជាតារាសម្តែងមួយរូបដែលបានក្តោបឱកាសសម្តែងជាតួឯក នៅក្រៅប្រទេស និងក្នុងប្រទេស បង្ហាញមុខតាមរយៈកម្មវិធីប្រ៊េនៗជាច្រើន ហើយលោកក៏ប្រឡូកនៅក្នុងអាជីពចម្រៀងផងដែរ។ ជាមួយនឹងទេពកោសល្យជាច្រើនភាពស្រស់សង្ហា ជំនាញភាសាបរទេស របស់ ដេវីដ អ៊ឹងហាវ គឺជាចំណុចដ៏លេចធ្លោមួយដែលធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍៕










