ថ្មីៗនេះ អាជីវករនៅខេត្តភូកេតបានស្រែកបណ្តេញ និងប្រើប្រាស់ពាក្យសម្តីមិនសមរម្យមកលើភ្ញៀវទេសចរបរទេសម្នាក់ឱ្យចេញពីមុខហាងរបស់ខ្លួន ព្រោះតែភ្ញៀវទេសចររូបនេះជាជ.នជាតិអ៊ីស្រាអែល ដោយសារអាជីវករថៃមិនចូលចិត្តអ៊ីស្រាអែលវាយប្រ.ហារអ៊ីរ៉ង់ ។ ទង្វើជ្រុលហួសហេតុនេះធ្វើឱ្យមហាជនបារម្ភពីភ្ញៀវទេសចរមកលេងប្រទេសថៃធ្លាក់ចុះ ដោយសារម្ចាស់ប្រទេសរើសអើ.ងជាតិសាសន៍ និងមិនផ្តល់តម្លៃដល់ភ្ញៀវទេសចរ ។

កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ សារព័ត៌មាន Amarin News រាយការណ៍ថា មហាជនព្រួយបារម្ភពីផលប៉ះពាល់វិស័យទេសចរណ៍នៅប្រទេសថៃ ដោយសារតែអាជីវករថៃចាប់ផ្តើមរើសអើ.ងជនជាតិអ៊ីស្រាអែល ដោយការមិនលក់ទំនិញ ឬមិនផ្តល់សេវាកម្ម ។ ជាក់ស្តែង ភ្ញៀវទេសចរអ៊ីស្រាអែលម្នាក់បម្រុងដើរចូលទិញទំនិញក្នុងហាងមួយនៅខេត្តស៊ីសាកេត ស្រាប់តែត្រូវម្ចាស់ហាងស្រែកឱ្យចេញពីមុខហាង បណ្តាលឱ្យភ្ញៀវទេសចររូបនេះដើរចេញជាបន្ទាន់ដើម្បីសុវត្ថិភាព ។
ហេតុការណ៍បណ្តេញភ្ញៀវទេសចរអ៊ីស្រាអែលបានក្លាយជាប្រធានបទជជែកវែកយ៉ាងក្តៅគគុកក្នុងបណ្តាញសង្គមថៃ បន្ទាប់ពីហ្វេសប៊ុកផេកមួយបង្ហោះវីដេអូបុរសថៃជាអាជីវករនៅខេត្តភូកេត ស្រែកបណ្តេញភ្ញៀវទេសចរអ៊ីស្រាអែល ពេលភ្ញៀវទេសចររូបនេះកំពុងតែដើរនៅតាមផ្លូវ ដោយបុរសអាជីវករថៃស្រែកថា ៖ «អញមិនលក់ឱ្យជនជាតិអ៊ីស្រាអែលទេ ចាំទុក» ហើយបុរសថៃថែមទាំងថតវីដេអូពីសកម្មភាពរបស់ខ្លួនទៀតផង ។
លើសពីនេះ អាជីវករថៃបានជេរស្តី និងប្រើប្រាស់ពាក្យសម្តីមិនសមរម្យជាច្រើនទៀតមកលើភ្ញៀវទេសចរអ៊ីស្រាអែល ដែលធ្វើឱ្យមហាជនហួសចិត្តយ៉ាងខ្លាំងពីទង្វើរើសអើងជាតិសាសន៍ ។ មតិខ្លះប្រាប់ទៅម្ចាស់ហាង បើមិនចូលចិត្តជនជាតិអ៊ីស្រាអែល គួរតែសរសេរស្លាកដាក់មុខហាងថា មិនស្វាគមន៍អតិថិជនអ៊ីស្រាអែល មិនមែនបណ្តេញភ្ញៀវទេសចរទេ គឺជាទង្វើមិនសមរម្យសោះ ខណៈមតិខ្លះថា ទោះជាភ្ញៀវទេសចរជាជនជាតិអ្វីក៏ដោយ ពួកគេមកលេងប្រទេសថៃ ត្រូវតែផ្តល់កិត្តិយស ពីព្រោះសង្គ្រាមនៅមជ្ឈិមបូព៌ាពាក់ព័ន្ធនឹងផលប្រយោជន៍ប្រទេសនីមួយៗ ។.jpg)
បើតាមវីដេអូ គឺភ្ញៀវទេសចរអ៊ីស្រាអែលដែលត្រូវបានអាជីវករថៃរើសអើងនេះ ពាក់អាវយឺតពណ៌ខ្មៅ ស្លៀកខោខ្លី កំពុងតែដើរនៅតាមផ្លូវបម្រុងចូលក្នុងហាង ក្រោយមក ម្ចាស់ហាងក៏ស្រែកបណ្តេញឱ្យចេញពីមុខហាងរបស់ខ្លួនភ្លាមៗ ព្រមទាំងថតវីដេអូបង្ហោះក្នុងបណ្តេញសង្គម ។ រីឯភ្ញៀវទេសចរអ៊ីស្រាអែលក៏ប្រញាប់ដើរចេញពីកន្លែងនោះដើម្បីសុវត្ថិភាព ពីព្រោះតែម្ចាស់ហាងមិនស្វាគមន៍ ។
.jpg)
បន្ទាប់ពីវីដេអូនេះត្រូវបានចែកចាយក្នុងបណ្តាញសង្គម អ្នកលេងបណ្តាញសង្គមជាច្រើនជជែកវែកញែកពីហេតុការណ៍នេះ ដោយពួកគេចាត់ទុកទង្វើរបស់អាជីវករថៃជ្រុលហួសហេតុពេក និងបណ្តាលឱ្យខូចកេរ្តិ៍ឈ្មោះ និងប៉ះពាល់វិស័យទេសចរណ៍យ៉ាងខ្លាំង ។ មនុស្សភាគច្រើនថា មិនគួរយកបញ្ហាសង្គ្រាមនៅមជ្ឈិមបូព៌ាមកជះកំហឹងដាក់ភ្ញៀវទេសចរម្នាក់នោះទេ ពីព្រោះភ្ញៀវទេសចររូបនេះមិនបានប្រព្រឹត្តខុសច្បាប់ ។
.jpg)
គួរបញ្ជាក់ថា ពលរដ្ឋថៃមួយចំនួនមានគំនិតជាតិនិយមជ្រុល និងបង្ហាញអាកប្បកិរិយារើសអើងជាតិសាសន៍ ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ប្រទេសថៃជាបន្តបន្ទាប់ ដូចជា ករណីភ្ញៀវទេសចរអ៊ីស្រាអែលរូបនេះមិនពាក់ព័ន្ធនឹងសង្គ្រាមនៅមជ្ឈិមបូព៌ាទេ គ្រាន់តែមកលេងប្រទេសថៃប៉ុណ្ណោះ ប៉ុន្តែបែរជារងការជេរស្តីប្រមាថគ្រប់បែបយ៉ាងពីម្ចាស់ប្រទេស ៕










