តារាចម្រៀង Mina បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលនាងពាក់វែនតាខ្មៅរាំបទចម្រៀងរបស់ Jennie សមាជិក BLACKPINK ។ លើសពីនេះទៅទៀតមានអ្នកគាំទ្រខ្លះថែមទាំងនិយាយថាប្រសិនជាមិនប្រាប់ថា Mina ជាអ្នករាំទេប្រាកដជាពួកគេគិតថាជា Jennie ។

ស្ថិតក្នុងរ៉ូបខ្លីពាក់សអមមកជាមួយនឹងវែនតាខ្មៅដ៏ទាក់ទាញ Mina បានបញ្ចេញក្បាច់រាំយ៉ាងរស់រវើកនៃបទចម្រៀង Like Jennie MMA Remix នៅកម្មវិធី Rise Women Music Festival កាលពីកន្លងមកថ្មីៗនេះ។ ក្រៅពីរាំបទចម្រៀងរបស់ Jennie Mina ក៏បានសម្តែងបទផ្ទាល់ខ្លួនរបស់នាងផងដែរ។ 
ការរាំចង្វាក់Kpop ដ៏រស់រវើកនិងរលូតបែបនេះមានទស្សនិកជនជាច្រើនបានពោលសរសើរតារាចម្រៀង Mina ជាពិសេសអ្នកមួយចំនួនថែមទាំងគិតថារូបរាងរបស់នាងប្រសិនជាមិនបានបរិយាយថា Mina ទេពួកគេប៉ាន់ស្មានថាជាម្ចាស់ដើម។ កន្លងមក Mina ក៏ធ្លាប់រាំបទ Jennie ផ្សេងទៀតមានដូចជាបទ «Solo» «You &Me» និងធ្លាប់ Cover បទ Spot ដែល Jennie សហការជាមួយ Zico។
.png)
ក្រៅពីនេះ Mina បានធ្វើឱ្យល្បីល្បាញនៅក្រៅប្រទេសខ្លាំងបន្ទាប់ពី Cover បទ «Golden» បទចម្រៀងក្នុងរឿង «Kpop Demon Hunter» ដែលមកទល់ពេលនេះមានការស្តាប់៤.៧លានដងនៅលើឆាណែលយូធូបរបស់ Mina ផ្ទាល់។ 
គួរឱ្យដឹងថា ក្រៅពីការរាំចង្វាក់ Kpop Mina បានពង្រឹងអាជីពចម្រៀងរបស់ខ្លួនកាន់តែខ្លាំងជាងមុនដោយបានសហការជាមួយនឹងតារាចម្រៀង SK និង ស៊ូ លីផេង ខណៈបច្ចុប្បន្ននេះនាងជាសិល្បកររបស់ក្រុមហ៊ុន K’ve entertainment ៕










