Home ព័ត៌មានអន្តរជាតិ អ៊ីរ៉ង់ដាស់តឿនពលរដ្ឋពីផលប៉ះពាល់សុខភាពធ្ងន់ធ្ងរដោយសារទឹកភ្លៀងពណ៌ខ្មៅលាយឡំសារធាតុគីមី

អ៊ីរ៉ង់ដាស់តឿនពលរដ្ឋពីផលប៉ះពាល់សុខភាពធ្ងន់ធ្ងរដោយសារទឹកភ្លៀងពណ៌ខ្មៅលាយឡំសារធាតុគីមី

12
0

ស្ថានភាពនៅទីក្រុងតេហេរ៉ង់របស់អ៊ីរ៉ង់ពេលនេះកាន់តែធ្ងន់ធ្ងរខ្លាំងហើយ ពីព្រោះមិនត្រឹមតែក្លាយជាតំបន់សមរភូមិដ៏ក្តៅគគុកប៉ុណ្ណោះទេ គឺពលរដ្ឋក្នុងទីក្រុងប្រឈមនឹងផលប៉ះពាល់សុខភាពធ្ងន់ធ្ងរដោយសារបរិយាកាសគ្របដណ្តប់ដោយសារធាតុគីមីពុល ដែលបណ្តាលមកពីកងទ័ពអាមេរិក និងអ៊ីស្រាអែលវាយប្រ.ហារលើឃ្លាំងស្តុកប្រេងជាច្រើនកន្លែង ។ អ៊ីរ៉ង់ប្រកាសឱ្យពលរដ្ឋពាស់ម៉ាស់ កុំចេញក្រៅផ្ទះ ពីព្រោះទឹកភ្លៀងពណ៌ខ្មៅដូចប្រេងម៉ាស៊ីនលាយឡំសារធាតុគីមីបណ្តាលឱ្យខូចផ្លូវដង្ហើម និងសួត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOIBg6cPQZosTnHFRtHTfK4bCzCs0UoEdtXo_eWQD0nmNukOfponHyF4jap4cNLICjqAGNxPIY6urWYEmnfhfbf3RY0tgA6DdSDVZ6YUkSHosAYraPvIf5iUSo8_NSxgZrZCq0Ge1aVibAbELfRXuXwaMggVIYRPoaf3KNVe4QIcgZpvVQSAtG7VO0HEtT/s1280/photo_2026-03-09_10-56-25.jpg
ហេតុការណ៍ផ្ទុះឃ្លាំងស្តុកប្រេងឥន្ធនៈយ៉ាងហោចណាស់៤កន្លែងនៅទីក្រុងតេហេរ៉ង់ ដែលបណ្តាលមកពីការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល បានធ្វើឱ្យឃ្លាំងទាំងនេះបញ្ចេញសារធាតុគីមីពុលយ៉ាងច្រើនទៅលើបរិយាកាស ។ អាជ្ញាធរអ៊ីរ៉ង់ព្រមានថា ប្រសិនបើមានភ្លៀងធ្លាក់ សារធាតុគីមីពុលទាំងនេះនឹងធ្វើឱ្យទឹកភ្លៀងពណ៌ខ្មៅដូចប្រេងម៉ាស៊ីនលាយឡំជាមួយអាស៊ីតយ៉ាងច្រើនដែលបង្កគ្រោះថ្នា.ក់ដល់សុខភាពពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ជាពិសេស ផ្លូវដង្ហើម និងសួត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj57WMAEkmAbsJXDXg9n_7RqaqWLLFnT_Lq0dHgQWwFGT0I7bUucXLAtl2Ae2-lX9-ZRFlAXsWq9jCVqBvQ-YE43-s5gHCi8o2IJhOylXKvdCbM5ASEg1KgDFJs5Wj0n_DsFDEsw7hwUlZjeB7Z4D9n6Kd7vxl0KVMSVKVaBh33bSOyA_033iJyoTZkWwa9/s1280/photo_2026-03-09_10-56-26.jpg

តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ អាមេរិក និងអ៊ីស្រាអែលបានវាយប្រហារលើឃ្លាំងស្តុកប្រេងអ៊ីរ៉ង់ចំនួន៤កន្លែងនៅទីក្រុងតេហេរ៉ង់ និងនៅតំបន់ក្បែរគ្នា បណ្តាលឱ្យបញ្ចេញសារធាតុអ៊ីដ្រូកាបូនពុល ស្ពាន់ធ័រ និងអាស៊ីតអាសូតក្នុងបរិមាណយ៉ាងច្រើនមហាសាលទៅលើបរិយាកាស ។ បើមានភ្លៀងធ្លាក់នឹងប៉ះពាល់សុខភាពពលរដ្ឋអ៊ីរ៉ង់យ៉ាងខ្លាំង ដោយសារទឹកភ្លៀងពណ៌ខ្មៅលាយឡំជាមួយអាស៊ីតខ្ពស់បណ្តាលឱ្យមានដំបៅលើស្បែក និងបំផ្លាញសួត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQjelsUHREWQq0Lz7oCf9ziqf4jUNn1UdW5VcoEwXtK6On4BSCYyGte1oR9grvlulNZWJwZs-RIGxJ7p8BJ-8zzOHa3PtFiCw52rAFjAcIt-pycd4OL5n8A4qHdgJQY7_OcUlDpJtar9k8sDsyIePjQk7LdvksPprwRMH1zGpitEgGXAFIMfVhH7xr4sjb/s1024/photo_2026-03-09_10-56-24%20(2).jpg

ការិយាល័យបរិស្ថានអ៊ីរ៉ង់បានប្រកាសទៅកាន់ពលរដ្ឋហាមចេញពីផ្ទះ ដើម្បីកុំឱ្យត្រូវទឹកភ្លៀងប៉ះពាល់សុខភាព ជាពិសេស ប្រព័ន្ធផ្លូវដង្ហើម, ហាមប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងពាក់ម៉ាស់ជានិច្ច ព្រមទាំងហាមឈរនៅទីវាល បើត្រូវទឹកភ្លៀង ហាមជូតសម្អាតដាច់ខាត ត្រូវប្រញាប់លាងដោយទឹកត្រជាក់ និងផ្លាស់ប្តូរសម្លៀកបំពាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOSf2BDsJzpzazt6rxLJoAfA8Vjy-ap0jUYCaVrGFCdjeVyTuxGqKaW2uZIW4oUnj2wAFhgyIYACxvZoXM7AKm-_ArOCm04UovJqJm1GD0DAokNl5QV2YAglmVx98K0jo2UCf1NUWHMuewMbuED8ngybPxr8xu6vwgRJBbyLLqnJ2Ic9krIc-ekAM7A0x5/s1200/photo_2026-03-09_10-56-24%20(4).jpg
ពលរដ្ឋទីក្រុងតេហេរ៉ង់បានធុំក្លិនឈ្ងៀមគ្រប់ទីកន្លែង ខណៈទីក្រុងទាំងមូលគ្របដណ្តប់ដោយពពកខ្មៅងងឹត បើទោះជាមិនមែនជាពេលយប់ក៏ដោយ ។ ភ្លៀងធ្លាក់នៅទីកន្លែងខ្លះ គឺដំណក់ទឹកភ្លៀងធ្លាក់ពីពពកខ្មៅមានសភាពដូចប្រេងម៉ាស៊ីន បន្ទាប់ពីផ្ទុះឃ្លាំងស្តុកប្រេងជាច្រើនកន្លែង ។ ពួកគេថា ស្ថានភាពទីក្រុងទាំងមូលដូចគ្នានឹងថ្ងៃអវសានពិភពលោក មេឃងងឹតឈឹងពោរពេញដោយផ្សែងខ្មៅ ពិបាកដកដង្ហើម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMPzAFduN0BZPR1SYPuag9sxIb4J5SEpKSChlCpD4yehXTR6avptHaDKASq0F8gZqbDyim9ylvZ5PRrhHri8beZd0KJh5HmTgDoOwB-Dqbq9yAUsMBR06LFEcmZ4e552xQS-7jyDTsWMZQgbeZlXp9ytq5Q0SUTmIIhHk9nJKKwkUwSfeC1mnNebXv1Nc8/s1280/photo_2026-03-09_10-56-24%20(5).jpg
នាយកប្រតិបត្តិក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈអ៊ីរ៉ង់ លោក ខេរ៉ាម៉ាត់ វ៉េសាការ៉ាមី និយាយថា ឃ្លាំងស្តុកប្រេង៤កន្លែង និងមជ្ឈមណ្ឌលដឹកជ្ជូនប្រេង១កន្លែងនៅទីក្រុងតេហេរ៉ង់ និងខេត្ត Alborz នៅភាគខាងជើងប្រទេស បានរងការវាយប្រហារដោយយន្តហោះចម្បាំងរបស់កងទ័ពអាមេរិក និងអ៊ីស្រាអែល ដែលបណ្តាលឱ្យមនុស្សស្លាប់៤នាក់ និងខូចខាតប្រព័ន្ធចែកចាយប្រេងទាំងអស់ ខណៈអភិបាលក្រុងតេហេរ៉ង់ លោក Sadegh Motamedian ថា ប្រព័ន្ធចែកចាយប្រេងក្នុងទីក្រុងត្រូវបានផ្អាកដំណើរការភ្លាមៗដោយសារការខូចខាតបណ្តាញផ្គត់ផ្គង់ប្រេង ។

ទីក្រុងតេហេរ៉ង់កំពុងប្រឈមនឹងផលប៉ះពាល់សុខភាពពលរដ្ឋយ៉ាងធ្ងន់ធ្ងរដោយសារបរិយាកាសគ្របដណ្តប់ដោយសារធាតុគីមីពុល និងមានសំឡេងផ្ទុះលាន់ជាបន្តបន្ទាប់ រីឯទីក្រុងការ៉ាជ ដែលនៅក្បែរនោះក៏ដូចគ្នា បន្ទាប់ពីការវាយប្រហារអគារឃ្លាំងស្តុកប្រេងជាច្រើនកន្លែងកាលពីយប់ថ្ងៃទី៧ ខែមីនា បណ្តាលឱ្យមានពន្លឺភ្លើង និងផ្សែង ។ នេះជាការកំទេចឃ្លាំងស្តុកប្រេងអ៊ីរ៉ង់លើកដំបូង តាំងពីអាមេរិក និងអ៊ីស្រាអែលធ្វើប្រតិបត្តិការកងទ័ពកាលពីថ្ងៃទី២៨ ខែកុម្ភៈ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL_qV1m_V2XsCmjUqLaM6KC5phhqARpw1Bf8sc5Z6reeFlIJXO0belg0yglNHcbX1ST0rKgQNCIvhbvzvUbOGLARVlcw8Rauc5sKNoNuFoT-oETZX0Y91JANlYLmOXhoUblzLy-DSsAnndN_Q9CaFsEZj8OZfXKF6ob3PiQ4DIxRpV5qv25rQZlZOqyyFb/s1280/photo_2026-03-09_10-56-24.jpg

គួរបញ្ជាក់ថា ការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលបណ្តាលឱ្យខូចខាតអគារស៊ីវិលនៅប្រទេសអ៊ីរ៉ង់ ប្រមាណ១ម៉ឺនកន្លែង ក្នុងនោះមានអគារស្នាក់នៅ ចំនួន៧,៩៤៣កន្លែង, អគារពាណិជ្ជកម្ម ១,៦១៧កន្លែង ព្រមទាំងមន្ទីរពេទ្យ និងសាលារៀនជាច្រើនកន្លែង ៕