នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ លោក Mojtaba Khamenei ត្រូវបានតែងតាំងជាមេដឹកនាំកំពូលអ៊ីរ៉ង់ថ្មីបន្តតំណែងពីឪពុករបស់ខ្លួន ដែលលោកជាបុគ្គលមានឥទ្ធិពលខ្លាំងនៅពីក្រោយខ្នងឪពុក និងធ្លាប់ប្រកាសសងសឹ.កអាមេរិក និងអ៊ីស្រាអែលឱ្យបាន ដោយសារការបាត់បង់ជីវិ.តឪពុក និងសាច់ញាតិក្នុងថ្ងៃតែមួយបន្ទាប់ពីការវាយប្រ.ហាររបស់អាមេរិក និងអ៊ីស្រាអែល ។ ពេលនេះ ពលរដ្ឋអ៊ីរ៉ង់បារម្ភពីសុវត្ថិភាពរបស់លោក ដោយសារអាមេរិកមិនគាំទ្រ ខណៈអ៊ីស្រាអែលគំ.រាមចាត់ការមេដឹកនាំអ៊ីរ៉ង់ថ្មី ។
ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលអ៊ីរ៉ង់បានរាយការណ៍នៅព្រឹកថ្ងៃទី៩ ខែមីនា ថា លោក Mojtaba Khamenei គឺជាកូនប្រុសទី២ របស់លោក Ayatollah Ali Khamenei មេដឹកនាំកំពូលអ៊ីរ៉ង់ចាស់ ត្រូវបានតែងតាំងជាមេដឹកនាំកំពូលអ៊ីរ៉ង់ថ្មីបន្តតំណែងពីឪពុក ខណៈប្រធានាធិបតីអាមេរិក លោក Donald Trump ប្រកាសថា មេដឹកនាំកំពូលអ៊ីរ៉ង់ថ្មីនឹងកាន់តំណែងមិនបានយូរទេ ប្រសិនបើគ្មានការគាំទ្រពីអាមេរិក ។
.jpg)
តាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលអ៊ីរ៉ង់ លោក Mojtaba នឹងឡើងកាន់តំណែងបន្តពីឪពុក គឺលោក Ayatollah Ali Khamenei ដែលបានបាត់បង់ជីវិតដោយសារការវាយប្រហារពីសំណាក់អាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ ។ លោក Mojtaba ត្រូវបានតែងតាំងដោយក្រុមប្រឹក្សាអ្នកជំនាញ (Assembly of Experts) ដែលមានសមាជិកជាមន្ត្រីសង្ឃជាន់ខ្ពស់ចំនួន៨៨រូប និងមានតួនាទីទទួលខុសត្រូវក្នុងការជ្រើសរើសមេដឹកនាំកំពូល ។
តាំងពីការបង្កើតសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់កាលពីឆ្នាំ១៩៧៩ ក្រុមប្រឹក្សាអ្នកជំនាញធ្លាប់តែងតាំងមេដឹកនាំថ្មីអ៊ីរ៉ង់បានតែ១លើកប៉ុណ្ណោះ គឺតែងតាំងលោក Ayatollah Ali Khamenei ជាមេដឹកនាំកំពូលអ៊ីរ៉ង់ឱ្យដឹកនាំប្រទេសភ្លាមៗ បន្ទាប់ពីលោក Ayatollah Ruhollah Khomeini បាត់បង់ជីវិតកាលពីជាង៣០ឆ្នាំមុន ។

លោក Mojtaba គឺជាបុគ្គលមានឥទ្ធិពលបំផុតនៅពីក្រោយខ្នងឪពុក និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងបដិវត្តអ៊ីស្លាម (IRGC) ដែលជាកងកម្លាំងកងទ័ពដ៏មានអំណាចបំផុតនៅប្រទេសអ៊ីរ៉ង់ ហើយលោកក៏មានទំនាក់ទំនងជិតស្និទ្ធជាមួយកងកម្លាំងកងទ័ពស្ម័គ្រចិត្ត Basij ផងដែរ ។
លោក Mojtaba មិនមែនជាមន្ត្រីសង្ឃជាន់ខ្ពស់ និងមិនបានកាន់តំណែងជាផ្លូវការក្នុងតំណែងរដ្ឋាភិបាលអ៊ីរ៉ង់ទេ ហើយធ្លាប់ត្រូវអាមេរិកដាក់ទណ្ឌកម្មកាលពីឆ្នាំ២០១៩ ដោយក្រសួងហិរញ្ញវត្ថុអាមេរិកចោទប្រកាន់ថា លោកសហការស្អិតរមួតជាមួយមេបញ្ជាការកងកម្លាំង Quds និងកងកម្លាំង Basij ដើម្បីគាំទ្រឪពុកធ្វើឱ្យមានអស្ថិរភាពក្នុងតំបន់ និងកៀបសង្កត់ផ្ទៃក្នុងប្រទេស ។.jpg)
ចំណែកលោកប្រធានាធិបតី Trump បានប្រកាសតាំងពីថ្ងៃទី៥ ខែមីនា ថា មិនទទួលស្គាល់ការតែងតាំងលោក Mojtaba ឱ្យដឹកនាំប្រទេសបន្តពីឪពុកទេ បន្ទាប់មក លោកក៏ផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន ABC News កាលពីថ្ងៃទី៨ ខែមីនា ថា មេដឹកនាំកំពូលថ្មីអ៊ីរ៉ង់នឹងមិនអាចកាន់តំណែងយូរឡើយ ប្រសិនបើអាមេរិកមិនគាំទ្រ ។
កន្លងមក លោកប្រធានាធិបតី Trump បានប្រកាសយ៉ាងម៉ឺងម៉ាត់ថា អាមេរិកត្រូវតែចូលរួមជ្រើសរើសមេដឹកនាំកំពូលអ៊ីរ៉ង់ថ្មី ពីព្រោះអាមេរិកមិនចង់ចាត់ការរឿងដដែលរៀងរាល់១០ឆ្នាំទេ អាមេរិកចង់បានមេដឹកនាំអ៊ីរ៉ង់ថ្មីដែលមិនដឹកនាំប្រទេសធ្លាក់ក្នុងសង្គ្រាម ។ មេដឹកនាំថ្មីគួរតែមកពីមេដឹកនាំសាសនារបស់អ៊ីរ៉ង់ ដោយសារមេដឹកនាំសាសនាបានបំពេញការងារល្អៗជាច្រើន ពួកគេមានគុណសម្បត្តិអាចដឹកនាំប្រទេសបាន ៕










