Home ព័ត៌មានអន្តរជាតិ Trump ទាមទារវា.យកម្ទេចប្រព័ន្ធដឹកនាំនិងយោថារបស់អ៊ីរ៉ង់ទាំងស្រុងដើម្បីបញ្ចប់សង្រ្គាម

Trump ទាមទារវា.យកម្ទេចប្រព័ន្ធដឹកនាំនិងយោថារបស់អ៊ីរ៉ង់ទាំងស្រុងដើម្បីបញ្ចប់សង្រ្គាម

15
0

សមនឹងរហ័សនាមថាជា «ប្រធានាធិបតីនៃសង្រ្គាម» លោក Donald Trump កាលពីពេលថ្មីៗនេះបាននិយាយដោយបើកចំហរបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា សង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ នឹងអាចបញ្ចប់ទៅបានលុះត្រាតែភាពជាអ្នកដឹកនាំផ្ដាច់ការបានដួលរលំ ហើយកម្លាំងយោធារបស់អ៊ីរ៉ង់ត្រូវបានបំផ្លា.ញទាំងស្រុង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixTDQn40dzqzpKs8bgbHFnqgzDYo4utqJnNDZsHEdX-_TakUwd0tpaQ7kLykt6qomNozZCnLUlQjMGLVPYpgVQblKNuL10kgcIS3mOzcTc_Fo0BZ7f2ohZ6XtkqKMHv6m11mvtya7LkWQXjh9iLLtnUxsLIi_6P78TkTHO3CM-h7zR6SDhLRxDv745ebHM/s1280/photo_2026-03-09_09-23-26.jpg
ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One កាលពីថ្ងៃសៅរិ៍ ទី៧ ខែមីនា លោក Trump បាននិយាយថា លោកមិនចាប់អារម្មណ៍ក្នុងការចរចាជាមួយទីក្រុងតេអេរ៉ង់នៅដំណាក់កាលនេះទេ។ ផ្ទុយទៅវិញ លោកបានណែនាំថា ជម្លោះនេះអាចនឹងបន្តរហូតដល់អ៊ីរ៉ង់លែងមានរចនាសម្ព័ន្ធយោធា ឬភាពជាអ្នកដឹកនាំដែលដំណើរការបាន ឬលែងមានសមត្ថភាពប្រយុទ្ធបន្តទៅទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivFTe44WF2YA5Kwum9leZqr8fdor3DS5SRrybjvwue7u6pTOLSOnmBCLCPGRWmpqIbb9wAGN3gAgr-mehaT03CBD7iowuYzpngfDOpVslXCJfiwJOEi2se5cwxuYM9fRH5iUCaXK9C2x3wJxVpMDAez87Dy6z78okhp66xkosRJqRHDcJSuwBP4tCl2zbo/s770/photo_2026-03-09_09-23-27%20(2).jpg
ក្រៅពីនេះលោក Trump បានបន្ថែមថា ប្រសិនបើអ៊ីរ៉ង់អូសបន្លាយពេល បណ្ដោយឲ្យយុទ្ធនាការផ្លូវអាកាសរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅតែបន្តដំណើរការនោះការចរចាសន្តិភាពនឹងមិនធ្វើឡើងបានឡើយ ដ្បិតមេដឹកនាំ និងមេបញ្ជាការអ៊ីរ៉ង់ធំៗត្រូវបានសម្លា.ប់អស់ទៅហើយនៅក្នុងការវាយប្រហារនោះ។ លោកបានកត់សម្គាល់ថា “ប្រហែលជាគ្មាននរណាម្នាក់នៅសល់ដើម្បីនិយាយថាយើងចុះចាញ់ទេមើលទៅ” ដែលនេះបង្ហាញថាសង្គ្រាមអាចនឹងបញ្ចប់ដោយមានប្រសិទ្ធភាពលុះត្រាតែរចនាសម្ព័ន្ធបញ្ជាការរបស់អ៊ីរ៉ង់ដួលរលំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjboPA4raGkPZQ6hA1-ajk53isfyKY1TzJcvMCnECYTonWj8QUxGxD3Z9w9rDe8Ao6mZ3hTpDpkeo2JGbrU5v4RMTGpIae4n_CDW3o6PNBtjQ58-t4H_OOQt-SDG2-PfBuz3m9pSMfY-LDnRg1nJ9sg1Dc7aUtcUA_6rDNd-sIUmNsg4L2i495mFGdPjJjo/s770/photo_2026-03-09_09-23-26%20(2).jpg

គួរជម្រាបថា ការអត្ថាធិប្បាយទាំងនេះធ្វើឡើងនៅពេលដែលជម្លោះរវាងអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក-អ៊ីស្រាអែលបានឈានដល់សប្តាហ៍ទីពីរ ហើយភាគីទាំងពីរបានផ្លាស់ប្តូរការវាយប្រហារនៅទូទាំងតំបន់។ អ្នកវិភាគនិយាយថា ពាក្យសម្ដីរបស់លោក Trump បានបង្ហាញពីយុទ្ធសាស្ត្រមួយដែលសហរដ្ឋអាមេរិកមានគោលបំណងវាយកម្ទេចភាពជាអ្នកដឹកនាំ និងសមត្ថភាពយោធារបស់អ៊ីរ៉ង់ ជាជាងការស្វែងរកបទឈប់បាញ់ដោយសន្តិវិធី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVPyhXAksqYkLrW26jaQeOLwbOo_Ya58HACGqsaSNuZVCvSE43bOwH6ZPM3NVDKsQ2vg2pjXVg4N9gLQGz9akDNPeama8KHwVjsjnQnud45j29-nx_-21vL-uYSTH3IV1YfX-k5Z31wDiLvncoAp-SJWS3q25SNitlvPKh7wFftfe8mP0SxkEEdivl0rsf/s980/photo_2026-03-09_09-23-26%20(3).jpg
ជាមួយគ្នានេះដែរ អ្នកជំនា.ញខាងភូមិសាស្រ្តនយោបាយអន្តរជាតិបានព្រមានថា គោលដៅបែបនេះអាចអូសបន្លាយសង្គ្រាម និងធ្វើឱ្យមជ្ឈិមបូព៌ាកាន់តែធ្លាក់ក្នុងអស្ថិរភាព ខណៈដែលអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ពួកគេបានប្ដេជ្ញាចិត្តយ៉ាងមុះមត់ថា នឹងបន្តទប់ទល់នឹងប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលឲ្យដល់ទីបញ្ចប់៕