Home ព័ត៌មានអន្តរជាតិ អង្គការសហប្រជាជាតិអំពាវ​នាវឱ្យចរចាបញ្ចប់សង្គ្រា.ម​នៅមជ្ឈិមបូព៌ាដើម្បីទប់ស្កាត់ការរាលដាលខ្លាំង

អង្គការសហប្រជាជាតិអំពាវ​នាវឱ្យចរចាបញ្ចប់សង្គ្រា.ម​នៅមជ្ឈិមបូព៌ាដើម្បីទប់ស្កាត់ការរាលដាលខ្លាំង

10
0

សង្គ្រា.មរវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែលនៅតែក្តៅគគុកមិនទាន់រលត់ឡើយ ដែលជំរុញឱ្យអង្គការសហប្រជាជាតិព្រួយបារម្ភយ៉ាងខ្លាំងកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ហើយអំពាវនាវឱ្យគ្រប់ភាគីជម្លោះបញ្ចប់សង្គ្រា.មត្រឹមនេះ ស្វែងរកដំណោះស្រាយដោយការចរចាគ្នា បើមិនដូច្នោះទេ វានឹងរីករាលដាលកាន់តែខ្លាំងឡើងទប់ស្កាត់លែងបាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDmFiYF0ZENBtbl7uGWeglm9HqE728Gy2-NVgGgl7PcqAur9nvaQIOJGVZEYSEPbVqjuX1pBqvsI_9ZPV7ZX05ban4xtAru4QtMtGHeKG7svBtaFhFbDrGKx3fD3Ts8IKrB735zQE-nRukequlXB_lMkkgzdYTa0q0TrmMnfpvadtdVdZ5IyO5VhYXOVts/s1280/photo_2026-03-09_13-39-36.jpg
កាលពីថ្ងៃទី៦ ខែមីនា អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានដាស់តឿនពីសង្គ្រាមនៅមជ្ឈិមបូព៌ានឹងរាលដាលកាន់តែខ្លាំងរហូតដល់គ្មានប្រទេសណាមួយអាចទប់ស្កាត់បាន ព្រមទាំងអំពាវនាវឱ្យអាមេរិក និងអ៊ីរ៉ង់ ងាកមករកការចរចាគ្នាតាមមធ្យោបាយការទូតដើម្បីបញ្ចប់សង្គ្រាម ។ សង្គ្រាមបណ្តាលឱ្យមនុស្សភៀសខ្លួនកើនឡើងរហូតដល់ ៣សែន ៣ម៉ឺននាក់ ដោយសារអាមេរិករួមដៃគ្នាជាមួយអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់ រីឯអ៊ីរ៉ង់សងសឹកដោយការបាញ់មីស៊ីល និងដ្រូនទៅកាន់មូលដ្ឋានកងទ័ពអាមេរិកនៅបណ្តាប្រទេសមជ្ឈិមបូព៌ា បង្កឱ្យភ្លើងសង្គ្រាមឆេះពេញតំបន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnaJZ4IH_3DgFFu3zZz6PoUToXOHtJ2zLj6Mh6u-_SDoIXZ63vFC5ZhWeXx5wtjyKYbmfJeWZ4WOb6Mkn72cwXFRb7_6v8O83Q2jqw3o1tuNIU_2jOSm1h3x5aA1U8HhIT2jwzsEcSe86pA_A-jVebKmssUxOn0RdTq11HO8sz7A7OF8DvRKSvL0CvPhQf/s1280/photo_2026-03-09_13-39-36%20(2).jpg
លោកបន្តថា ការវាយប្រហារខុសច្បាប់នៅតំបន់មជ្ឈិមបូព៌ា និងតំបន់ផ្សេងៗកំពុងតែធ្វើឱ្យជនស៊ីវិលរងទុក្ខវេទនាយ៉ាងខ្លាំង និងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកយ៉ាងធ្ងន់ធ្ងរ ជាពិសេស ក្រុមប្រទេសងាយរងផលប៉ះពាល់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6shuRky0mGznbAZOl4bXvvr79sDHySYhXmoDfeL41D8mixsuqljp8-4f75-fVqbCQXnZHdDPLXU54j41Xoqnx58KBcjpg0KO57eLjAIu7xOs6UXRDceGZjfZ6mB0lCeUGV04opj5k0lEjM4eyitmBgxOKde2Q2O6w2qkyFuVVqS4jaCu3DkUvJa5p_KvO/s1280/photo_2026-03-09_13-39-37.jpg
បើតាមឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ពេលនេះ មានមនុស្សយ៉ាងតិច ចំនួន៣សែន ៣ម៉ឺននាក់ បានរត់គេចពីសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ក្នុងនោះមនុស្សប្រមាណ១សែននាក់បានរត់ចេញពីទីក្រុងតេហេរ៉ង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs3s4rh6yn3njwdlkZs4gynuZbJaz9hEQfz2SWDkx3D2mF6dJHOqF7qzkTFiD36QKNwwRTr_bsTvvCXbvo17t9hArNSMQdoWnjKsR0fBS2Abw0u2-pIPZMdTHjW0hUQ95vvsdFNL8b0UukB0sSE5QU7i-5yAJ25b1aXzSz1B9uoQhr_Q7IUdz5S8ifoALL/s770/photo_2026-03-09_13-39-37%20(2).jpg

ចំណែកឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ លោក Amir-Saeid Iravani ថា អាមេរិក និងអ៊ីស្រាអែលមិនគោរពបន្ទាត់ក្រហមណាមួយឡើយ និងប្រព្រឹត្តឧក្រិដ្ឋកម្មមកលើប្រទេសអ៊ីរ៉ង់ ខណៈតំបន់ជនស៊ីវិលរបស់អ៊ីរ៉ង់ដែលមានមនុស្សរស់នៅយ៉ាងច្រើនត្រូវបានអាមេរិក និងអ៊ីស្រាអែល ទម្លាក់គ្រាប់បែក ។ អ៊ីរ៉ង់ថ្កោលទោសអាមេរិក និងអ៊ីស្រាអែល ដែលវាយប្រហារលើកីឡដ្ឋាននៅទីក្រុងតេហេរ៉ង់ ដែលជាការល្មើសច្បាប់អន្តរជាតិ និងប្រឆាំងរដ្ឋធម្មនុញ្ញអូឡាំពិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTba8TQiCrU1gzVxrp7P-TJjZwb_VTl3mQgtNx4t9XUFhgOO0CW_n1qxzsQO8VDCb4KDAHpbqNx-TifUXcnNKxUV8HBNOGshjd0r2xKwVRc-qyW57WOOBE2B6bCUbGgO2Pnx9fZtLZIY7X3wqqY1Q76X2pSVcssJCzU9tmQ4Eey0_8pYMlCRc2jZDCAW3T/s600/photo_2026-03-09_13-39-37%20(3).jpg

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃទី៦ ខែមីនា បានជំរុញឱ្យអ៊ីរ៉ង់យល់ព្រមចុះចាញ់សង្គ្រាមដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់ ដែលការកំណត់នេះត្រូវបានចាត់ទុកជាការដាក់សម្ពាធលើអ៊ីរ៉ង់យ៉ាងខ្លាំង បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែលបើកការវាយប្រហារអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ ដែលធ្វើឱ្យអ៊ីរ៉ង់បដិសេធការចរចាបញ្ចប់សង្គ្រាមនាពេលឆាប់ៗ ៕