អ្នកជួបផ្ទាល់មិនដូចជាអ្នកចាំតែនិយាយ ក្នុងនាមជាអ្នកលក់អនឡាញមួយរូបដែលធ្លាប់ផលិតផលិតផលនៅផ្ទះលេខ២ ទីនីន នៅតែបង្ហាញអារម្មណ៍ខឹងសម្បារចំពោះមតិយោបល់ដែរថា«លាងស្តុកមិនចេះអស់»។ មិនត្រឹមតែប៉ុណ្ណោះ ទីនីន បានរំលេចទៀតថាពេលមានបញ្ហាអាសន្នអ្នកលក់អនឡាញសកម្មជួយជាងគេ។

មានម្ចាស់ប្រ៊េនជាច្រើនបានសម្រេចចិត្តឈប់បន្តការនាំចូលឬការផលិតពីផ្ទះលេខ២ដោយងាកទៅរកការផលិតប្រទេសផ្សេងទៀតដោយនៅបន្តលក់អីវ៉ាន់ស្តុកចាស់អស់ជាមួយនឹងផែនការទីផ្សារផ្សេងៗ។ ទោះជាយ៉ាងណា ការលក់ផលិតផលដែលមានរយៈពេលយូរខែមកហើយនៅតែមិនចេះអស់ធ្វើឱ្យមានមតិយោបល់លេចឡើងថា «លាងស្តុកមិនចេះអស់»។ ពាក្យសម្តីនេះបានធ្វើឱ្យ ទីនីន ដែលជាម្ចាស់ប្រ៊េនមួយរូបក្តៅចិត្តបង្ហោះសារឡើងមក។

ទីនីន បានបង្ហោះសំណេរនៅថ្ងៃទី៦ ខែមីនា ថា «ដល់ថ្ងៃនឹង..នៅតែខឹងអ្នកនិយាយថា“ឃើញ Clear យូរហើយ clear មិនអស់អីវ៉ាន់ថៃនឹង? “ ប្រទេសជាតិកំពុងមានបញ្ហាអ្នកណានឹកឃើញមកទិញ Online ដូចមុន? បើខ្លាំងដូចសម្តីចឹង ជួយទិញមកខ្ញុំយកដុតចោលទាំងអស់សុខចិត្តលក់ខាត50% »។ ទីនីន បន្តថា «កុំនិយាយថា“ខ្ញុំមានថាពួកបងឯងណា ម៉េចយកដាក់ខ្លួន?” ចឹងថាឱ្យអ្នកណា? សង្ស័យអ្នកណានៅលួចយកអីវ៉ាន់ពីថៃមកលក់នឹង ?អ្នកលក់ online ម្នាក់ណាចុចឱ្យចំឈ្មោះមើល បើគេប្តឹងនាងជួយដោះស្រាយ…! »។
អ្នកលក់អនឡាញរូបនេះថា រូបនាងខាតទាំងម៉ឺនៗ អ្នករកស៊ីគ្រប់គ្នាខាតទាំងម៉ឺនមិនមែនខាតតែខាងថៃនោះទេ ខ្មែរក៏ខាតមិននាក់មិនតិចម៉ឺនដែរ។ ទីនីន ថាមិនបានជួយអីទេកុំចាំតែជាន់ពន្លិចពួកលក់ online ពេក ពេលមានបញ្ហា ឃើញតែអ្នកលក់ online នឹងហើយសកម្មជួយជាងគេ..»។ ជាមួយគ្នានេះដែរ ទីនីន ក៏បានកោតសរសើរស្រលាញ់ទឹកចិត្តអ្នកលក់ Online ទាំងអស់ណាស់ ជ្រោមជ្រែងជួយគ្រប់គ្នាអត់មានឃើញខានម្នាក់ទេ…។
គួរបញ្ជាក់ផងដែរថា អំឡុងពេលថៃឈ្លានពាន ទីនីន បានបើកទទួលជំនួយពីសាធារណជន ដោយយកបុគ្គលិករបស់ខ្លួនមករៀបចំអីវ៉ាន់ថែមទៀត។ ការជួយរបស់ ទីនីន ក៏ទទួលបានលិខិតសរសើរពីវរសេនាតូចពិសេសប្រឆាំងភេរវកម្ម កងពលតូចលេខ៧០ផងដែរ៕










