មើលទៅស្ថានការណ៍សង្គ្រា.មនៅមជ្ឈិមបូព៌ាពេលនេះ គ្មានសញ្ញានឹងបញ្ចប់នាពេលឆាប់ៗទេ ដែលធ្វើឱ្យពិភពលោកកាន់តែបារម្ភពីផលប៉ះពាល់សេដ្ឋកិច្ច និងសន្តិសុខក្នុងតំបន់ ។ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ អ៊ីរ៉ង់មិនត្រឹមតែមិនចរចា ថែមទាំងព្រមានថា ប្រសិនបើប្រទេសអឺរ៉ុបណាមួយហ៊ានចូលរួមជាមួយអាមេរិក និងអ៊ីស្រាអែលក្នុងការវាយប្រ.ហារអ៊ីរ៉ង់ ខ្លួននឹងវាយប្រ.ហារសងសឹកប្រទេសនោះវិញភ្លាមៗដោយមិនប្រណីដៃឡើយ ដូចដែលខ្លួនវាយប្រ.ហារប្រទេសនានានៅមជ្ឈិមបូព៌ា ។
.jpg)
អ៊ីរ៉ង់បានព្រមានទៅកាន់បណ្តាប្រទេសអឺរ៉ុបកាលពីថ្ងៃទី៦ ខែមីនា ថា នឹងក្លាយជាគោលដៅវាយប្រហាររបស់អ៊ីរ៉ង់ភ្លាមៗ ប្រសិនបើប្រទេសទាំងនោះហ៊ានសហការ ឬគាំទ្រអាមេរិក និងអ៊ីស្រាអែលធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ ព្រមទាំងបញ្ជាក់ថា ការវាយប្រហារលើមូលដ្ឋានកងទ័ព និងទ្រព្យសម្បត្តិរបស់អាមេរិកនៅតំបន់មជ្ឈិមបូព៌ា គឺជារឿងសមហេតុផល ។
កាលថ្ងៃទី៦ ខែមីនា លោក Majid Takht-Ravanchi អនុរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ថា បើប្រទេសអឺរ៉ុបណាសម្រេចចិត្តចូលរួម ឬផ្តល់ការគាំទ្រប្រតិបត្តិកងទ័ពរបស់អាមេរិក និងអ៊ីស្រាអែលក្នុងការធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ ប្រទេសនោះនឹងក្លាយជាគោលដៅសងសឹករបស់អ៊ីរ៉ង់ភ្លាមៗ ។ អ៊ីរ៉ង់បានជូនដំណឹងទៅកាន់រដ្ឋាភិបាលប្រទេសនានានៅអឺរ៉ុបឱ្យប្រុងប្រយ័ត្ន និងចៀសវាងការចូលរួមក្នុងសង្គ្រាមដែលអ៊ីរ៉ង់ចាត់ទុកជាការឈ្លានពាន ប៉ុន្តែលោកមិនបានបញ្ជាក់ឈ្មោះប្រទេសណាមួយឡើយ ។
.jpg)
ក្រៅពីនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ លោក Ravanchi ក៏បានបញ្ជាក់ឡើងវិញអំពីគោលជំហររបស់អ៊ីរ៉ង់ចំពោះស្ថានភាពក្នុងតំបន់ឈូងសមុទ្រពែក្សថា អ៊ីរ៉ង់បានជូនដំណឹងជាមុនទៅកាន់ប្រទេសជិតខាងពីផលប៉ះពាល់នឹងកើតឡើង ប្រសិនបើអាមេរិកបន្តអនុវត្តគោលនយោបាយអរិភាព ។ រីឯមូលដ្ឋានកងទ័ព និងទ្រព្យសម្បត្តិទាំងអស់របស់អាមេរិកនៅមជ្ឈិមបូព៌ា គឺជាគោលដៅវាយប្រហាររបស់អ៊ីរ៉ង់ មិនថាស្ថិតនៅកន្លែងណាទេ ដើម្បីសងសឹកនឹងប្រតិបត្តិការកងទ័ពអាមេរិក និងអ៊ីស្រាអែល ដែលធ្វើឱ្យស្ថានការណ៍តានតឹងខ្លាំងឡើង ។.jpg)
លោកបានរិះគន់រដ្ឋាភិបាលអាមេរិកដែរថា បានបង្អាក់ការខិតខំប្រឹងប្រែងការទូត ដែលកន្លងមក អ៊ីរ៉ង់ចូលរួមចរចាជាមួយអាមេរិកដោយស្មោះត្រង់ដើម្បីស្វែងរកដំណោះស្រាយនៅមុនពេលកើតសង្គ្រាម ប៉ុន្តែអាមេរិក និងអ៊ីស្រាអែល បែរជាសម្រេចចិត្តបើកការវាយប្រហារទៅវិញ ។ នេះជាការរារាំងដល់ដំណើរការចរចាទាំងអស់ និងធ្វើឱ្យស្ថានការណ៍តានតឹងរាលដាលកាន់តែខ្លាំងរហូតដល់បច្ចុប្បន្ន ។.jpg)
គិតត្រឹមថ្ងៃទី៧ ខែមីនា សង្គ្រាមនៅអ៊ីរ៉ង់បន្តក្តៅគគុក ខណៈប្រធានាធិបតីអាមេរិក លោក Donald Trump ទាមទារឱ្យអ៊ីរ៉ង់សុំចុះចាញ់ដោយឥតលក្ខខណ្ឌ និងប្រកាសមិនធ្វើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ។ ការវាយប្រហារតាមអាកាសនៅតែកើតឡើងនៅទីក្រុងតេហេរ៉ង់ និងទីក្រុងផ្សេងៗ បណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសជាច្រើននាក់ ខណៈអ៊ីរ៉ង់បានវាយតបវិញដោយប្រើមីស៊ីល និងដ្រូនទៅកាន់គោលដៅរបស់អាមេរិក និងអ៊ីស្រាអែលនៅមជ្ឈិមបូព៌ា ដែលធ្វើឱ្យប៉ះពាល់ពិភពលោក បើទោះមានប្រទេសខ្លះព្យាយាមសម្រុះសម្រួលបញ្ចប់សង្គ្រាម ក៏មិនទាន់មានដំណោះស្រាយច្បាស់លាស់នៅឡើយ ៕










