រយៈពេលចុងក្រោយនេះគេសង្កេតឃើញថាបវរកញ្ញា ប៊ី សុធារី និង អ៊ិន លក្ខិណា ហាក់រក្សាគម្លាតជាមួយគ្នាយ៉ាងខ្លាំងសូម្បីតែទៅចូលរួមកម្មវិធីសម្ពាធស្នាដៃខ្សែភាពយន្តរបស់ ភឹម ស្រីនោ ក៏អ្នកទាំងពីរពុំបានថតរូបឬវីដេអូជាមួយគ្នាឡើយ។ ចុងក្រោយនេះទៀតសោត ប៊ី សុធារី ក៏បានថតប្រម៉ូតជាមួយនឹងបវរកញ្ញាផ្សេងវិញ។

ថ្មីៗចុងក្រោយនេះគេសង្កេតឃើញថា ប៊ី សុធារី បានចូលរួមជាមួយនឹងបវរកញ្ញាផ្សេងទៀតដូចជា ពេជ្រ វត្តីសារ៉ាវឌ្ឍី ចន សុទីម៉ា ហុក សារិតុលា ជាដើមដោយបង្ហាញពីវប្បធម៌ខ្មែរ រួមទាំងតុបតែងខ្លួនសម័យ៩០ ជាដើម។ សកម្មភាពនេះបានធ្វើឱ្យមានការចាប់អារម្មណ៍និងកោតសរសើរចំពោះទំនាក់ទំនងរវាងបវរកញ្ញានិងបវរកញ្ញា។ យ៉ាងណាមិញ ទន្ទឹមនឹងចំណាប់អារម្មណ៍នេះគេហាក់សង្កេតឃើញថា ប៊ី សុធារី ដូចជារក្សាគម្លាតជាមួយនឹង អ៊ិន លក្ខិណា។
កាលពីខែកុម្ភៈ ក្នុងពេលសម្ពាធការចាក់ផ្សាយខ្សែភាពយន្តដែល ភឹម ស្រីណូ បានចូលរួមសម្តែង ប៊ី សុធារី បានទៅចូលរួមអបអរសាទរ ខណៈដែល អ៊ិន លក្ខិណា ក៏បានទៅចូលរួមអបអរដូចគ្នាប៉ុន្តែអ្នកទាំងពីរពុំបានថតរូបជាមួយគ្នាឡើយ។ ក្រោយមកទៀត លក្ខិណា ក៏បានថតវីដេអូប្រម៉ូតវប្បធម៌ជាបន្តបន្ទាប់តែម្នាក់ឯង ចំណែក ប៊ី សុធារី ក៏បានថតប្រម៉ូតដូចគ្នាប៉ុន្តែបានចូលរួមជាមួយនឹងបវរកញ្ញាផ្សេង។

ទោះយ៉ាងណាកាលពីខែមករា កន្លងមក អ៊ិន លក្ខិណា ធ្លាប់បានចេញវីដេអូបញ្ជាក់ថានាងពុំមានបញ្ហាល្អក់កករជាមួយនឹង ប៊ី សុធារី នោះទេ ដោយកុំឱ្យហ្វេនៗគិតអវិជ្ជមាន។ ដោយសារតែពួកគេរវល់រៀងៗខ្លួនទើបមិនបានសកម្មភាពជាមួយគ្នាប៉ុន្តែពួកគេនៅមានទំនាក់ទំនងតាមឆាត៕










