ទីក្រុងវ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ការជ្រើសរើសមេដឹកនាំកំពូលថ្មីរបស់ប្រទេសអ៊ីរ៉ង់អាចធ្វើទៅបាន លុះត្រាតែមានវត្តមាននិងការឯកភាពរបស់លោក ដើម្បីធានាឲ្យបានថាប្រទេសនេះមិនបានជ្រើសរើសនណាម្នាក់ដែលនឹងបង្កអស្ថិរភាពនៅក្នុងប្រទេស និងក្នុងតំបន់នៅពេលខាងមុខ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន South China Morning Post។

ថ្លែងនៅក្នុងបទសម្ភាសន៍មួយ នាទីក្រុងវ៉ាស៊ីនតោន កាលពីពេលថ្មីៗនេះ លោក ដូណាល់ត្រាំ បាននិយាយថា លោកចង់ដើរតួនាទីក្នុងការជ្រើសរើសមេដឹកនាំថ្មីរបស់ប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការសម្លា.ប់មេដឹកនាំកំពូល អាលី ខាមេនី ក្នុងអំឡុងពេលជម្លោះដែលកំពុងបន្តរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយប្រទេសអ៊ីរ៉ង់។.jpg)
ក្នុងពេលជាមួយគ្នានោះ លោក ត្រាំ បានបដិសេធចំពោះគំនិតមួយដែលបានលើកឡើងថា លោក ម៉ូជតាបា ខាមេនី ដែលជាកូនប្រុសបង្កើតរបស់ អាលី ខាមេនី គួរតែត្រូវបានតែងតាំងឲ្យឡើងស្នងតំណែងបន្តពីឪពុក ដោយលោក ត្រាំ បានបញ្ជាក់ថា រឿងនេះលោក”មិនអាចទទួលយកបានទេ” ហើយបានអះអាងថា សហរដ្ឋអាមេរិកមិនគួរអនុញ្ញាតឱ្យប្រទេសនេះមានការបន្តភាពជាអ្នកដឹកនាំក្នុងលំនាំតែមួយ ដែលអាចនាំឱ្យមានជម្លោះនាពេលអនាគតនោះឡើយ។.jpg)
គួរជម្រាបថា ការអត្ថាធិប្បាយទាំងនេះកើតឡើង ខណៈដែលសង្គ្រាមរវាងអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តអាមេរិក-អ៊ីស្រាអែល កំពុងបន្តរីករាលដាលនៅទូទាំងមជ្ឈិមបូព៌ា ជាមួយនឹងការវាយប្រហារដោយយោធា ដែលផ្តោតលើប្រព័ន្ធមីស៊ីលអ៊ីរ៉ង់ មូលដ្ឋានយោធា និងទីតាំងរបស់ឥស្សរជនជាន់ខ្ពស់។ តាមការលើកឡើងរបស់លោក ត្រាំ ក្នុងពេលកន្លងមក គឺសហរដ្ឋអាមេរិកចង់មានឥទ្ធិពលលើភាពជាអ្នកដឹកនាំនាពេលអនាគតរបស់អ៊ីរ៉ង់ ដើម្បីកុំឱ្យប្រទេសនេះវិលត្រឡប់ទៅរកការប្រឈមមុខដាក់គ្នាជាមួយទីក្រុងវ៉ាស៊ីនតោនម្ដងទៀតនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
.jpg)
ទោះជាយ៉ាងណាក៏ដោយ ដំណើរការនៃការជ្រើសរើសមេដឹកនាំកំពូលបន្ទាប់របស់អ៊ីរ៉ង់ គឺស្ថិតក្រោមកម្មសិទ្ធិស្របតាមច្បាប់របស់សភាអ៊ីរ៉ង់ ដែលជាស្ថាប័នបព្វជិតទទួលខុសត្រូវក្នុងការតែងតាំងអាជ្ញាធរជាន់ខ្ពស់បំផុតរបស់ប្រទេស។ ដូច្នេះហើយ ជាមួយនឹងសេចក្តីថ្លែងការណ៍របស់លោក Trump វាបានបង្កើនការជជែកវែកញែកជាអន្តរជាតិអំពីចលនារបស់សហរដ្ឋអាមេរិកក្នុងការស្វែងរកការគ្រប់គ្រងលើប្រព័ន្ធនយោបាយនៅក្នុងប្រទេសអ៊ីរ៉ង់បន្ទាប់ពីសង្គ្រាម៕










