Home ព័ត៌មានអន្តរជាតិ ផ្ទះលេខ២ ត្រៀមរៀបចំកម្មវិធីសង្រ្កាន្តដ៏ធំសម្បើម ដោយមានទាំងតារា K-Pop មកជួយផ្សព្វផ្សាយ

ផ្ទះលេខ២ ត្រៀមរៀបចំកម្មវិធីសង្រ្កាន្តដ៏ធំសម្បើម ដោយមានទាំងតារា K-Pop មកជួយផ្សព្វផ្សាយ

448
0

ខណៈដែលកម្ពុជាយើងកំពុងនាំគ្នាវែកញែករឿងការប្រារព្ធព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» ថាជាការចំណាយថវិការជាតិខ្ជះខ្ជាយចំពេលដែលប្រទេសនិងប្រជាជននៅតាមព្រំដែនកំពុងរងទុក្ខ នៅប្រទេសថៃឯណោះក្រសួងទេសចរណ៍របស់គេបានប្រកាសក្ដែងៗថា ឆ្នាំនេះប្រទេសថៃនឹងរៀបចំកម្មវិធីសង្រ្កាន្តដ៏ធំសម្បើម ជាមួយនឹងការអញ្ជើញតារា K-Pop និង Influencer បរទេសរាប់សិបនាក់មកផ្សព្វផ្សាយពីវប្បធម៌ និងទំនៀមទម្លាប់នៃពិធីបុណ្យសង្រ្កាន្តរបស់គេប្រាប់ឲ្យពិភពលោកបានដឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4RA0wPz4uw3IL8ObpziBEm4NBn8vUTHs2beSFYhmxlLWB0qTL2nYsweWAn2Yn1-HFh9PdBwaOkEUDGQ9dtuahlgcvxfcZzKFngPxr78StEVaL0HaTyOg9LBOkwlXNRCPD7JvbcKrFqQvO-w-jFsw9ckJ6Htqj1JMc_PUq5hODa0ZP3h-6Q7586WR1vLLS/s1280/photo_2026-03-06_11-34-23.jpg

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃកាលពីថ្មីៗនេះបានឲ្យដឹងថា ក្រសួងទេសចរណ៍របស់ថៃបានសហការជាមួយវិស័យឯកជន ដើម្បីត្រៀមអញ្ជើញតារាល្បីៗ តារា K-Pop កូរ៉េ និងតារា K-Pop ដែលមានដើមកំណើតជាថៃជាច្រើននាក់ឲ្យមកតែងខ្លួនជាទេវតាឆ្នំាថ្មីក្នុងអំឡុងពេសង្ក្រាន្គដើម្បីឲ្យពិភពលោកបានស្គាល់ថាសង្ក្រាន្តនិងឈុតទេវតា ព្រមទាំងសម្លៀកបំពាក់ប្រពៃណីមួយចំនួនគឺជារបស់ថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXLjaAXkW1p0T6ByU9s3-r5AC2sTQKO32H10WH2UeGjL23XKCt-dE1-ptGv3w2bbvhxw2FZUS1u0fWZBDYrVgC7MBmScpGy4V41DkRPubl9fcpw6dC9ZT_UDYqycUzxAGRzqvBQuzEZC580eOoqgQbJALPK3G0-jcsAotdP8rNba7Mo4GhbE0iVjJODckN/s600/photo_2026-03-05_16-01-14%20(2).jpg
មិនតែប៉ុណ្ណោះ ក្រៅពីអញ្ជើញតារា K-Pop ប្រទេសថៃក៏បានដាក់ក្ដីរំពឹងផងដែរថា នឹងមានអ្នកផលិតមាតិការ និង Influencer បរទេសល្បីៗជាច្រើននាក់មកចូលរួមលេងកម្សាន្តនៅក្នុងកម្មវិធីសង្រ្កាន្ត ហើយវានឹងក្លាយជាផ្នែកដ៏ធំមួយក្នុងអូសទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោកឲ្យធ្វើដំណើរមកកាន់ប្រទេសរបស់ខ្លួន។ ការប្រារព្ធកម្មវិធីសង្រ្កាន្តនេះផងដែរ គឺថៃធ្វើឡើងដើម្បីបង្ហាញទៅកាន់អន្តរជាតិថា ប្រទេសរបស់ខ្លួនគឺជាប្រទេសដែលមានសុវត្ថិភាព មិនមានអ្វីគួរឲ្យបារម្ភក្នុងការមកលេងកម្សាន្តនោះឡើយ បើទោះជាទើបមានសង្រ្គាមជាមួយប្រទេសជិតខាងក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGRez75f_z-1Pv4B988AgSkloAD_wAiGoT5ZuPsMLpPVfXWAzGAVTbo3qlQG4w4RHLQOf7O2VWTNdGqjfPZXw-9uOR_Ws-RVi8Axv6NxZ7yli6zi2HHbhzZmoF71ulmV6B05v91lxxcH9TP1V8O9a14JhPqwzzln7gIvgoWBSX31AVeFZqiUyfeBRsDK9W/s1280/photo_2026-03-05_16-01-14%20(3).jpg
ងាកមកខាងកម្ពុជាដែលជាប្រទេសរងគ្រោះត្រូវបានថៃជិះជាន់ ឈ្លានពាន និងបង្កផលលំបាកឯណេះ ក៏ហៀបនឹងឈានដល់ពេលពេលវេលារៀបចំកម្មវិធីសង្រ្កាន្ត ដែលជាបុណ្យប្រពៃណីដ៏ធំប្រចាំឆ្នាំផងដែរ ប៉ុន្តែមានការយល់ឃើញផ្ទុយស្រឡះពីទស្សនៈរបស់ប្រទេសថៃ ដោយនៅកម្ពុជាឆ្នាំនេះសាធារណជនមួយចំនួនមិនគាំទ្រឲ្យមានការរៀបចំកម្មវិធីកម្សាន្តសប្បាយដូចរាល់ៗឆ្នាំនោះទេ ហើយមតិទាំងនោះភាគច្រើនអះអាងថា ការចំណាយថវិការជាតិទៅរៀបចំកម្មវិធីទាំងនោះគឺជារឿងឥតប្រយោជន៍ ហើយក៏មិនគួររៀបចំកម្មវិធីសប្បាយៗច្រើនពេកនោះដែរ ព្រោះប្រជាជននៅតាមព្រំដែនជាច្រើនកំពុងរងទុក្ខ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAPMyXx8pFYN7lgyRQz7g9BIUlwHzpVy5oAx73iw-UOUwg8LsXkUPSdofsPtji4Try_5ZzQ9NJUJB9BYrXJSH8Wq_VThvGIda-F8VNFAhdnnyb7tOTOgms3fqRvsuTYDPQpmr9oR4bK55N095yWLh-rOKwUD-0MqNEGAwIkpYFg7K6D6hAXEVJHtyvoWFG/s960/photo_2026-03-05_16-01-14%20(4).jpg
បើតាមប្រសាសន៍របស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានឱ្យដឹងថា នៅក្នុងព្រឹត្តិការណ៍«នគរសង្ក្រាន្ត»នៅរាជធានីភ្នំពេញនាពេលខាងមុខនេះ នឹងមិនមានកម្មវិធីបាញ់ទឹក មិនរៀបចំឡានទឹក និងមិនមានការរៀបចំការប្រគំតន្រ្តីសប្បាយៗណាមួយនោះទេ ដោយគ្រាន់តែមានការប្រតិបត្តិពិធីសាសនា រួមជាមួយទំនៀមទំលាប់ស្រង់ព្រះតាមធម្មតាតែប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEbpua3bIdFDX5Q65oJ119KU4hISkZkHTIli0XN1JYdobEVGhyt33aMDrHbyPJCuZ2TEIvLZ4y05TFxQyfW9LB10o7pF0g76s4Grba54pG0G0N6CPqBDmXm2ymYRwvKhNTqjswCRaGHZlpzabO9HAz5033lNmdw7rpeLNEwnGJumdUjkst-aI2WFDqdEwK/s1280/photo_2026-03-05_16-01-14.jpg
ជុំវិញការលើកឡើងនេះ មហាជនជាច្រើនបានបង្ហាញការអស់សង្ឃឹមរបស់ពួកគេថា ប្រទេសកម្ពុជាឆ្នាំនេះមុខជាត្រូវខាតបង់ចំណូលពីវិស័យទេសចរណ៍យ៉ាងច្រើនសន្ធឹកសន្ធាប់មិនខាន ដោយសារភ្ញៀវទេសចរភាគច្រើននឹងសម្រុកទៅលេងកម្មវីធីសង្រ្កាន្តរបស់ថៃ ព្រោះមានការផ្សព្វផ្សាយទូលំទូឡាយ និងមានការរៀបចំធំដុំជាង។ តែទោះជាយ៉ាងណា ក៏នៅតែមានការលើកឡើងជាមតិវិជ្ជមានជាច្រើនផងដែរ ដោយបើទោះជាប្រទេសយើងមិនបានរៀបចំកម្មវិធីកម្សាន្តសប្បាយច្រើន ប៉ុន្តែមហាជនលើកទឹកចិត្តឲ្យអ្នកផលិតមាតិកា និង Influencer ក្នុងស្រុកជួយផ្សព្វផ្សាយពីទំនៀមទម្លាប់ និងប្រពៃណីនៃការរៀបចំពិធីបុណ្យចូលឆ្នាំបែបខ្មែរដើម្បីឲ្យពិភពលោកបានដឹង និងជំរុញកំណើនភ្ញៀវទេសចរបរទេសឲ្យមកកម្សាន្តកាន់តែច្រើន៕