Home ព័ត៌មានអន្តរជាតិ B-2 Spirit របស់អាមេរិកបំផ្លា.ញឃ្លាំងអា.វុធនិងទីតាំងផលិតមីស៊ីលនៅទូទាំងប្រទេសអ៊ីរ៉ង់

B-2 Spirit របស់អាមេរិកបំផ្លា.ញឃ្លាំងអា.វុធនិងទីតាំងផលិតមីស៊ីលនៅទូទាំងប្រទេសអ៊ីរ៉ង់

19
0

គ្រាន់តែលឺឈ្មោះក៏ព្រឺសម្បុរ! បិសា.ចលើអាកាស B-2 Spirit ដែលជាកំពូលយន្តហោះចម្បាំងបំបាំងកាយដ៏អស្ចារ្យរបស់កងទ័ពអាកាសសហរដ្ឋអាមេរិក បានកំណត់គោលដៅទម្លាក់គ្រាប់វា.យប្រ.ហារ ឃ្លាំងអាវុធ និងកន្លែងដំឡើងកម្មវិធីមីស៊ីលរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) នៅទូទាំងប្រទេសអ៊ីរ៉ង់ ដោយបន្សល់ទុកនូវអគ្គីភ័យឆាបឆេះលើទីតាំងរាប់សិបកន្លែង និងផ្សែងខ្មៅខ្មួលខ្មាញ់ពេញផ្ទៃមេឃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5ZDnRAWEEh8ICEwR9nLHBaxRnMIoRgPf0aHH5amVB9MLaqSzjWt1uAQ4W7dmuOH5UFHZNuEE-E815hrCJ5ZMxJ1HeC6233vFeEQtPQE5ek3bZDw0SZJJwHsMVSdyMUn1H3csO-zHQ5611oZoHl6U41Y4hwXJyjPEYN_qbzKXwdd2anqdZ22IYJh7SMW3T/s1280/photo_2026-03-04_11-57-38.jpg
តាមរយៈវីដេអូដែលកំពុងត្រូវបានចែកចាយនៅលើអ៊ីនធឺណិត បានបង្ហាញពីអណ្ដាតភ្លើងដ៏ធំសម្បើមនៃអគ្គីភ័យជាច្រើនកន្លែងបានក្លាយជាពន្លឺបំភ្លឺផ្ទៃមេឃនាពេលយប់ជាមួយនឹងសម្លេងផ្ទុះដ៏គួរឲ្យភ័យខ្លាច ស្របពេលដែលប្រតិបត្តិការយោធាកំពុងតែដំណើរការ។ មន្ត្រីអាមេរិកម្នាក់ បានបញ្ជាក់ប្រាប់ទីភ្នាក់ងារ CBS News ថា ការវា.យប្រហាររបស់ B-2 ផ្តោតលើទីតាំងរឹងដែលជាប់ទាក់ទងនឹងសមត្ថភាពមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ ជាផ្នែកមួយនៃប្រតិបត្តិការ Epic Fury ដ៏ទូលំទូលាយដែលបានចាប់ផ្តើមនៅចុងខែកុម្ភៈ ដោយសម្របសម្រួលជាមួយអ៊ីស្រាអែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBZKZw8hn_4G7MmTLRXUC1bo1wNQ3LUk7O4f78pp2WcFBJmNTD76sUOwH-gBavD90_B0IxEmhD7x2AtSJIOJmTl8zTuHjcP0qk27gx3J8eFzWbsqO2-j5gMS4MH9PZH8GyLMlIqF4DVqOnI3zWCYxDaZFQL2DPMz4PaXhDnGelfDDFmwMjvy0pzZ32kV0s/s1280/photo_2026-03-04_11-57-38%20(2).jpg

យុទ្ធនាការនេះបានធ្វើឱ្យប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ចុះខ្សោយយ៉ាងខ្លាំង ដែលបណ្ដាលមកពីការវាយប្រហារជាបន្តបន្ទាប់របស់យន្តហោះទម្លាក់គ្រាប់បែក B-1 ហើយឥឡូវនេះគឺ B-52។ តាមទិន្នន័យសហរដ្ឋអាមេរិក គោលដៅជាង 1,700 កន្លែងរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ត្រូវបានបំផ្លាញតាំងពីថ្ងៃបើកឆាកដំបូង ដោយហេដ្ឋារចនាសម្ព័ន្ធកងទ័ពជើងទឹក និងមីស៊ីលរបស់អ៊ីរ៉ង់ត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_1hySc5r9c2svkObPGjKbyoqgAZQeZsqinoWAKPlRCT-zcg5pfX7zWlBtprpbfpexrmp0EGKMT1wAD74dXBSaQthFVOPL7xrEH3ijU8FyBEAYDjJp6rnYi1IuIdM371WCPEP5AfiuhRkd8JrUcB6KLlK0n9SKpxQ8MDsOFxzuBZV7iR2Fff0r6ga109X3/s480/photo_2026-03-04_11-57-38%20(3).jpg
ជាមួយគ្នានេះ ក៏មានរបាយការណ៍អំពីអ្នកស្លា.ប់ និងរបួសទាំងសងខាង រួមទាំងសមាជិកយោធាអាមេរិកដែលត្រូវបានសម្លា.ប់ផងដែរ នៅក្នុងប្រតិបត្តិការសងសឹករបស់អ៊ីរ៉ង់ទៅលើទីតាំងរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់។ តាមអ្នកវិភាគ ស្ថានភាពនៅតែមានភាពប្រែប្រួលខ្លាំង ដោយកងកម្លាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បន្តរក្សាសម្ពាធដើម្បីកាច់បំបាក់ធ្មុងរបស់អ៊ីរ៉ង់មិនឲ្យតបតដោយប្រើប្រាស់មីស៊ីល និងការវាយប្រហារទ្រង់ទ្រាយធំលើប្រព័ន្ធបញ្ជាដើម្បីសងសឹកទៅកាន់ពួកគេវិញឡើយ៕