ស្របពេលជម្លោះនៅមជ្ឈិមបូព៌ាកាន់តែរីករាលដាលខ្លាំងឡើង និងបង្កក្តីបារម្ភដល់ពិភពលោក មេដឹកនាំអាមេរិកព្រមានថា ការវាយប្រ.ហារលើអ៊ីរ៉ង់អាចនឹងអូសបន្លាយពេលរហូតដល់ជាង១ខែ ដោយអាមេរិកប្តេជ្ញាចិត្តសងសឹ.កចំពោះការវាយប្រ.ហាររបស់អ៊ីរ៉ង់មកលើស្ថានទូតអាមេរិកនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត និងសងសឹ.កចំពោះការបាត់បង់ជីវិ.តកងទ័ពអាមេរិក ។
បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែលធ្វើប្រតិបត្តិការកងទ័ពទ្រង់ទ្រាយធំវាយប្រ.ហារលើគោលដៅសំខាន់ៗនៅអ៊ីរ៉ង់បណ្តាលឱ្យមេដឹកនាំកំពូល និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបបាត់បង់ជីវិត អ៊ីរ៉ង់បានសងសឹកជាបន្តបន្ទាប់ដើម្បីប្រឆាំងប្រទេសទាំងពីរ ដោយការផ្លោងមីស៊ីលទៅកាន់បណ្តាប្រទេសជាមិត្តរបស់អាមេរិកនៅឈូងសមុទ្រពែក្ស ព្រមទាំងបង្ហោះដ្រូនកំទេចស្ថានទូតអាមេរិកនៅទីក្រុងរីយ៉ាដ (Riyadh) ប្រទេសអារ៉ាប៊ីសាអូឌីត ។.jpg)
ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយនៅសេតវិមានថា ៖ «ប្រតិបត្តិការវាយប្រហារអ៊ីរ៉ង់អាចនឹងអូសបន្លាយពេលរហូតដល់ជាង១ខែ យើងសន្និដ្ឋានថា នឹងចំណាយពេលវេលាចាប់ពី៤សប្តាហ៍ ទៅ៥សប្តាហ៍ ប៉ុន្តែយើងមានសមត្ថភាពធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់រយៈពេលយូរជាងនេះ» ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ។.jpg)
កន្លងមក អាមេរិកបានអំពាវនាវឱ្យពលរដ្ឋរបស់ខ្លួនចាកចេញពីបណ្តាប្រទេសនៅតំបន់មជ្ឈិមបូព៌ា ហើយក្រោយកើតហេតុការណ៍អ៊ីរ៉ង់បញ្ជូនដ្រូន២គ្រឿងវាយប្រហារស្ថានទូតអាមេរិកនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ធ្វើឱ្យលោកប្រធានាធិបតី Trump ប្រកាសសងសឹកអ៊ីរ៉ង់វិញនាពេលឆាប់ៗ ។ លោកថា សង្គ្រាមចាប់ផ្តើមឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ មុនពេលកំណត់ អាមេរិកបានត្រៀមខ្លួនសម្រាប់សង្គ្រាមអូសបន្លាយពេលយូរ ប៉ុន្តែលោកមិននិយាយលម្អិតពីការសងសឹកតាមវិធីណានោះទេ ។ មេដឹកនាំអាមេរិកបាននិយាយពីគោលបំណងនៃការវាយប្រហារថា គឺជាការបំផ្លាញមីស៊ីល អាវុធនុយក្លេអ៊ែរ និងកងទ័ពជើងទឹកអ៊ីរ៉ង់ ។
គួរបញ្ជាក់ថា ត្រឹមតែរយៈពេល៣ថ្ងៃ កងទ័ពអាមេរិកបានវាយប្រហារលើគោលដៅសំខាន់ៗរបស់អ៊ីរ៉ង់ ស្មើជាង១,៧០០កន្លែង និងបណ្តាលឱ្យមនុស្សស្លាប់នៅអ៊ីរ៉ង់កើនឡើងរហូតដល់៧៨៧នាក់ ក្នុងនោះមានកូនសិស្សស្រីចំនួន១៧៦នាក់ផងដែរបានស្លាប់ក្នុងសាលារៀននៅទីក្រុងមិណាប ។ កងទ័ពអាមេរិកបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះចម្បាំងថ្មីៗបន្ថែមទៀតមកធ្វើប្រតិបត្តិការនៅអ៊ីរ៉ង់ ។
ទីកន្លែងសំខាន់ៗរបស់អ៊ីរ៉ង់ដែលជាគោលដៅវាយប្រហារពីសំណាក់កងទ័ពអាមេរិក រួមមាន ៖ ទីតាំងបាញ់មីស៊ីល, នាវាចម្បាំង, នាវាមុជទឹក និងទីបញ្ជាការកងទ័ពអ៊ីរ៉ង់ ។ ក្រៅពីនេះ មន្ទីរពេទ្យអ៊ីរ៉ង់ចំនួន៩កន្លែងក៏រងការវាយប្រហារដែរ ខណៈក្រសួងការបរទេសអ៊ីរ៉ង់ និងសមាជិកគណៈកម្មាធិការសុខភាពសាធារណៈសភាអ៊ីរ៉ង់ចោទប្រកាន់ថា អាមេរិក និងអ៊ីស្រាអែលរួមដៃគ្នាកំណត់គោលដៅវាយប្រហារមន្ទីរពេទ្យទាំងនេះ ៕










