Home តារាជាតិ លោក ហេង ប៊ុនលាភ និង មាលាធ្វើឱ្យហ្វេនៗចាប់អារម្មណ៍ក្រោយមានឱកាសរួមការងារជាមួយគ្នា

លោក ហេង ប៊ុនលាភ និង មាលាធ្វើឱ្យហ្វេនៗចាប់អារម្មណ៍ក្រោយមានឱកាសរួមការងារជាមួយគ្នា

11
0

ការប្រាស្រ័យទាក់ទងរវាងលោក ហេង ប៊ុនលាភ និងតារាម៉ូដែល មាលា បានធ្វើឱ្យហ្វេនៗមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយពីលោក ហេងប៊ុនលាភ បញ្ចេញសកម្មភាពមិនឱ្យសិស្សប្អូនមានអារម្មណ៍ថាពិបាកឬមិនហ៊ានលេងសើចជាមួយនឹងរៀមច្បងឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAlCxkxOhPF1vFDwJXuUx7PeFM3gWfLV2VaAQtuO4ITpbe4rA0EwF7nHx5iBBpb_9R7XwbYWB9Dj7cpFZN8eydllxCHGNLAo8ZxAJLXsNjhAMtUBH51MHRtBSZiNBhcmiWOBdpjsYmCWBNnG-o4gMGHuomRCQGsPV3qnM07dYn-q-JrnlXkIvVSGcWOt8W/s1280/image%20(72).png
ថ្មីៗនេះលោក ហេង ប៊ុនលាភ តារាសម្តែងដ៏ពេញនិយមនិងនៅតែស្រស់សង្ហាបានបង្ហោះវីដេអូមួយនៅលើគណនីទិកតុកដោយឱ្យមាលា ដែលជាកូនខ្មែរកាត់បារាំងនិយាយភាសាខ្មែរឱ្យច្បាស់។ ក្នុងវីដេអូនោះអ្នកទាំងពីរកំពុងតែថតអ្វីមួយជាមួយគ្នាដែលទំនងជាខ្សែភាពយន្តថ្មីដោយក្នុងនោះលោក ហេង ប៊ុនលាភ បានគំរាមមាលាក្នុងន័យលេងសើចឱ្យនិយាយមកកាន់ទស្សនិកជនឱ្យច្បាស់។លោកក៏បានសួរនាំ មាលា ផ្សេងៗចង់ឱ្យថតចប់នៅម៉ោងប៉ុន្មានជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhE7m-46gF1OxJp7SH0j5u7gUzOvJG2l5I_tccjHAzzohJd__SJcZ5AL9hqW5ZCbjvo0AwvCJfkslI9ICa9Qe-CsPGAZse-Hy4cqueDzH7zsmHDCLgbCRUj_9NWz-Wk7r8Kqo_V5OpXoKTlQ7RW5wA5JnmZAvj6bpgLmusWT_zok3UfdHE7L1L7dS8QywrU/s1008/image%20(78).png

វីដេអូនេះដែរ ទស្សនិកជនបានឃើញថា មាលានិយាយភាសាខ្មែរបានច្រើនជាងមុននិងពាក្យពេចន៍ច្បាស់ជាងមុន។ក្រោយពីវីដេអូនេះបង្ហោះនៅលើអ៊ីនធឺណិតទស្សនិកជនមានការចាប់អារម្មណ៍ថាតារាសម្តែង ហេង ប៊ុនលាភមានទំនាក់ទំនងល្អជាមួយនឹងសិស្សប្អូន ផ្តល់ភាពសិ្នទ្ធស្នាលមិនឱ្យសិស្សប្អូនមានអារម្មណ៍ថាពិបាកចុះសម្រុងឡើយ។ក្រៅពីនេះទស្សនិកជនបានសរសើរភាពស្រស់សង្ហារបស់លោក ហេង ប៊ុនលាភ ទោះបីជាអាយុកើនឡើងយ៉ាងណារូបលោកនៅតែរក្សាភាពស្រស់សង្ហារបស់ខ្លួនមិនចាញ់ពេលនៅកំលោះនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCsGjWmsc1FZnOkHwlUZkZs37ke_UF47dpE-FFOUkEcjAdYX1xEGLI4tHFDB3S8C15Zoj94zCUyPkz5PC61sxIwS0iceJ7ZqI4saUIxKav_IDEYR2Hma2iPCtL63Sh__2rW-OMq9LeCty3z-pp551QnNSDWV0PM0uFr90Ydy1Fl7MhVttJcg8QYi8Ij8Yi/s1920/image%20(67).png

មាលាជាតារាម៉ូដែលមួយរូបដែលមានអាជីពសិល្បៈលូតលាស់បានលឿនដោយបង្ហាញសកម្មភាពចម្រុះជាច្រើនទាំងការថតខ្សែភាពយន្តMV ការផ្សាយពាណិជ្ជកម្ម ការដើរបង្ហាញម៉ូតនៅក្រៅប្រទេស។ ភាពស្រស់ស្អាតមានមន្តស្នេហ៍របស់នាងបានទាក់ទាញមានអ្នកគាំទ្រជាច្រើនទាំងនៅក្នុងស្រុកនិងក្រៅស្រុក៕