ពិភពលោកកំពុងធ្លាក់ចូលក្នុងស្ថានការណ៍គួរឱ្យតក់ស្លុត នៅពេលការចរចាដោយសន្តិវិធីត្រូវបរាជ័យ និងជំនួសមកវិញដោយគ្រា.ប់មីស៊ីល និងការទម្លាក់គ្រា.ប់បែក ពោរពេញដោយផ្សែងភ្លើងគ្របដណ្តប់លើប្រទេសអ៊ីរ៉ង់ ខណៈអ៊ីរ៉ង់បានសងសឹ.កវិញយ៉ាងខ្លាំងក្លាដោយការបា.ញ់មីស៊ីលដូចទឹកភ្លៀងទៅលើប្រទេសអ៊ីស្រាអែល និងទីតាំងកងទ័ពអាមេរិកសហរដ្ឋអាមេរិកនៅបណ្តាប្រទេសក្នុងតំបន់ ។ ពេលនេះ ស្ថានការណ៍កាន់តែក្តៅខ្លាំងថែមទៀត ពីព្រោះគ្មានការចរចាបញ្ចប់សង្គ្រា.មរវាងអ៊ីរ៉ង់ជាមួយសហរដ្ឋអាមេរិកទេ ។
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ អ៊ីរ៉ង់ប្រកាសមិនចរចាជាមួយសហរដ្ឋអាមេរិកជាដាច់ខាត ព្រមទាំងរិះគ.ន់ខ្លាំងៗទៅកាន់លោកប្រធានាធិបតី Donald Trump ប្រព្រឹត្តទង្វើខុសឆ្គង និងមានមហិច្ឆតាជ្រុលពេក ដោយអ៊ីរ៉ង់មើលឃើញថា ពេលនេះ សហរដ្ឋអាមេរិកកំពុងតែព្រួយបារម្ភពីការបាត់បង់ដោយសារសង្គ្រា.ម ទើបចង់បើកការចរចា ។

ការបដិសេធរបស់អ៊ីរ៉ង់ បន្ទាប់ពីលោកប្រធានាធិបតី Trump ផ្តល់សម្ភាសន៍ជាមួយទស្សនាវដ្តី The Atlantic អំពីសហរដ្ឋអាមេរិកនឹងបើកការចរចាជាមួយមេដឹកនាំថ្មីរបស់អ៊ីរ៉ង់ ដោយលោក Trump បញ្ជាក់ថា ៖ «មេដឹកនាំថ្មីអ៊ីរ៉ង់ចង់ចរចា ហើយខ្ញុំក៏យល់ព្រមចរចាជាមួយ ។ ពួកគេគួរតែស្នើសុំចរចាជាមួយសហរដ្ឋអាមេរិកយូរមកហើយ វាយឺតយ៉ាវខ្លាំងពេក» ។
.jpg)
នៅថ្ងៃទី២ ខែមីនា លោក Ali Larijani លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់ និងធ្លាប់បម្រើការងារជាទីប្រឹក្សារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ដែលបានបាត់បង់ជីវិតដោយការវាយប្រហារ បានបង្ហោះសារក្នុងបណ្តាញសង្គម X ថា ៖ «អ៊ីរ៉ង់នឹងមិនចរចាមួយសហរដ្ឋអាមេរិកដាច់ខាត ពីព្រោះលោកប្រធានាធិបតី Donald Trump ប្រព្រឹត្តទង្វើខុសឆ្គង និងមានមហិច្ឆតាជ្រុលពេក ពេលនេះ សហរដ្ឋអាមេរិកកំពុងតែបារម្ភពីការខាតបង់របស់ខ្លួន» ។
ការបង្ហោះសាររបស់លោក Ali Larijani គឺជាការឆ្លើយតបទៅកាន់ការចុះផ្សាយរបស់សារព័ត៌មាននានាថា មន្ត្រីអ៊ីរ៉ង់កំពុងតែព្យាយាមស្វែងរកការចរចាជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនដើម្បីស្តារសន្តិភាពឡើងវិញ ។
.jpg)
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកប្រតិបត្តិការកងទ័ពវាយប្រហារគោលដៅនៅទូទាំងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដោយទម្លាក់គ្រាប់បែកធំៗលើទីតាំងមីស៊ីលរយៈចម្ងាយឆ្ងាយរបស់អ៊ីរ៉ង់ និងបំផ្លាញនាវាចម្បាំងអ៊ីរ៉ង់ជាច្រើនគ្រឿង ។ នេះជាការវាយប្រហារយ៉ាងខ្លាំងក្លាបំផុត និងផ្តាច់ជីវិតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei ព្រមទាំងមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ជាច្រើននាក់ ក៏ដូចជាបណ្តាលឱ្យមនុស្សស្លាប់រហូតដល់ជាង២០០នាក់ ។
ចំណែកលោកប្រធានាធិបតី Trump ថា នឹងសងសឹកចំពោះការស្លាប់របស់កងទ័ពសហរដ្ឋអាមេរិក ហើយលោកដាស់តឿននឹងមានមនុស្សស្លាប់បន្ថែមទៀតមុនពេលបញ្ចប់សង្គ្រាម ។ ទោះយ៉ាងណា លោកនឹងបើកការចរចាជាមួយមេដឹកនាំថ្មីអ៊ីរ៉ង់ជានិច្ច ។
.jpg)
ក្រោយការស្លាប់របស់លោក Ali Khamenei អ៊ីរ៉ង់បានជ្រើសតាំងបុព្វជិតជាន់ខ្ពស់ម្នាក់ឲ្យឡើងកាន់តំណែងជាមេដឹកនាំកំពូលថ្មីភ្លាមៗដើម្បីអនុវត្តភារកិច្ចបណ្ដោះអាសន្នរួមជាមួយប្រធាធិបតី នឹងប្រធានតុលាការកំពូល ។ សារព័ត៌មាន The Times of Israel រាយការណ៍នៅថ្ងៃទី១ ខែមីនា ថា លោកអាចារ្យ Ayatollah Arafi ត្រូវបានជ្រើសតាំងជាសមាជិកនៃក្រុមប្រឹក្សាភាពជាអ្នកដឹកនាំបណ្ដោះអាសន្ន ដែលនឹងដឹកនាំប្រទេសក្នុងអំឡុងពេលអន្តរកាល ៕










