Home តារាជាតិ មុននឹងក្លាយជាអ្នកចម្រៀង ឈិន ម៉ានិច្ច ធ្លាប់ធ្វើការរោងចក្រចំនួន២ឆ្នាំដោយសារចាញ់បោ.កម៉ែ

មុននឹងក្លាយជាអ្នកចម្រៀង ឈិន ម៉ានិច្ច ធ្លាប់ធ្វើការរោងចក្រចំនួន២ឆ្នាំដោយសារចាញ់បោ.កម៉ែ

29
0

តារាចម្រៀង ឈិន ម៉ានិច្ច ម្ចាស់ពាន Cambodian Idol រដូវកាលទី២ បានទម្លាយថាមុននឹងមានឈ្មោះបោះសំឡេងរះក្នុងអាជីពអ្នកចម្រៀងម្នាក់រូបនាងធ្លាប់ធ្វើការរោងចក្ររហូតដល់ទៅ២ឆ្នាំ។ តារាចម្រៀងរូបនេះថែមទាំងទម្លាយទៀតថាខ្លួនចាញ់បោកម្តាយខ្លួនឯងថាធ្វើការរយៈពេលខ្លីប៉ុន្តែដោយសារតែជីវភាពខ្វះខាតទើបបន្តការងាររហូតឈានដល់ឆ្នាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1YP5gw6OMtC9-wn8FtMOjXtWyUjYET23uMDFh2w15D31S3XGJfHEcwbR8B_qa32zIMBHOQhR2XOzopq54uie92FMjWEM-uSNeib3Q4V8DBxxCzODtXa8iGgw4So7TavgszYAa4v8HikAnNr-pn28ObmqNaSGpeT8niyK3IeJ3Z60JLmZqhcPfSTlYIR28/s2048/image_2026-02-24_15-00-35.png
ថ្មីៗនេះនៅក្នុងកិច្ចសម្ភាសន៍ «V Talk Confession» តារាចម្រៀង ឈិន ម៉ានិច្ច បានរៀបរាប់ពីការតស៊ូរបស់ខ្លួនទាំងទឹកភ្នែកពីព្រោះអតីតកាលឆ្លងកាត់ការលំបាកជាច្រើនទម្រាំអាចមានដូចសព្វថ្ងៃនេះ។ ចំណុចដែលធ្វើឱ្យអ្នកគាំទ្ររំជួលចិត្តទប់ទឹកភ្នែកសឹងមិនជាប់ ម៉ានិច្ច បាននិយាយថាឪពុករបស់នាងបានលាចាកលោកស្របពេលនាងកំពុងល្បីក្នុងអាជីពសិល្បៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoxMPKyJu4gY9eqpa1UvamQ2yOCCFROe3OE8pH402xDTigXVZdtbDJWVmMYDMsgd_4TathRQOtesW-8wfSiEyi4bZ51FAtVh39xUBoA0TyUwXBGbhkO8oEQUy3AG9PKrUvxezKHD3u6So5YYpeIlaAfraET1kjLS0X_v03z4CFJl3HrNmJurbZioHo_E36/s960/image_2026-02-24_15-00-32.png

រៀបរាប់ពីប្រវត្តិរបស់ខ្លួន ឈិន ម៉ានិច្ច ថានាងចេះច្រៀងនិងស្រលាញ់សិល្បៈតាំងពីក្មេងប៉ុន្តែក្រុមគ្រួសារពុំដឹងឡើយ។ ដោយមានទឹកដមសំឡេងពីរោះមិត្តរួមថ្នាក់របស់ ម៉ានិច្ច បានជំរុញលើកទឹកចិត្តឱ្យចូលរួមប្រកួតកម្មវិធីចម្រៀងនៅសាលាខេត្តហើយបានជាប់លេខ៣ក្នុងជំនាន់នោះ។ ម្ចាស់បទ «នារីក្នុងសុបិនបងជាអ្នកណា» បន្តថាដោយសារតែជីវភាពគ្រួសារលំបាកខ្លាំងពេកនៅពេលវ៉ាកងធំម្តាយរបស់នាងបានជំរុញឱ្យចូលធ្វើការរោងចក្រសិនចាំពេលចូលកងវិញមករៀនបន្ត។ ព្រោះជីវភាពខ្វះខាតម្តាយ ឈិន ម៉ានិច្ច បានអង្វរឱ្យនាងបន្តការងារក្នុងរោងចក្រដើម្បីជួយរកប្រាក់ផ្គត់ផ្គង់គ្រួសារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgE1fQnSfJ5-zYunDXKJYYkNq3q9PpVYPJTez9RNtYiWVB-friAwpaQTDf1oZcF8MdTxffjB22JMcyT-FQhhYp5DF2HRnkMuYD-mkx47B4joR0J_i7DrankJCfPAehI9rryMqvFhcvvyGEPDwkvbOfCY2FbwowuucU_KO0KgkgObQI733YC0Y7Gt-rS7NGh/s2048/image_2026-02-24_15-00-33.png

កញ្ញា ឈិន ម៉ានិច្ច បាននិយាយថានាងបានសាកធ្វើការងារជាច្រើនបន្ទាប់ពីឈប់រៀនតែក៏មានពេលមួយបានសួរខ្លួនឯងថាតើនាងគួរនៅបន្តធ្វើការនៅក្នុងរោងចក្រទៀតឬយ៉ាងណាក្រោយពីធ្វើការរោងចក្រ២ឆ្នាំមានអារម្មណ៍ថាធ្វើការនៅតែមួយកន្លែង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOa8mKLgRBFfaGvqhGro4a-zykKTBlo6hjQryq0CEU_rX3UxTKrftY9DyHzdef4IZJezohpcNqOZ_WBmfoFLhVemm4zK3cEybxkrPEWCn5Z73mXaSPS2RnAE1OziowoYhXg-OH6zjc6XVIrTbBNGcVx43x3xk2NJwQUN1wkzkDC0-4G9KSq7p0P1I5xJjw/s960/image_2026-02-24_15-00-34.png

បន្ទាប់មកទៀត ឈិន ម៉ានិច្ច បានទាក់ទងក្រុមតន្រ្តីតាមរោងការដើម្បីសុំគេមកច្រៀងដោយក្នុងមួយយប់ទទួលបានទឹកប្រាក់ចំនួន១០ដុល្លារ។ ដោយសារតែសមត្ថភាពរបស់ខ្លួនកាន់តែដុសខាត់បានល្អ និងមានការជួយជ្រោមជ្រែងពីអ្នកធ្វើការនៅក្នុងវង់តន្រ្តី ឈិន ម៉ានិច្ច បានឡើងមកច្រៀងក្នុងរាជធានីភ្នំពេញ ខណៈធ្វើការបានត្រឹមតែ១ខែនាងមានគំនិតចង់ឱ្យខ្លួនឯងលូតលាស់ធំជាងនេះមានមហាជនស្គាល់នាងថាជា ឈិន ម៉ានិច្ច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1pXOV_ltQ4spxXQAfsAm3L1Nn2KtWAAglYI7by1iINRIOOUqyURqOVJro8GuwmB_D18LLFYdyU7SkuSrn6E5bFm4ANUXe-dS0czR8cKOjVV6LlPtn-j0MYav2uNFjxxMNWsmVuBGWWqUtH5haLXa6XPYgILyc1sGa00ZiYtKab8YDkOfUatAOEvP6e8D6/s2048/image_2026-02-24_15-00-32%20(2).png
ក្រោយពីដឹងពីសមត្ថភាពខ្លួនឯង ឈិន ម៉ានិច្ច បានដាក់ពាក្យប្រកួតចម្រៀងទោះបីជាលើកទី១បរាជ័យតែនាងមិនបាក់ទឹកចិត្តបន្តការចូលរួមប្រកួតទៀតរហូតក្លាយជាម្ចាស់ពាន Cambodian Idol រដូវកាលទី២។ ក្រោយមក ឈិន ម៉ានិច្ច បានសាងភាពល្បីល្បាញតាមរយៈបទចម្រៀងល្បីៗជាច្រើនបទដូចជា «នារីក្នុងសុបិនបងជាអ្នកណា» «បើខ្ញុំយំមានអ្នកណា ជូតទឹកភ្នែក» «ស្រលាញ់គេហើយមែនទេ?» «ចិញ្ចៀនផ្កាស្មៅ» និងបទ «កូនកំលោះអូនជាមនុស្សធម្មតា» ជាដើម៕