Home តារាជាតិ អ្នកនាង ខាត់ សុឃីម ចង់ឱ្យពិធីមង្គលការរៀបចំលើកតម្កើនផលិតផលក្នុងស្រុកជាជាងនិយមរបស់បរទេស

អ្នកនាង ខាត់ សុឃីម ចង់ឱ្យពិធីមង្គលការរៀបចំលើកតម្កើនផលិតផលក្នុងស្រុកជាជាងនិយមរបស់បរទេស

9
0

ទន្ទឹមនឹងពិធីមង្គលការមួយដែលរៀបចំឡើងយ៉ាងសាមញ្ញតែមិនធម្មតាតាមទម្រង់បែបបទខ្មែរពីដើម តារាពហុជំនាញ ខាត់ សុឃីម ចង់ឱ្យពិធីមង្គលការខ្មែរបច្ចុប្បន្នជួយលើកតម្កើនផលិតផលក្នុងស្រុកជាជាងឱ្យតម្លៃនិយមរបស់បរទេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZUkyUeLnCIuEQH7AYQJa_NkR2E9KFgaSKT3RvirGZ3RJ20MvucBOm4_j9NydwcvwB8rYbeLlF5aCYRy9vWAStIAjKI-gWZml-5D-j397ZnpClU57LFTN4hlAyavlfQzlnoYUSb4CKf9rjftjhbMFH5jqIvWmc8Sk-fF_KM4YprSue74gpK5sDJWXnp3SA/s1758/image_2026-02-24_15-46-37%20(2).png
ផ្តួចផ្តើមគំនិតដោយកូនក្រមុំផ្ទាល់ពិធីមង្គលការ សុខ សេរីឧត្តម និង លី សូវុនដារីតា បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារតែកម្មវិធីទាំងមូលប្រព្រឹត្តទៅយ៉ាងសាមញ្ញក្នុងទម្រង់ខ្មែរពីបុរាណ។ គ្រឿងតុបតែងបានជ្រើសរើសរបស់ខ្មែរជាពិសេសសន្សំមកជាច្រើនខែឆ្នាំ ហើយទស្សនិកជនក៏សរសើរពីការជ្រើសរើសកសិផលក្នុងស្រុកមកធ្វើជាជំនួន។ ខុសពីពិធីមង្គលការដទៃទៀតដែលនិយមជ្រើសរើសផ្កាស្រស់ចំណាយថវិការាប់ម៉ឺន រាប់លានដុល្លារ ពិធីមង្គលការអ្នកទាំងពីរគឺជ្រើសរើសតុបតែងលម្អពីផ្កាក្រដាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXKyMxXegtDKob-Fr3PzbhtoBXjaTIBaNwVD1yzGn06KyK41k7jJCwyIoPozhNnVM-Jogqucx-WqLQBZweU8E98AN7nxM4jvlOQ1pRwknjZwOBklAPmwWmCtH5bDaGXZ_JQV6__CG3w92SxW17uU6crt3VcvIofb7TkTXEsf3szCvIhel1_pITfMbp-tf8/s2048/image_2026-02-24_15-46-37.png

ជាមួយនឹងការចាប់អារម្មណ៍រៀបចំតាមបែបប្រពៃណីខ្មែរមិនឡូយឆាយ តារាពហុជំនាញ ខាត់ សុឃីម ដែលមានត្រកូលជាអ្នកសិល្បៈមានចំណេះជំនាញខាងផ្នែកបុរាណ បានជំរុញឱ្យគូស្វាមីភរិយាដទៃទៀតលើកតម្កើនផលិតផលក្នុងស្រុកជាជាងគាំទ្ររបស់បរទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9GQiTDZTj0b8LvYLC4cfTCjQ2PVLt7ZLk137FqGMc9_RFmTsLwnfkREuuUmSRX_0R1Z9Qqj0-5YLoete8W4yfAV-fcmivbo2dpjC9DToGf6n-b8HczCqtlC0j7IwoJI3FoJL9irAdha1jee8ZjUaPka-I0vhpiMSk-HbOgK44BiNZfqpXlvJSFf9gf26j/s2048/image_2026-02-24_15-46-39.png

អ្នកនាង បានសរសេរនៅលើបណ្តាញសង្គមថា «បើរៀបបែបនេះចំណាយតិចហើយជួយតម្កើងកសិផលក្នុងស្រុក។ ខ្មែរជំនាន់ថ្មីនិយមឱ្យតម្លៃរបស់បរទេស សូម្បីផ្លែឈើដូចជា ផ្លែប៉ម សារី ទំពាំងបាយជូរ ក្រូច ឈឺរី ផ្កា…ទាល់តែរបស់បរទេសទើបថ្លៃថ្នូរ បើទៅលេងផ្ទះញាតិកាន់ចេកទៅជូនហាក់ថោក មិនសម។ ខ្មែរយើងបោះបង់ខ្លួនឯងជាយូរមកហើយ។
សូមបន្តតម្កើងលើកស្ទួយផលិតផលក្នុងស្រុក ជាតិនិយមថែរក្សមរតកវប្បធម៌ និងសេដ្ឋកិច្ចជាតិយើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWonnMBcEzDLHCyrAHCecJ1wgmfyV3XoZCAv9g840ik2xPTQAG1U0Y0GEuDDiaSJDlq0mRPEAbYeRePzdAxvL1kvqcmhKvngNGKKKr78uK25NxrPJLeMfiCNwDTrLdcmk89VTHhyphenhyphenrALVsyfBSjvT6yJJVJZa7kx5sdi9GYxBadrSYTnMrznKO2LKbhslzf/s1482/image_2026-02-24_15-46-40.png

ទស្សនៈរបស់អ្នកនាង ខាត់ សុឃីម ដែលចង់ឱ្យពិធីមង្គលការជួយលើកតម្កើនកសិផលក្នុងស្រុកទទួលបានមតិឆ្លើយតបវិជ្ជមានដោយមានមនុស្សជាច្រើនគាំទ្រផងដែរ៕