Home ព័ត៌មានអន្តរជាតិ លោក គីម ជុងអ៊ុន នៅតែជាប់ឆ្នោតជាមេដឹកនាំកូរ៉េខាងជើងដោយគ្មានមតិប្រឆាំង

លោក គីម ជុងអ៊ុន នៅតែជាប់ឆ្នោតជាមេដឹកនាំកូរ៉េខាងជើងដោយគ្មានមតិប្រឆាំង

9
0

ជម្រើសទីមួយ និងមានតែមួយគត់! ថ្មីៗនេះលោក គីម ជុងអ៊ុន ត្រូវបានជ្រើសតាំងសារជាថ្មីជាអគ្គលេខាធិការនៃគណបក្សពលករដែលជាបក្សកាន់អំណាច ដើម្បីបន្តការគ្រប់គ្រងរយៈពេល 15 ឆ្នាំតទៅមុខទៀតលើគណបក្សគ្រប់គ្រងតែមួយគត់របស់ប្រទេស។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងតាមរយៈការបោះឆ្នោតរបស់មន្រ្តីជាន់ខ្ពស់កូរ៉េខាងជើងជាច្រើនរូប និងមានសម្លេងឆ្នោតគាំទ្រ ១០០%។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgNirjNGetXPD_u6u18Z3lSdLX3jyIamwJ_pSjCn6ofdHaYmimEmkUQzSawUYSKkgRgUZ9gObO0tvt2z6e0h0003Rjl7u8BQ8PF_u5x9rS03J2kDLpiBbNHgptj4rYiiK4NQvwT0UD5nvfdpsAalfpM9EPAPin0ehpFsDelUytWbw6mA7ZQSWNXoqIo8FB/s1024/photo_2026-02-25_09-47-36.jpg
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ការបោះឆ្នោតបានធ្វើឡើងនៅថ្ងៃអាទិត្យ ដែលជាថ្ងៃទីបួននៃព្រឹត្តិការសមាជគណបក្សដ៏សំខាន់ និងប្រារព្ធឡើងរៀងរាល់ប្រាំឆ្នាំម្តង។ ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះ សមាជិកគណៈកម្មាធិការកណ្តាលក៏ត្រូវបានជ្រើសតាំងផងដែរ ហើយច្បាប់គណបក្សមួយចំនួនត្រូវបានកែប្រែ នេះបើយោងតាមការចុះផ្សាយដោយមិនបានផ្តល់ព័ត៌មានលម្អិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQk3g7r68XVlTesEkGy0jJHwMju_ZVGwCm5SZCnXRwzhlCCFLm1VyANb13y3t82ZYAe9dpIEQO9F71msx_gXUfyp7o3DrI0f8LYKhX7k2u8S44eTnyS1_HBLs_3jwZD7pJjKHpJ13McpoqU8v-AAnKRHGV4fl6g54ntp0Ou3OKrnrIx7RNur3BCCobbHRY/s750/photo_2026-02-25_09-47-36%20(2).jpg
នៅក្នុងការថ្លែងសុន្ទរកថារបស់លោកដើម្បីបើកសមាជនៅថ្ងៃទី១៨ ខែកុម្ភៈ លោក គីម បានសន្យាលើកកម្ពស់ស្តង់ដារជីវភាពរស់នៅ ដោយចាត់ទុកជាភារកិច្ចប្រវត្តិសាស្ត្រដ៏ធ្ងន់ និងបន្ទាន់ក្នុងការជំរុញសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន។ នៅចុងបញ្ចប់នៃសមាជនេះ បក្សកាន់អំណាច នឹងអនុម័តការសម្រេចចិត្តកំណត់ទិសដៅគោលនយោបាយថ្មីសម្រាប់រយៈពេលប្រាំឆ្នាំខាងមុខលើសេដ្ឋកិច្ច ការពារជាតិ និងការទូតជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrNDbDnZvGDP3r9uOY49LzOmyvWBN7Y5wueBa1vS6xWBFkHq089X_rpwpeKOOmEDfOBLtremCcrPLbRuD8_6ksRrvU5gB2D1Qs4nFlveFCz9SJeUTm_H3SIKVUEQZDhIXeKtrP79us7p1nwjlr5iby38pWXlbF4RQ7W4q8ImiC9A61wcEOBYu3u7KrQb_D/s870/photo_2026-02-25_09-47-36%20(3).jpg
គួរជម្រាបថា លោក គីម ជុងអ៊ុន បានក្លាយជាមេដឹកនាំកំពូលរបស់កូរ៉េខាងជើងចាប់តាំងពីមរណភាពរបស់ឪពុករបស់លោក គឺលោក គីម ជុងអ៊ីល ក្នុងឆ្នាំ 2011។ នៅឆ្នាំ 2019 ស្ថាប័ននីតិបញ្ញត្តិរបស់កូរ៉េខាងជើងបានអនុម័តការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ដើម្បីធ្វើឱ្យអំណាចរបស់លោក គីម ក្លាយជា “អំណាចឯកតោភាគី” លើកិច្ចការរដ្ឋទាំងអស់ ដោយបានជំរុញឲ្យលោកក្លាយជាប្រមុខរដ្ឋផ្លូវការ និងតែមួយគត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVxeoOhzE0x-NAdOT-QkuaGTY9gO20N7svx4iAJ6ZGTM1KhL6jhFlchYorWo5PMM7v_C4xbLMYeI9tPJGAlxrt23xuYMVG0fVpoVdSinkw9fQEBSG_TsUlW-AODJKwOrempN3tqUXMl8YL_KKMDx9eNs0yAS65F4TEMLDq8RVyfAFk5Olx2JWvLsDPzril/s1280/photo_2026-02-25_09-47-36%20(4).jpg
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ការបោះឆ្នោតឡើងវិញនេះបង្ហាញពីសាមគ្គីភាពនៅក្នុងគណបក្សកាន់អំណាច ខណៈដែលពួកគេកំពុងបន្តគោលដៅការពារជាតិ និងយុទ្ធសាស្ត្រសេដ្ឋកិច្ចក្រោមការណែនាំរបស់លោក គីម ហើយនឹងផ្ដល់ឲ្យលោក គីម នូវការពង្រឹងការក្តាប់អំណាចយ៉ាងរឹងមាំនៅក្នុងប្រទេស៕