Home តារាជាតិ ហ្វេនៗញញឹមក្រោយឃើញ ពេជ្រ វត្តីសារ៉ាវឌ្ឍី យកចិត្តទុកដាក់ខ្លាំងចំពោះ ប៊ី សុធារី

ហ្វេនៗញញឹមក្រោយឃើញ ពេជ្រ វត្តីសារ៉ាវឌ្ឍី យកចិត្តទុកដាក់ខ្លាំងចំពោះ ប៊ី សុធារី

8
0

បវរកញ្ញា៤ដួងរួមមាន ប៊ី សុធារី ពេជ្រ វត្តីសារ៉ាវឌ្ឍី ចន សុទីម៉ា និង ហុក សារិតុលា បានធ្វើឱ្យរញ្ជួយលើបណ្តាញសង្គមក្រោយពីពួកគេពួតដៃគ្នាបង្ហាញឈុតស្បៃខ្មែរយ៉ាងល្អផូរផង់។ លើសពីការចាប់អារម្មណ៍រឿងនេះគេបានឃើញ ពេជ្រ វត្តីសារ៉ាវឌ្ឍី មានការយកចិត្តទុកដាក់មើលថែ ប៊ី សុធារី យ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju8zjZxtBWCr_RwvzTw1618W9cwqg9WKwQCOZREQ_8HGedZS3RZOTjAS_afaQaxwDooRi3pileaRf2o1grEDIYPa7pecXq4jKXbvO74_62dgnqa5HPuYNdmdQ_DKPnS4wTya9qm2eE3HRwYsvSqh-qNGhZNpqMh87oNcb7yypEhorv9d1cf1zzJRiVwM7a/s2048/image_2026-02-24_13-59-27.png

តាមរយៈវីដេអូមួយដែលមានការចែករំលែកនៅលើបណ្តាញសង្គមទិកតុកបន្ទាប់ពីស្លៀកឈុតប្រពៃណីគេបានឃើញបវរកញ្ញាទាំង៤ស្លៀកពាក់បែបសម័យវិញម្តងហើយ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានជ្រើសរើសគ្រឿងតុបតែងខ្លួនលជាមួយនឹង ប៊ី សុធារី ដើម្បីធានាពីភាពស្រស់ស្អាតនិងសមជាមួយនឹងនាង។ សកម្មភាពការយកចិត្តទុកដាក់នេះបានធ្វើឱ្យហ្វេនៗជាច្រើនបង្ហាញភាពរីករាយញញឹមបិទមាត់មិនជិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2GEx4LnzKoxmxwO5M63GYOJ1sXUn3IOdQBvl07kvEX7Ki1sQ59cV6kOE35AkHU3oCFoxnGQbEECuX4uniExTp1d5_oM2h-ms12P0JdeQM2LIhYd9HUJVWEvkK1RCHvduWK59175wtC-VioBOuddBXlFU1RSNhFwmjMP0RufKeTfPytL3ufB8F5rFkoKwr/s2048/image_2026-02-24_13-59-31.png

កន្លងមក ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ប៊ី សុធារី ពុំសូវបង្ហាញសម័្ពន្ធភាពស្និទស្នាលអ្វីជាមួយគ្នានៅលើបណ្តាញសង្គមឡើយប៉ុន្តែមិនមែនមានន័យថាអ្នកទាំងពីរមានបញ្ហាឬមិនចុះសម្រុងជាមួយគ្នាឡើយ។ កាលពីឆ្នាំ២០២៣ អ្នកទាំងពីរក៏ធ្លាប់ទៅចូលរួមកម្មវិធីជប់លៀងខួបកំណើតមួយហើយក៏បានដើរម៉ូតជុំគ្នាជាមួយនឹងបវរកញ្ញាដទៃទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxr-dgCQ3xzgHAtTcktHuWORKYY7Dv9slylJiDCp9FrXjPlXifb8kSMgXap9glJ9_tQQ_MrGzIxoyQ_sfy54jm2trdXpqw1I9Jp__BBd5R3J3ZKapwXOVtVJnixbsquP5V9rEV9VWTuQi7hH5IfxZniz5Wy91CoUASzYmUAt53-uGUMemC2aVNaOjXN_pk/s2048/image_2026-02-24_13-59-34%20(2).png

ការគោរពស្រលាញ់គ្នារវាងបវរកញ្ញានិងបវរកញ្ញាគឺជាអ្វីដែលអ្នកគាំទ្រវិស័យបវរកញ្ញាចង់ឃើញពីព្រោះនៅក្នុងវិស័យនេះធ្លាប់មានពាក្យចចាមអារ៉ាមថាបវរកញ្ញាជាច្រើនគឺកាប់ចាក់គ្នាសាហាវមិនចាញ់ក្នុងខ្សែភាពយន្តឡើយ៕