Home តារាជាតិ វណ្ណដា ជាមនុស្សដំបូងឆាតសួរ KingChi មានបញ្ហាអ្វីពេលបង្ហោះត្រូវរកលុយឱ្យបាន៦ម៉ឺនដុល្លារ

វណ្ណដា ជាមនុស្សដំបូងឆាតសួរ KingChi មានបញ្ហាអ្វីពេលបង្ហោះត្រូវរកលុយឱ្យបាន៦ម៉ឺនដុល្លារ

205
0

នៅក្នុងកម្មវិធី Listening Party កាលពីពេលថ្មីៗនេះតារារ៉េប KingChi បានទម្លាយប្រាប់ទស្សនិកជនថា វណ្ណដា គឺជាមនុស្សដំបូងដែលបានឆាតមកសួរលោកថាមានរឿងអ្វីបន្ទាប់ពីលោកកបានបង្ហោះត្រូវរកលុយឱ្យបានចំនួន៦ម៉ឺនដុល្លារ។ ក្នុងគ្រានោះ វណ្ណដា បានជួយ KingChi ចំនួន៥០០០ដុល្លារផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLtcVEfgVFG462Mm4ul9sthq2g3UHrowclr4nPjTS_cewYDoj1pN5CtLfDFbBTK-uOI2Qz2jIEMqI17Bvab3H2S3s2519iO-z6tXbLlrO3RojeuY7XRtPIyzNdOU-PemiQGMf2MePV4gjYNjLd_cl6rG-kBhYsxq-6aS329Ydbqp9F3JDnQkHjWJQHOG7s/s2048/image_2026-02-24_08-51-29.png

ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថាកន្លងមកនេះភរិយារបស់តារារ៉េប KingChi មានបញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងររហូតត្រូវវះកាត់ប្តូរក្រលៀន ដែលមកទល់ពេលនេះគឺវះកាត់ប្រកបដោយភាពជោគជ័យហើយ។ នាគ្រានោះ KingChi និងភរិយា បានប្រកាសលក់ផ្ទះរបស់ខ្លួនភ្លាមៗដើម្បីយកលុយមកព្យាបាលជំងឺ ពីព្រោះដំបូងឡើយត្រូវលាងឈាមញឹកញាប់។ ក្រោយពីរឿងនេះបានសាយភាយគ្របដណ្តប់លើបណ្តាញសង្គមមានសិល្បករជាច្រើនបានជួយសម្រួលបន្ទុកមួយផ្នែករបស់ KingChi ក៏ដូចជាសារលើកទឹកចិត្តពីបងប្អូនអ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOrLcQbB42eUoaKYYxBWutgmCAduns65AOsQpIOjdhMKzMua74pz42vooiQlUOhdYWYuxJwxypXa_Ieg7HN41l2vfWbQ_VQq2t2a5Y0zRT37n0LnRHNZBJXs0miwshZfUYW_6KROUn39GtajiYXRzAbsLyPCTBaWqTlfNgNwjuxe0JEEc0GbYGlSIh1Vcl/s2048/image_2025-05-07_09-51-56.png

យ៉ាងណាមិញនាពេលថ្មីៗនេះ KingChi ទើបតែបង្ហើបប្រាប់សិល្បករ និងទស្សនិកជនតាមរយៈកម្មវិធី Listening Party ពីអាល់ប៊ុមរបស់ខ្លួនដោយបញ្ជាក់ៗថា វណ្ណដា គឺជាមនុស្សដំបូងគេដែលបានឆាតមកសួរលោកថាមានបញ្ហាអ្វី។ លោកក៏បានរម្លឹកនិងអរគុណ វណ្ណដា ដោយមានសំឡេងអមអរសាទរពីសិល្បករនិងអ្នកគាំទ្រដែលបានចូលរួមផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYzBgYs8c7QdDJ2SBDyCyzT6D28pyibDUMCBjJ_IVj8uBDG19iZ8BtqVIOdKSkicxzyFPZCxfXe3PsXGIotczmWx0B38IpLFXoqraUxB5kp2Nu1rAVyOGB8fM9oUdlg99hXKWcOtLkqGHH80TfMubrLK3M3f4hSUM90B_EM_QWhZNC01MxDgamM0dHJ-I7/s1351/image_2025-05-06_14-29-11%20(2).png

គួរបញ្ជាក់ផងដែរថា អំឡុងពេលនោះ វណ្ណដា បានជួយថវិកា KingChi សម្រាប់ព្យាបាលភរិយាចំនួន៥០០០ដុល្លារដែលជាចំនួនខ្ពស់ជាងគេក្នុងចំណោមសិល្បករដទៃទៀតដែលបានជួយលោក។ វណ្ណដា និង KingChi គឺមានទំនាក់ទំនងល្អជាមួយគ្នាបើទោះបីជាពេលនេះ KingChi ពុំបានធ្វើការជាមួយគ្នាក្នុងកម្មវិធីរ៉េបដូចកាលពីមុនឡើយ។ កាលពីថ្ងៃកំណើត វណ្ណដា គេក៏បានឃើញវត្តមានរបស់ KingChi ចូលរួមដូចគ្នា៕