សាងបា.បកម្មអ្វី នឹងទទួលបានផលមកវិញទាន់ហន់! ស្រុកជាច្រើននៅខេត្តឈៀងម៉ៃ បានរងការវាយប្រ.ហារយ៉ាងខ្លាំងក្លាពីខ្យល់ព្យុះដ៏កំណា.ចលាយឡំដុំព្រិលធំៗ និងមានភ្លៀងធ្លាក់ដូចហែកមេឃ បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផ្ទះសម្បែងពលរដ្ឋរាប់រយគ្រួសារ ព្រមទាំងខូចខាតអគារមន្ទីរពេទ្យ និងវត្តអារ៉ាម ។ ពលរដ្ឋថៃសុំការជួយសង្គ្រោះជាបន្ទាន់ ពីព្រោះខ្យល់ព្យុះលើកនេះធ្ងន់ធ្ងរខ្លាំងពេក និងពុំធ្លាប់កើតឡើងក្នុងប្រវត្តិសាស្ត្រ ។

ខ្យល់ព្យុះរដូវក្តៅលាយឡំព្រិលធំៗបានវាយប្រហារស្រុកជាច្រើននៅខេត្តឈៀងម៉ៃ ប្រទេសថៃ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ បណ្តាលឱ្យផ្ទះសម្បែងពលរដ្ឋខូចខាតរហូតដល់ជាង៨០០ខ្នង ខណៈឧតុនិយមថៃជូនដំណឹងពីខ្យល់ព្យុះនឹងវាយប្រហារខេត្តផ្សេងៗរហូតដល់៦០ខេត្ត រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ។
សារព័ត៌មាន TNN រាយការណ៍ថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ខ្យល់ព្យុះរដូវក្តៅលាយឡំព្រិលធំៗបានវាយប្រហារស្រុកមេវ៉ាង ខេត្តឈៀងម៉ៃ ដែលដុំព្រិលទាំងនេះមានទំហំធំៗជិតស្មើផ្លែក្រូចឆ្មារ បានធ្លាក់ចុះមកប្រមាណ៣០នាទី ព្រមទាំងមានខ្យល់កន្ទ្រាក់ និងរន្ទះបាញ់ ។
ដូចគ្នានេះ នៅស្រុកចមថង ខេត្តឈៀងម៉ៃ ក៏រងការវាយប្រហារពីខ្យល់ព្យុះផងដែរ បណ្តាលឱ្យប៉ើងដំបូល និងពិដានរបស់មន្ទីរពេទ្យនៅស្រុកចមថង ខណៈដំបូលចំណតរថយន្តនៅក្បែរនោះបានបាក់សង្កត់លើរថយន្តជាច្រើនគ្រឿង ។
តាមការត្រួតពិនិត្យជំហ៊ានដំបូង មានឃុំចំនួន៤ រងផលប៉ះពាល់ដោយសារខ្យល់ព្យុះ រួមមាន ៖ ឃុំបានហ្លួង, ដយកែវ, ឃុងតៅ និងស៊ុទៀ សរុបមាន២៥០ភូមិ និង៥០០គ្រួសារ ។ ក្រោយកើតហេតុ អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធក្នុងតំបន់បានចុះមកពិនិត្យមើលស្ថានការណ៍ និងជួសជុលដំបូលផ្ទះសម្បែងខូចខាតដោយសារខ្យល់ព្យុះ ដោយឱ្យពលរដ្ឋប្រុងប្រយ័ត្នគ្រោះថ្នាក់ ពីព្រោះខ្យល់ព្យុះនឹងបន្តវាយប្រហារជាច្រើនថ្ងៃទៀត ។
ចំណែកវត្តមួយនៅស្រុកប្រាវ ខេត្តឈៀងម៉ៃ ក៏រងផលប៉ះពាល់ដោយសារខ្យល់ព្យុះយ៉ាងខ្លាំងដែរកាលពីថ្ងៃទី២២ ខែកុម្ភៈ ស្របពេលវត្តកំពុងតែរៀបចំពិធីបុណ្យ ដែលបណ្តាលពលរដ្ឋមកចូលរួម ក្រុមសិល្បករ និងព្រះសង្ឃ រត់ចែកផ្លូវគ្នាជាបន្ទាន់ ។ លើសពីនេះ ដំបូលព្រះវិហារបានប៉ើងស្ទើរទាំងស្រុងដោយសារកម្លាំងខ្យល់ព្យុះ ខណៈផ្ទះសម្បែងនៅស្រុកសាន់សាយ ខូចខ្ទេចខ្ទីរហូតដល់៣០០ខ្នង ។.jpg)
គួរបញ្ជាក់ថា ខ្យល់ព្យុះដ៏កំណាចនេះបានកើតឡើងបន្ទាប់ពីខេត្តមួយចំនួនរបស់ថៃកើតគ្រោះរញ្ជួយដី គ្រោះរាំងស្ងួត និងមានអគ្គិភ័យលេបត្របាក់ផ្ទះសម្បែងជាបន្តបន្ទាប់ ដែលទាមទារឱ្យរដ្ឋាភិបាលថៃដោះស្រាយបញ្ហាជាបន្ទាន់ ៕










