Home តារាអន្តរជាតិ តារាហុងកុង Grace Chan និង Kevin Cheng មកកម្សាន្តនៅលើទឹកដីកម្ពុជាពោរពេញដោយស្នាមញញឹម

តារាហុងកុង Grace Chan និង Kevin Cheng មកកម្សាន្តនៅលើទឹកដីកម្ពុជាពោរពេញដោយស្នាមញញឹម

13
0

ថ្មីៗនេះអ្នកគាំទ្រកម្ពុជាបានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីឃើញតារាសម្តែង ហុងកុងដ៏ល្បីល្បាញ Grace Chan មកកម្សាន្តនៅលើទឹកដីអង្គរថែមទាំងគ្រងឈុតប្រពៃណីខ្មែរទៀតផង។ មិនត្រឹមតែ Grace ប៉ុណ្ណោះទេតែតារាសម្តែង Kevin Cheng ជាស្វាមីរួមទាំងកូនៗរបស់ពួកគេក៏មកដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOtEhXNGzRME8ttwI5exA3qyFaPr5a-n1Ey-EVEVCHM-6YSd7UmjsaiVYQLEErgLAYCL0NiTA4WzozeRPcX6F5eQj-_O-AmqYzxXmsw-zw7qzpMq08W1sRt8wDkiQrOWwJPsMf_wDrcOapLFv7YsQCDv-9cajvcBelg0oceV6dl1B9jFZb0vOTZQYTnBdb/s1911/image_2026-02-23_11-11-03.png

អ្នកនិយមតាមដានរឿងភាគរបស់ទូរទស្សន៍ TVB ប្រាកដជាស្គាល់តារាសម្តែង Kevin Cheng ជាមិនខានដោយលោកបានលេចមុខសម្តែងក្នុងរឿងល្បីៗជាច្រើន។ មួយក្នុងចំណោមនោះលោកក៏ធ្លាប់សម្តែងជាមួយនឹងភរិយា Grace Chan ក្នុងរឿង «ព្រាយជញ្ជក់ឈាម»ឬ (Blue Veins) ផងដែរ។ ថ្មីៗនេះទស្សនិកជនក៏បង្ហាញការភ្ញាក់ផ្អើលនៅពេលឃើញតារាសម្តែងទាំងពីរដួងជ្រើសរើសមកកម្សាន្តនៅប្រទេសកម្ពុជាដោយ Grace និង Kevin បានបង្ហាញខ្លួនមកកម្សាន្តនៅប្រាសាទអង្គរវត្តពោរពេញដោយភាពរីករាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsGrqBoqvndyiPV9M3Qp3bxOJ70e6z37h0PyanPrSYFmWPbyDEHNbDuhScttGPMtIVn3osONYqavxWDemKqvPzTz__wysqIsXgVwVcCSxDDqgYciS1xzvj4UYSHh_LSq7YDL8aJWpDxI6cCbtTdRw9X8pki4Qcwnu_JE1C7GKuwtBCJ9KBNPxw5kQLoypF/s1600/IMG_20260223_093555_664.jpg

លើសពីនេះទៅទៀតទស្សនិកជនក៏បានឃើញតារាសម្តែង Grace បានស្លៀកឈុតប្រពៃណីខ្មែរថតរូបយ៉ាងស្រស់ស្អាតនៅមុខប្រាសាទអង្គរវត្តដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដែលគ្មានអ្វីប្រៀបផ្ទឹមបានឡើយ។ ក្រៅពីកម្សាន្តនៅលើទឹកដីអង្គរតារាល្បីនេះក៏បានមកកម្សាន្តនៅឯផ្លូវថ្មើរជើងចតុមុខកន្លែងដែលកំពុងពេញនិយមនៅរាជធានីភ្នំពេញផងដែរ។ វត្តមានរបស់តារាសម្តែង Grace Chan និង Kevin Cheng នេះដែរក៏អ្នកគាំទ្ររំពឹងថានឹងជំរុញវិស័យទេសចរណ៍បន្ថែមទៀតតាមរយៈកេរ្តិ៍ឈ្មោះរបស់អ្នកទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSI4CX9F4k-0UcQqWBs3cy9S84RCAFsN5GsB47hCjOCCCuD5Hm93L_7Z8_7CCOwJ1201Nk1uIEa1DztPrJnx9lT-LE4wi_ox6W_Yan1UbngWS9Hyj76VoX7TSWWNTHOhxkCUjTIZkdgO1YHRC7F-gtFM1Fr3_6zJVlpEQM0ev-BxMa8uadGZxL-MGgIm0J/s1600/IMG_20260223_093556_156.jpg

Grace Chan មានអាយុ ៣៤ ឈានចូល៣៥ឆ្នាំ ជាតារាសម្តែងមានដើមកំណើតកាណាដា និងជាពិធីការិនី TVB បានឈ្នះមកុដបវរកញ្ញាហុងកុងក្នុងឆ្នាំ២០១៣ មុនពេលក្លាយជាតារាសម្តែង។ គូស្នេហ៍មួយគូនេះបានជួបគ្នាក្នុងឆ្នាំ ២០១៤ អំឡុងពេលថតរឿងរៀងខ្លួនរឿងពីរផ្សេងគ្នាហើយចាប់ផ្ដើមមានទំនាក់ទំនងស្នេហាមួយឆ្នាំក្រោយមកបន្ទាប់ពីបានរួមសម្តែងក្នុងរឿង «ព្រាយជញ្ជក់ឈាម» ។ ទោះបីជាមានការបារម្ភពីឪពុកម្តាយខ្លះអំពីគម្លាតអាយុ ២២ ឆ្នាំរបស់ពួកគេក៏ដោយ ក៏ពួកគេបានរៀបការនៅឆ្នាំ២០១៨ ក្នុងពិធីមង្គលការដែលធ្វើឡើងនៅកោះបាលី។ បច្ចុប្បន្នអ្នកទាំងពីរមានកូនប្រុសបីនាក់៕