Home តារាជាតិ លីម តិចម៉េង ខ្លាចពាក្យថា «កំពូលតារាចម្រៀង»

លីម តិចម៉េង ខ្លាចពាក្យថា «កំពូលតារាចម្រៀង»

8
0

អ្នកមួយចំនួនអាចនឹងពេញចិត្តចំពោះពាក្យថា «កំពូលតារាចម្រៀង» ប៉ុន្តែយ៉ាងណាសម្រាប់ លីម តិចម៉េង មិនចំណូលជាមួយនឹងពាក្យដែលស្តាប់ទៅព្រឺសម្បុរនេះទេថែមទាំងបង្ហាញជាសាធារណៈកុំឱ្យហៅលោកបែបនេះអី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGPvGB9aYLEbrlgEn0JVRVlOZr60I-6bV-tAZBUuRokmxJ9JueyaXHOcj3RonnshNiKQqPwBgjDAViIcbfhHTjUVDwfNSfuAZgCRjY3iEl6NYeBtcjX3kcJnE7EmjCOQnAScQ9riRIGGfeL_6AFWcCqDXKb5Gi0ZRB8YCRjzmBsqstrccyZ3P7n00WeoFg/s1440/image_2026-01-10_13-45-31%20(2).png

បើនិយាយទៅដល់ឈ្មោះ លីម តិចម៉េង ទស្សនិកជននឹងនឹកដល់ថាតារាចម្រៀងរូបនេះគឺជាម្ចាស់ពានដែលមានភាពល្បីល្បាញជាងគេមានការគាំទ្រភ្លូកទឹកភ្លូកដី មានអ្នករង់ចាំទស្សនារាប់រយខេនៅលើបណ្តាញសង្គម។ ទោះបីជាសម័យកាលរបស់ខ្លួនបានបញ្ចប់ប៉ុន្តែរាល់ពេលកម្មវិធីប្រគំតន្រ្តីម្តងៗឬឱកាសផ្សេងៗ លីម តិចម៉េង តែងតែទទួលបានកាដូយ៉ាងច្រើនសន្ធឹកសន្ធាប់ពីអ្នកគាំទ្ររបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu9-GmKJR2d3ijXx3LQ2YaNp3zx95yV6qTW3Mx5fZsPWg9aJPnhXfKs-SzuvcAPVtep1vojjm8DCZPG8LQ8I2cSg_Jx0tDRTbmNO6VLr2mOhBDD4l5qsU9KA_lUqaw_glTVSFCGMbip6S1RR1aimQ7EMMz8wGCRzr6EeRWOte_SrwT29MJzzUguk-JhVkz/s1440/image_2025-12-10_15-19-02.png

ងាកចេញពីសិល្បៈបន្តិចជារឿយៗ លីម តិចម៉េង បាននិយាយច្រើនពាក់ព័ន្ធនឹងបញ្ហាសង្គម កំឡុងពេលមានសង្គ្រាមជាមួយថៃ និងជារឿយៗដាស់ស្មារតីដល់យុវជនខ្មែរឱ្យប្រព្រឹត្តផ្លូវល្អជាទំពាំងល្អសម្រាប់សង្គមជាតិ។ យ៉ាងណាមិញ ទោះបីជាមានកេរ្តី៍ល្អក្នុងអាជីពតែម្ចាស់ពានរូបនេះពុំពេញចិត្តនូវពេលមានគេហៅថា «កំពូលតារាចម្រៀង» ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXWZnTbYLpcTee4GBGuybrUH6i2u986ncxHkN60FdoqneM2ms8wlaZjKLB8wCgH6oGym4ZUYHk40k8k-FL7pHvmABMo3jKuUvK_kzOjSVI8qeOQK3WXnR89wK6NRQMVNIDhG-UUnoqHDIxl5F1S2VUGPQU53K1FXwbta98V3zh25uLHC8UU_gPjUuUFdIp/s1080/Screenshot_20260219_164620_Facebook.jpg

ម្ចាស់ពាន Cambodian Idol រដូវកាលទី៤បានបង្ហោះសំណេរមួយនៅលើបណ្តាញសង្គមហ្វេកប៊ុកនាថ្ងៃទី១៩ ថា «ខ្ញុំមិនមែនជា « កំពូល តារាចម្រៀង » ទេ ! សុំចិត្ត កុំហៅបែបនេះអី ! មិនមែនប្រកាន់អ្វីទេ តែស្តាប់ឮហើយរន្ធត់ចិត្តណាស់»។ សំណេរនេះដែរអ្នកគាំទ្រក៏បានចូលទៅបញ្ចេញមតិផ្សេងៗជាច្រើន។ កន្លងមកក៏មានអ្នកលេងបណ្តាញសង្គមខ្លះបានបញ្ចេញមតិប្រតិកម្មខ្លះដែរអំពីការហៅរបស់ពិធីករ ពិធីការិនី នៅក្នុងកម្មវិធីដែលហៅតារាកិត្តិយសថា កំពូលតារាចម្រៀង ។ អ្នកខ្លះបញ្ចេញមតិថាការហៅបែបនេះហាក់ដូចជាលើសបន្តិច៕