Home ព័ត៌មានអន្តរជាតិ មើលហើយរំជួលចិត្ត! កូនស្វាកម្សត់ឱបម្ដាយតុក្កតាកំពុងឆក់យកក្ដីអាណិតពីទស្សនិកជន

មើលហើយរំជួលចិត្ត! កូនស្វាកម្សត់ឱបម្ដាយតុក្កតាកំពុងឆក់យកក្ដីអាណិតពីទស្សនិកជន

14
0

កូនស្វាជប៉ុនតូចមួយក្បាលឈ្មោះ Punch កំពុងឆក់យកបេះដូងមនុស្សរាប់លាននាក់ តាមរយៈរូបភាពឱបតុក្កតាស្វាមួយយ៉ាងណែនមិនព្រមលែង ដោយចាត់ទុកតុក្កតានោះថាជា “ម្តាយ” ជំនួសឲ្យម្តាយបង្កើតដែលបានបោះបង់វាចោលតាំងពីកើត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZRv5q_KzUvnVVaDOsV4qGoRRHZei7Wg3H7pp7bbX7szeRwIU6QiDv11V-HXbVx0KqUyghgzgNF1w8uyuRkQxZzppnSdsNs6ByXo2Tmw6TVzZK91pBmqhzgYyQ2rFSScjmzLqpNlwMY5MtvOJDq9ZCC-zj-LLvSXVDpv2xxUqX_-YXAuqhvlc33Y7HB-2X/s1200/photo_2026-02-19_17-06-00.jpg

ដោយសារខ្វះភាពកក់ក្តៅពីម្តាយ អ្នកមើលថែសួនសត្វបានផ្តល់តុក្កតាស្វាអ៊ូរ៉ង់អ៊ូតាំងរោមក្រាស់មួយឲ្យវា។ Punch បានភ្ជាប់និស្ស័យយ៉ាងខ្លាំងជាមួយតុក្កតានេះ វាតែងតែដើរអូសតុក្កតាទៅគ្រប់ទីកន្លែង ដេកឱបជាប់ខ្លួន និងលោតតោងខ្នងតុក្កតាភ្លាមៗនៅពេលមានអារម្មណ៍ភ័យខ្លាច ដើម្បីស្វែងរកសុវត្ថិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK_E9OBcHGdjW-e8hdqpRNSdgdIDbzUaMXhNzJ3D-8xvQs-ccUX1FXPMyjM7jWWvOw6mwDH5zzJNl491VwjkZ8s-QzierO0amMurcUW4ubKoXFoi7wdV4YNMJ4C534oa6BWfON7pCVaO7JiIPpwi-zR6PRv2RiDU6_BTQ7Y05txUV7C9x4QRTHPX8kKd_L/s1242/photo_2026-02-19_17-05-59%20(2).jpg

ទោះបីជាត្រូវបានបញ្ជូនទៅក្នុងទ្រុងធំវិញក៏ដោយ ក៏ Punch ជួបការលំបាកក្នុងការរស់នៅជាមួយស្វាដទៃដែរ ព្រោះវាធំដឹងក្តីតែជាមួយមនុស្ស និងតុក្កតា។ រូបភាពដ៏កម្សត់មួយគឺ Punch អង្គុយឯកោឱបតុក្កតានៅកណ្តាលទ្រុង ដោយប្រើវាក្លាយជាខែលការពារខ្លួននៅពេលស្វាដទៃចូលមកជិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhR8kYXOnwsDMi9X6AzuDe7DqhPMcIbDvxt_qqzAt98AgLF3AIL_rJ9X5KGMsjXToZsjP1GVnfleyGpTjwu5IIEpZr9aUU40y8EVpZ4BaI9Ms18k99Dx1rXhwffJe7OHN_8ryJskcqCBOFQVVHcngNv7yB-6noOYX1OSZLwaON7iaYX8nvYVWnrpwNOf9VD/s1280/photo_2026-02-19_17-05-59%20(3).jpg

យ៉ាងណាមិញ នាពេលថ្មីៗនេះ ចាប់ផ្តើមមានសញ្ញាវិជ្ជមានវិញ ដោយគេឃើញមានកូនស្វាខ្លះចូលមកលេង និងជួយបោចរោមឲ្យ Punch ដែលជាសញ្ញាមានន័យថាពួកវាទទួលយក Punch ចូលក្នុងហ្វូងហើយ។ អ្នកថែរក្សាសួនសត្វសង្ឃឹមថា នៅពេល Punch ធំដឹងក្តី និងមានទំនុកចិត្តជាងមុន វានឹងអាចលែងដៃពីម្តាយតុក្កតារបស់វា ហើយរស់នៅជាមួយហ្វូងស្វាដទៃបានយ៉ាងពិតប្រាកដ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLyEJEVtlrStTBFSVvp8k_lCkqzyHU04j1EI5McCmMN0sgf6ivAc5fBtg4621mrXnjzkf_LgAhhYMe7L9xL_K5waaHzReQc1RdjufuWU9K5gyt3n84SRJDoW13LvgNYGjSbMIgH0pyJqXzvnKZCeLTfdrY84Nh5N_CLJM2T-IDTNi2Xas86ruA8bPzqV3y/s800/photo_2026-02-19_17-05-59.jpg