ធ្លាប់តែមើលងា.យពលករខ្មែរមកស៊ីឈ្នួលលក់កម្លាំងពលកម្ម និងពឹងផ្អែកនៅថៃ ប៉ុន្តែពេលនេះ ថៃខ្លួនឯងបែរជាខ្វះខាតពលករធ្វើការយ៉ាងធ្ងន់ធ្ងរ ទៅស្រវាយកពលករប្រទេសផ្សេងមកធ្វើការ ប៉ុន្តែខ្វះខាតជំនាញ ខណៈការចំណាយលើប្រាក់ឈ្នួលវិញក៏ខ្ពស់ និងធ្វើការមិនល្អដូចពលករខ្មែរ ។ បច្ចុប្បន្ន ការងារជាច្រើនកន្លែងនៅថៃលែងដំណើរការ ជាពិសេស ការងារប្រមូលផលដំណាំកសិកម្មមិនទាន់ពេលវេលា ដោយសារពលករខ្មែរបោះបង់ការងារនៅថៃ ដែលធ្វើឱ្យក្រសួងការពារថៃសម្រេចចិត្តមិនទាន់បញ្ជូនពលករខ្មែរជាង១សែននាក់ត្រឡប់ទៅប្រទេសវិញ ។
បើតាមរដ្ឋមន្ត្រីក្រសួងការងារថៃ អ្នកស្រី Trinuch Thienthong និយាយកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថាប័នកងទ័ពកំណត់ឱ្យពន្លឿនការត្រួតពិនិត្យពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃជាង១សែននាក់ ប៉ុន្តែក្រសួងការងារសម្រេចចិត្តមិនទាន់បញ្ជូនពួកគេត្រឡប់ទៅប្រទេសវិញទេ ពីព្រោះត្រូវពិនិត្យស្ថានការណ៍ឱ្យគ្រប់ជ្រុងជ្រោយសិន ប្រសិនបើបញ្ជូនទៅប្រទេសវិញនឹងធ្វើឱ្យវិស័យកសិកម្មថៃខ្វះខាតពលករធ្វើការយ៉ាងខ្លាំង ។
.jpg)
កាលពីថ្ងៃទី១៧ ខែកុម្ភៈ នៅវិមានរដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងការងារ អ្នកស្រី Trinuch បាននិយាយពីការបន្តសុពលភាពលិខិតអនុញ្ញាតការងាររបស់ពលករខ្មែរជាង១សែននាក់ដែលកំពុងធ្វើការនៅប្រទេសថៃថា មិនទាន់បញ្ជូនពួកគេទៅប្រទេសវិញ ដោយសារក្រសួងការងារថៃរង់ចាំតាមដានស្ថានការណ៍សិន ។ ពេលនេះ យើងកំពុងពិចារណាបញ្ហាសន្តិសុខជាតិ ប៉ុន្តែទទួលស្គាល់ថា ម្ចាស់អាជីវកម្មថៃ ជាពិសេស វិស័យកសិកម្មប៉ះពាល់យ៉ាងខ្លាំងព្រោះគ្មានពលករខ្មែរធ្វើការ ។
ហេតុនេះ អ្នកស្រីសំណូមពរឱ្យស្ថាប័នកងទ័ពត្រួតពិនិត្យសន្តិសុខជាមុន ទើបក្រសួងការងារលើកឡើងពីបញ្ហាពលករខ្មែរជាង១សែននាក់នេះពិភាក្សាក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីឱ្យមានភាពច្បាស់លាស់នាពេលឆាប់ៗថា តើត្រូវបន្តសុពលភាពលិខិតអនុញ្ញាតការងាររបស់ពលករខ្មែរ ឬក៏បញ្ជូនត្រឡប់ទៅប្រទេសវិញ ។.jpg)
រដ្ឋមន្ត្រីក្រសួងការងារថៃបន្តថា ពលករខ្មែរជាង១សែននាក់នេះបានធ្វើការនៅប្រទេសថៃដោយស្របច្បាប់ ប៉ុន្តែស្ថានការណ៍ព្រំដែនរវាងកម្ពុជា-ថៃ ធ្វើឱ្យពួកគេក្លាយជាពលករខុសច្បាប់នាពេលបច្ចុប្បន្ន ។ ថៃមិនទាន់អាចបញ្ជូនពួកគេទៅប្រទេសវិញទេ ដោយសារតែលក្ខខណ្ឌមួយចំនួន បញ្ហានេះត្រូវតែពិចារណាឱ្យគ្រប់ជ្រុងជ្រោយ ។.jpg)
គួរបញ្ជាក់ថា ដោយសារតែខ្វះខាតពលករធ្វើការខ្លាំង ប្រទេសថៃបានប្រកាសជ្រើសរើសពលករប្រទេសស្រីលង្ការ ចំនួន១ម៉ឺននាក់មកធ្វើការក្នុងវិស័យនានាជាបន្ទាន់ រួមមាន ៖ សំណង់ កសិកម្ម ម្ហូបអាហារនិងភេសជ្ជៈ ឧស្សាហកម្ម និងជីករ៉ែ ។ រដ្ឋាភិបាលថៃគ្មានជម្រើសអ្វីក្រៅពីប្រកាសជ្រើសរើសពលករប្រទេសផ្សេងមកធ្វើការជំនួសពលករខ្មែរទេ បើទោះជាថៃត្រូវចំណាយថ្លៃឈ្នួលយ៉ាងខ្ពស់ទៅឱ្យពលករប្រទេសផ្សេងក្តី ។
.jpg)
ការទទួលយកពលករប្រទេសផ្សេងមកធ្វើការនេះ ថៅកែថៃភាគច្រើនមិនពេញចិត្តនោះទេ ដោយសារត្រូវចំណាយប្រាក់ឈ្នួលខ្ពស់ទ្វេដង បើធៀបនឹងពលករខ្មែរ ពលករខ្មែរស៊ូនឹងការងារជាង ម្យ៉ាងទៀត ពិបាកទំនាក់ទំនងគ្នា ដោយសារថៅកែថៃស្តាប់មិនសូវយល់ភាសាអង់គ្លេស ៕










