Home ព័ត៌មានអន្តរជាតិ សភាប៉េរ៉ូបណ្ដេញប្រធានាធិបតីខ្លួនចេញពីតំណែង ជុំវិញរឿងអាស្រូ.វជាមួយអ្នកជំនួញចិន

សភាប៉េរ៉ូបណ្ដេញប្រធានាធិបតីខ្លួនចេញពីតំណែង ជុំវិញរឿងអាស្រូ.វជាមួយអ្នកជំនួញចិន

12
0

ឡើងកាន់តំណែងទើបតែបាន ៤ខែ ប៉ុណ្ណោះ ឥឡូវនេះប្រធានាធិបតីបណ្ដោះអាសន្ន លោក José Jerí ត្រូវបានសភាជានខ្ពស់ប្រទេសប៉េរូ សម្រេចបណ្ដេញចេញពីតំណែងភ្លាមៗ ដោយសារការលួចជួបពិភាក្សាគ្នាជាសម្ងាត់ ជាមួយអ្នកជំនួញចិនម្នាក់ ដែលកំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់រដ្ឋាភិបាល។ នេះបើតាមរបាយការណ៍ចេញផ្សាយរបស់ BBC នៅថ្ងៃពុធទី១៨ ខែកុម្ភៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVfff4L-r1jNGJsYKR_oLPhL3lGZ0ObpUW7Brco4Ka-atlW1G5N9xa_S3LcQ_LF7C80VtYehCKgE486pYI9NJRYH_Ez42oSjS0IEEZ7qcYt3X2jOeGyxl58WeFPPIKoQlNgcrExomYMwdI1aWoUhcVCmsxXqI4g3IyKHr6XQltJ6lcymd_XUwmAAibhQ3d/s1200/photo_2026-02-18_16-22-59%20(3).jpg
ប្រភពខាងលើបានបង្ហាញថា រឿងអាស្រូ.វនេះបានលាតត្រដាងកាលពីខែមុនបន្ទាប់ពីវីដេអូបានបង្ហាញលោក Jerí ជួបគ្នាច្រើនដងក្រៅពីកាលវិភាគផ្លូវការរបស់លោកជាមួយពាណិជ្ជករចិនម្នាក់ឈ្មោះ Zhihua Yang ដែលរដ្ឋាភិបាលប៉េរូបានដាក់ចូលបញ្ជីឈ្មួញបរទេសដែលត្រូវស៊ើបអង្កេត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLhRTbpk3tCoI_I3PnMh6tDLUJO6OLpyV_0vGsw_iivYafWnxiAIWWodNjKGLeviufAljdJZxmqBLQkQnvjJ8wQ6tDRPQ6p_tXb3mmFCa7lM_CXbx6mdkhq84ZKmoSSdzDJyKRrR6MYUGg5KqiUX_HUS3xuqbt2m7rz3yMTeR5f2jYQAp0HFU49qwh7Ekg/s1024/photo_2026-02-18_16-22-59.jpg

ទោះជាយ៉ាងណា លោក Jerí ធ្លាប់បានសុំទោសចំពោះកិច្ចប្រជុំទាំងនោះផងដែរ ប៉ុន្តែបានបដិសេធការប្រព្រឹត្តខុសណាមួយ ហើយបានចោទប្រកាន់គូប្រជែងរបស់លោកថាបានលើកយកបញ្ហានេះមកធ្វើជាយុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះលោកជាសាធារណៈ និងមានចេតនានយោបាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfcLVhJyraWZYZgncSr5x3HGUyr5aGs80Qaa_quZfCWPr3g0GBNsZhonEnoSxn4S6Jz6qJns-yYIdGXPq-aXuPfDajnWFTTCa5hYSgNP2PjHFuEQoqMYnLtKZiEfyqWV_sj2xykj7WLCBq3RJb_QOB9MHoSNuyrbxigk6rNI5bu4yjIyqD61q_gul2pHeA/s1080/photo_2026-02-18_16-23-00.jpg

សូមជម្រាបថា លោក Jeri ជាប្រធានាធិបតីទី៣ ហើយដែលត្រូវបានសភាដកតំណែង ខណៈដែលប៉េរូ បានផ្លាស់ប្តូរមេដឹកនាំអស់ចំនួន៨រូបហើយក្នុងរយៈពេល៨ឆ្នាំចុងក្រោយ។ ដើមឡើយ លោក Jeri បានឡើងកាន់ តំណែងបន្តពីលោកស្រី Dina Boluarte កាលពីខែតុលា បន្ទាប់ពីលោកស្រីត្រូវបានដកតំណែង ដោយសារ រឿងពុករលួយ និងការកើនឡើងនៃបទឧក្រិដ្ឋ។ នាពេលនោះ លោកស្រី Boluarte មិនមានអនុប្រធានាធិបតី នាំឱ្យលោក Jeri ដែលជាប្រធានសភានៅពេលនោះ ត្រូវឡើងកាន់តំណែងជាប្រធានាធិបតីស្ដីទីតាមរដ្ឋធម្មនុញ្ញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguqbVWyRodpUzFjkg9Mh-zvSk35aAC1qgxFsqudAKpYXygUuWDBzz0xYGJmKUwlcN-1oUJisrARSIaHO8zA8aNu-SdkAusfPndV4IQf_oGPfchJKJuqRjba07aXXpFv0jMi7TMn_F3jz-qm_FYkSIEgSM8B5hSh2iM-7OAf9XmKrVT6i2cvLPnpOS2OHSi/s600/photo_2026-02-18_16-22-59%20(2).jpg

សភាប៉េរូនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសភាថ្មីម្នាក់ ដែលនឹងត្រូវឡើងកាន់តំណែងជា ប្រធានាធិបតីស្ដីទី រហូតដល់ការបោះឆ្នោតសកលនាថ្ងៃទី១២ ខែមេសា ខាងមុខ។ លោក Fernando Rospigliosi ដែលជា អ្នកមានសិទ្ធិបន្តតំណែងតាមឋានានុក្រម បានបដិសេធមិនទទួលយកតួនាទី ដែលជាហេតុធ្វើឱ្យសភា ត្រូវសម្រេចជ្រើសរើសបុគ្គលផ្សេងជំនួសវិញ៕