ចប់និយាយតែម្ដង! តែយ៉ាងៗនេះមិនដឹងថារស់បាន ៥០ឆ្នាំទៀតឬអត់ទេ ដោយថ្មីៗនេះអាជ្ញាធរវៀតណាម នៅខេត្តហ៊ុងយ៉េន បានរកឃើញសាច់ប៉ាតេ និងសាច់ក្រករាប់ពាន់ដុំដែលសុទ្ធតែមានផ្ទុកនូវសារធាតុបូរ៉ាក់ក្នុងបរិមាណយ៉ាងច្រើនលើសលប់ កំពុងត្រូវគេបានរៀបចំសម្រាប់បញ្ចេញលក់ក្នុងឱកាសបុណ្យចូលឆ្នាំចិន។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន VNExpress នៅថ្ងៃទី១៥ ខែកុម្ភៈ នាយកដ្ឋានប៉ូលិសសេដ្ឋកិច្ចនៃប៉ូលិសខេត្តហ៊ុងយ៉េន សម្រេចចោទប្រកាន់បុគ្គល ២នាក់គឺ អ្នកស្រី Do Thi Huyen និងកូនប្រុសឈ្មោះ Nguyen Van Truong ពីបទរំលោភលើបទប្បញ្ញត្តិស្តីពីសុវត្ថិភាពចំណីអាហារ។.jpg)
អាជ្ញាធរបានចុះត្រួតពិនិត្យអាជីវកម្មផលិតសាច់ប៉ាតេគ្រប់ប្រភេទរបស់អ្នកស្រី Do Thi Huyen ដែលមានទីតាំងនៅផ្សារលក់ដុំដុងតាវ ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាមរកឃើញសាច់ប៉ាតេធ្វើពីសាច់ជ្រូក និងផលិតផលសាច់កែច្នៃជាច្រើនប្រភេទ ដោយមានការច្រោះសាច់ ការកិនសាច់ ការស្ងោរ ចំហុយ និងការវេចខ្ចប់សម្រាប់ដាក់លក់នៅលើទីផ្សារ។
ក្រុមការងារជំនាញបានធ្វើតេស្តរហ័សលើគំរូផលិតផលនៅនឹងកន្លែង និងបានរកឃើញថា គំរូចំនួន ៦ ក្នុងចំណោម ១២ គំរូ នៃផលិតផលសាច់ទាំងនោះ វិជ្ជមានទៅលើសារធាតុបូរ៉ាក់ដែលជាសារធាតុហាមឃាត់។ ផលិតផលដែលតេស្តឃើញសារធាតុគីមីទាំងនោះរួមមានប៉ាតេសាច់ជ្រូក ហតដក ប៉ាតេឆ្អឹងខ្ចី ប៉ាតេសាច់មាន់ សាច់ក្រកគោ និង សាច់ជ្រូកកិន។
.jpg)
អាជ្ញាធរបានរកឃើញផលិតផលសម្រេចមួយចំនួនធំដែលត្រៀមចែកចាយលើទីផ្សារ រួមមាន ប៉ាតេជ្រូកចំនួន ៧៥០; ហតដកចំនួន ៧២០ ថង់; ប៉ាតេឆ្អឹងខ្ចីចំនួន ១៣០ ថង់; ប៉ាតេសាច់មាន់ចំនួន ៣០ដុំ; សាច់ក្រកគោចំនួន ១,៤២០ រុំដោយស្លឹកឈើ; និងសាច់ក្រកឆៅចំនួន ១៥០ គីឡូក្រាម។ .jpg)
អាជ្ញាធរ បានរឹបអូសវត្ថុធាតុដើម រួមទាំងសារធាតុបូរ៉ាក់ និងឧបករណ៍ជាច្រើនដែលប្រើប្រាស់ក្នុងការកែច្នៃ។ អ្នកស្រី Do Thi Huyen បានសារភាពថា ទំនិញសម្រេចទាំងអស់ត្រូវបានផលិតឡើងដោយប្រើវត្ថុធាតុដើម និងសារធាតុបន្ថែម (រួមទាំងសារធាតុបូរ៉ាក់) ដែលអ្នកស្រីបានទិញដោយខ្លួនឯងប្រើក្នុងសាច់ប៉ាតេ និងលក់វាទៅឱ្យទីផ្សារនៅក្នុងខេត្ត និងខេត្តជិតខាង។.jpg)
គួរជម្រាបថា បូរ៉ាក់ (Borax) ជាសារធាតុគីមីម្យ៉ាង ដែលបង្កើតឡើងពីសារធាតុរ៉ែធម្មជាតិឈ្មោះ សូដ្យូមបូរ៉ាត សម្រាប់ប្រើជាសារធាតុសម្អាត គ្រឿងសម្អាង និងថ្នាំសម្លាប់សត្វល្អិត។ ប៉ុន្តែត្រូវបានហាមឃាត់មិនឱ្យប្រើលើចំណីអាហារឡើយ ព្រោះអាចប៉ះពាល់ដល់សុខភាព និងអាយុជីវិត៕










