ប្រទេសថៃ គឺជាទីតាំងការឆបោ.កអនឡាញ និងជួញដូរមនុស្សដ៏ធំបំផុតលើពិភពលោក និងកំពុងប្រឈមការកើនឡើងការឆបោ.កអនឡាញ បើទោះជាសមត្ថកិច្ចថៃព្យាយាមបង្ក្រាបជាបន្តបន្ទាប់ ប៉ុន្តែបទល្មើសអនឡាញនៅតែមិនថយចុះ ។ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ សមត្ថកិច្ចថៃបានចា.ប់ខ្លួនក្រុមឆបោ.កអនឡាញរហូតដល់១០នាក់ ក្នុងនោះមានជ.នជាតិថៃ៣នាក់ ដែលរួមគ្នាប្រព្រឹត្តបទល្មើសនៅខេត្តឈុនបុរី ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ជ.នជាតិចិនចំនួន៧នាក់ដែលសមត្ថកិច្ចថៃចាប់ខ្លួន គឺជាក្រុមឆបោ.កតាមអនឡាញរត់ពីប្រទេសមីយ៉ាន់ម៉ា ចូលមកម៉ាឡេស៊ី និងឆ្លងដែនចូលទឹកដីថៃ ដោយសម្ងំលាក់ខ្លួនក្នុងភូមិគ្រឹះមួយកន្លែងនៅខេត្តឈុនបុរី ហើយការចាប់ខ្លួននេះដែរ បន្ទាប់ពីសមត្ថកិច្ចប្រមូលភស្តុតាងគ្រប់គ្រាន់ ។
បន្ទាប់ពីមីយ៉ាន់ម៉ាបង្ក្រាបទីតាំងប្រតិបត្តិការ ពួកគេក៏ឆ្លងដែនចូលម៉ាឡេស៊ី រួចហើយចូលទឹកដីថៃ ដោយយកភូមិគ្រឹះនៅខេត្តឈុនបុរី ធ្វើជាទីតាំងប្រតិបត្តិការ ។ ក្រោយការសាកសួរអ្នកជិតខាង ឱ្យដឹងថា ជារៀងរាល់សប្តាហ៍ ជាពិសេស ថ្ងៃឈប់សម្រាក មានជនជាតិចិនជាច្រើននាក់បានមកប្រមូលផ្តុំគ្នាក្នុងភូមិគ្រឹះដើម្បីប្រជុំពីការងារឆបោកអនឡាញ ទើបសមត្ថកិច្ចសម្រេចចិត្តតាមដានសកម្មភាពពួកគេអស់រយៈពេល៣ថ្ងៃ ដោយការជួលភូមិគ្រឹះនៅក្បែរគ្នា ។.jpg)
សមត្ថកិច្ចសង្កេតឃើញមានរថយន្តជាច្រើនគ្រឿង និងស្បែកជើងជាច្រើនគូនៅខាងមុខភូមិគ្រឹះដែលក្រុមឆបោកអនឡាញស្នាក់នៅ ទើបសន្និដ្ឋានជាការណាត់គ្នាមកប្រជុំរបស់សមាជិកក្រុមឆបោកអនឡាញ ។ ហេតុនេះ សមត្ថកិច្ចក៏បានឡោមព័ទ្ធភូមិគ្រឹះ និងចូលចាប់ខ្លួនក្រុមជនល្មើសចំនួន១០នាក់ ក្នុងនោះមានជនជាតិចិន៧នាក់ និងស្ត្រីថៃ ៣នាក់ ដោយឱ្យជនជាតិទាំងអស់បង្ហាញលិខិតឆ្លងដែន ឃើញថា ពួកគេធ្វើដំណើរចូលប្រទេសថៃក្នុងថ្ងៃតែមួយ ជើងហោះហើរតែមួយ ។
ក្រុមឆបោកអនឡាញបានប្រើប្រាស់បន្ទប់នានាក្នុងភូមិគ្រឹះធ្វើជាទីតាំងឆបោក ដោយមានកុំព្យូទ័រសម្រាប់ប្រើប្រាស់សរសេរជាភាសាចិនបង្ហាញពីប្រាក់ចំណូល និងការបែងចែកផលប្រយោជន៍គ្នាដោយខុសច្បាប់ ហើយពួកគេប្រើប្រាស់ឈ្មោះក្លែងក្លាយ ។.jpg)
ជនជាតិចិន៦នាក់ ក្នុងចំណោម៧នាក់ សុទ្ធតែមានឈ្មោះក្នុងបញ្ជីហាមឃាត់ការធ្វើដំណើរឆ្លងប្រទេស ។ សមត្ថកិច្ចថៃសម្រេចបន្តឃុំខ្លួនពួកគេដើម្បីចាត់វិធានការតាមច្បាប់បន្តទៀត មុននឹងបណ្តេញចេញពីប្រទេសថៃ ដោយចោទប្រកាន់ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ពីព្រោះបានបង្កើតទីតាំងឆបោកអនឡាញ បោកប្រាស់ជនជាតិចិនដូចគ្នា ។ សមត្ថកិច្ចថៃបានរឹបអូសកុំព្យូទ័រ និងទូរស័ព្ទទាំងអស់ដែលពួកគេប្រើប្រាស់ក្នុងភូមិគ្រឹះខេត្តឈុនបុរី ដើម្បីស៊ើបអង្កេតរបស់ជនពាក់ព័ន្ធបន្ថែមទៀត ។
គួរបញ្ជាក់ថា រដ្ឋាភិបាល និងកងទ័ពថៃ ព្យាយាមលាបពណ៌កម្ពុជា គឺជាទីតាំងឆបោកអនឡាញ (Online Scams) ដើម្បីយកលេសធ្វើសង្គ្រាមឈ្លានពានកម្ពុជាកាលពីឆ្នាំ២០២៥ ខណៈប្រទេសថៃខ្លួនឯង គឺជាទីតាំងឆបោកអនឡាញដ៏ធំលើពិភពលោក និងជាទីតាំងចាប់ជំរិតជនបរទេស ។ ភ្ញៀវទេសចរ ជាពិសេស ភ្ញៀវទេសចរចិនខ្លាចមិនហ៊ានមកលេងថៃ បន្ទាប់ពីតារាចិនត្រូវបានជួញដូរនៅថៃទៅមីយ៉ាន់ម៉ា ។.jpg)
កន្លងមក អង្គការសហប្រជាជាតិ (UN) បានផ្ញើលិខិតទៅកាន់រដ្ឋាភិបាលថៃ ដើម្បីឱ្យបកស្រាយលម្អិតជុំវិញការឆបោកអនឡាញ និង ជួញដូរមនុស្សនៅថៃ ដែលលិខិតរបស់ UN ទាមទារឱ្យរដ្ឋាភិបាលក្រុងបាងកកបកស្រាយលម្អិតពាក់ព័ន្ធបញ្ងាមួយចំនួន រួមមាន ៖ គោលជំហររបស់រដ្ឋាភិបាលថៃជុំវិញការចោទប្រកាន់ពីបញ្ហាជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆបោកអនឡាញ, ចំណាត់ការទ្វេភាគី/ពហុភាគី, បញ្ហាប្រឈមក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះ, ការទប់ស្កាត់កុំឱ្យប្រើប្រាស់ធនធានក្នុងផ្លូវខុស, ចំណាត់ការឆ្លើយតបថ្នាក់តំបន់ និងថ្នាក់ជាតិ និងការការពារសាធារណជនកុំឱ្យក្លាយជាជនរងគ្រោះ ៕










