ឥណ្ឌា និងរុស្សុី បានឈានទៅដល់កិច្ចព្រមព្រៀងទិញ-លក់ ប្រព័ន្ធការពារដែនអាកាសS400 ដែលមានតម្លៃប្រមាណ១,១ ពាន់លានដុល្លារ ដោយឥណ្ឌាទទួលបានមីស៊ីលចំនួន ២៨៨ គ្រាប់ និងS400 ចំនួន២គ្រឿង។
S400 គឺជាប្រព័ន្ធការពារដែនអាកាសដ៏ទំនើបបំផុតមួយរបស់រុស្សុី ដែលលោកពូទីនអះអាងថាអាចបាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែក B2 របស់អាមេរិកបាន។
វាអាចបាញ់បានក្នុងរយៈចម្ងាយ៤០០ទៅ៦០០គីឡូម៉ែត្រ ជាមួយល្បឿនលឿនជាសំឡេងដល់ទៅ១៤ដង ពោលអាចហោះបានក្នុងល្បឿនប្រមាណជា១៧០០០គីឡូម៉ែត្រក្នុងមួយម៉ោង។
s400 ត្រូវបានរុស្សុីដាក់ចូលសមរភូមិក្នុងឆ្នាំ២០០៧ ដោយផលិតឡើងក្នុងគោលបំណងបាញ់កម្ទេចយន្តហោះចម្បាំង និងចាប់ស្ទាក់គ្រាប់មីសុីលអន្តរទ្វីប។
គិតមកទល់ពេលនេះ លើពិភពលោកមានតែ៤ប្រទេសប៉ុណ្ណោះ ដែលដាកើពង្រាយប្រព័ន្ធការពារដែនអាកាស S400នេះ ក្នុងនោះរួមមាន រុស្សុី ចិន ឥណ្ឌា និងតួកគីយ៉េ៕









