ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថាបវរកញ្ញាល្បីឈ្មោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រៀមធ្វើវីដេអូដើម្បីលើកស្ទួយវិស័យទេសចរណ៍និងដើម្បីសប្បុរសធម៌។ អ្វីកាន់តែអស្ចារ្យមួយកម្រិតទៀត ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងបញ្ជូលសម្លៀកបំពាក់ប្រពៃណីក្នុងគម្រោងដ៏ធំរបស់នាង។

ថ្មីៗនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ហុក សារិតុលា បានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាពិសេសនៅពេលបង្ហាញសំលៀកបំពាក់ប្រពៃណីខ្មែរនៅឯប្រាសាទអង្គរវត្តដោយបង្ហាញពីស្បៃខ្មែរទៅកាន់ពិភពលោក។ សំលៀកបំពាក់មរតដូនតានេះបានធ្វើឱ្យ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបញ្ជាក់នៅលើបណ្តាញសង្គមពីគម្រោងរបស់នាងនាពេលឆាប់ៗនេះ។
នាយប់ថ្ងៃទី១២ កុម្ភៈ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះរូបអមមកជាមួយនឹងខ្លឹមសារថា«ព្រោះតែគេចង់បានទើបគេខំបំភ្លៃការពិតឱ្យទៅជារបស់គេទាំងការពិតមានចារឹកក្នុងប្រវត្តិសាស្តថាជារបស់ខ្មែរ ។ ជួបគ្នាឆាប់ៗនេះក្នុង «យុទ្ធនាការណ៍ការដើរម៉ូតបែប Fashion និងសម្លៀកបំពាក់ប្រពៃណីខ្មែរក្នុងការប្រម៉ូតវប្បធម៌ដ៏ផូរផង់នៃព្រះរាជាណាចក្រកម្ពុជាទូទាំង២៥ខេត្តក្រុង » ។ នេះមានន័យថាការធ្វើ Content Catwalk របស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី មានទាំងទម្រង់សម័យនិងទម្រង់បុរាណ ហើយនឹងទទួលបានអត្ថប្រយោជន៍៣ធំៗរួមមានរួមចំណែកផ្សព្វផ្សាយតំបន់ទេសចរណ៍ , ផ្សព្វផ្សាយវប្បធម៌ និងការធ្វើសប្បុរសធម៌។
គម្រោងរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ទទួលបានការលើកទឹកចិត្តនិងជ្រោមជ្រែងពីលោក ជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងលោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកជំទាវ ។

ថ្មីៗនេះវីដេអូរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានផ្ទុះកក្រើកយ៉ាងខ្លាំងនៅលើបណ្តាញសង្គមទិកតុកដោយវីដេអូមួយនៅកោះបាលីមានអ្នកទស្សនាជិត៣០លានដង ខណៈវីដេអូមួយនៅសៀមរាបមានការទស្សនា១៧លានដង៕










