បើមិនចង់មានទោ.សទ័ណ្ឌហាមធ្វើរឿងទាំងនេះ! រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែកុម្ភៈ បានចេញនូវសេចក្ដីណែនាំស្ដីពីការហាមឃាត់ប្រជាពលរដ្ឋនៅទូទាំងរាជធានី មិនឲ្យធ្វើរឿងទាំង ៣ នេះដាច់ខាតនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន និងថែមទាំងបានព្រ.មានថា ជនណាដែលបំពាន ឬប្រព្រឹត្តិល្មើសមិនគោរពតាមការណែនាំ នឹងត្រូវទទួលទោ.សទណ្ឌតាមច្បាប់ជាធរមាន។

យោងតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការហាមដាច់ខាត មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ, មិនឱ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទ និងមិនឱ្យមានការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាត។
.jpg)
បន្ថែមលើនោះ ក្នុងសេចក្ដីណែនាំខាងលើ រដ្ឋបាលរាជធានី តម្រូវឲ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។ ដោយឡែកចំពោះការដុតក្រដាសសែន ត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បីធ្វើការដុត ហាមដាច់ខាតមិនឱ្យដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈ។
.jpg)
ដូចគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញបានព្រ.មានថា ជនណាដែលបំពាន ឬប្រព្រឹត្តិល្មើសមិនគោរពតាមការណែនាំនេះ ហើយបង្កឱ្យមានចលាចលក្នុងសង្គម ប៉ះពាល់ដល់សន្ដិសុខ សុវត្ថិភាព សណ្ឋាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈត្រូវទទួលទោសទណ្ឌតាមច្បាប់ជាធរមាន។.jpg)
ជាមួយគ្នានេះ រដ្ឋបាលរាជធានី ក៏បានស្នើមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវអញ្ជើញបណ្តាសមាគមចិន និងវៀតណាម ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារខាងលើឱ្យបានទូលំទូលាយ ខណៈអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត កុំឱ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលរាជធានីភ្នំពេញ និងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅតាមទីផ្សារ និងនៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ។ ចំពោះរដ្ឋបាលខណ្ឌទាំង១៤ មន្ទីរ និងអង្គភាពជុំវិញរដ្ឋបាលរាជធានី ត្រូវផ្សព្វផ្សាយណែនាំដល់មន្ត្រីរាជការ កងកម្លាំងក្រោមឱវាទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យអនុវត្តតាមការណែនាំនេះឱ្យមានប្រសិទ្ធភាព៕










