ជាទូទៅក្រុមចម្រៀង Kpop ល្បីៗមួយចំនួនធំបានបញ្ជូល Subtitle ជាច្រើនភាសាទៅតាមទំហំទីផ្សាររបស់ពួកគេខណៈនៅតំបន់អាស៊ានវិញគេសង្កេតឃើញថាភាគច្រើនមានភាសាថៃ និង ភាសាវៀតណាម។ នេះអាចដោយសារទំហំទីផ្សាររបស់កម្ពុជានៅមានកម្រិតនៅឡើយ ប៉ុន្តែយ៉ាងណាយើងក៏មានតារា K-Pop ល្បីៗមកសម្តែងដូចគ្នា។
.png)
ងាកមកកាន់ក្រុមចម្រៀង Nchive វិញដ្បិតតែទំហំប្រជាប្រិយភាពក្រុមនេះពុំទាន់ធំទូលំទូលាយទូទាំងពិភពលោកក្តីប៉ុន្តែ Nchive តែងតែផ្តល់ភាពសារៈសំខាន់មកកាន់ប្រទេសកម្ពុជាជានិច្ច។ ជាក់ស្តែង Nchive បានក្លាយជាក្រុម K-Pop ដំបូងដែលបានបញ្ជូល Subtitle ជាភាសាខ្មែរ នៅក្នុងវីដេអូរបស់ពួកគេ។ កាលពីពេលថ្មីៗនេះ(១០ កុម្ភៈ) Nchive បានបង្ហោះវីដេអូ Vlog នៅលើឆាណែលយូធូបរបស់ពួកគេពីការចូលរួមសប្តាហ៍ម៉ូតនៅប្រទេសកូរ៉េខាងត្បូង ។
នៅក្នុងជម្រើស Subtitle ក្រុមចម្រៀង Nchive បានដាក់បញ្ជូលរហូតដល់១០ភាសាហើយក្នុងនោះក៏មានភាសាខ្មែរ។ ការដាក់បញ្ជូលនេះត្រូវបានទស្សនិកជនគិតថាក្រុមនេះមានអ្នកគាំទ្រច្រើននៅក្នុងប្រទេសកម្ពុជាខណៈទាំងអាលដលនិងហ្វេនៗមានទំនាក់ទំនងល្អបន្ទាប់ពី Nchive បានមកប្រទេសកម្ពុជាចំនួនពីរដងមកហើយ។
Nchive មានសមាជិក៦នាក់រួមមាន HA.L, E.aN, Kangsan, Yuchan, Juyoung, និង N ។ បន្ទាប់ពីមកប្រម៉ូតនិងប្រគំតន្រ្តីក្រុមនេះអាចនិយាយពាក្យមួយចំនួនជាភាសាខ្មែររួមទាំងអាចអក្សរខ្មែរខ្លះបានទៀត៕










