Home ព័ត៌មានអន្តរជាតិ ក្រុមហ៊ុន Gartner ហ៊ានចេញមកអះអាងថា កុំទុកចិត្តបច្ចេកវិទ្យា AI ពេកព្រោះមិនទាន់អាចជំនួសមនុស្សបាន

ក្រុមហ៊ុន Gartner ហ៊ានចេញមកអះអាងថា កុំទុកចិត្តបច្ចេកវិទ្យា AI ពេកព្រោះមិនទាន់អាចជំនួសមនុស្សបាន

9
0

ជាច្រើនឆ្នាំនេះ ក្រុមហ៊ុននានាបានបញ្ឈប់បុគ្គលិកពីការងារដើម្បីប្រើប្រាស់បច្ចេកវិទ្យា AI ជំនួសវិញ ពីព្រោះមើលឃើញ AI អាចធ្វើការងារទាំងអស់ជំនួសមនុស្ស ថែមទាំងឆាប់រហ័ស និងមានប្រសិទ្ធភាព ។ ប៉ុន្តែ Gartner ជាក្រុមហ៊ុនស្រាវជ្រាវលំដាប់ពិភពលោក ថា AI មិនអាចធ្វើការទាំងអស់ជំនួសមនុស្សទេ ហើយក្រុមហ៊ុនដែលបញ្ឈប់បុគ្គលិកដោយសារ AI នឹងត្រូវហៅបុគ្គលិកចូលធ្វើការវិញនៅឆ្នាំ២០២៧ ពីព្រោះ AI ធ្វើការលឿនពេកក្នុងផ្នែកសេវាកម្មធ្វើឱ្យអតិថិជនមិនពេញចិត្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRpH4T-h2B_MyhbngFYLIseqUGkI05LqfSmS6mABh-YSvX0IlNZRIy3uvf8ypbMJs92u_SdCIQjZyWFTi1BmcgfsOwvvezO3MJSnQsxyvq04SdjopeVCUteSOywm7UvYfxuC7AtdVGiK-htCSY4v6zw842tzoXkaWXmkBde23_s6oT2glkYtDRtWwyc0yu/s1280/photo_2026-02-13_08-46-41.jpg

Gartner, Inc. គឺជាក្រុមហ៊ុនស្រាវជ្រាវ និងផ្តល់ការប្រឹក្សាលំដាប់ពិភពលោក បានដាស់តឿនទៅកាន់ក្រុមហ៊ុននានាដែលប្រញាប់បញ្ឈប់បុគ្គលិកពីការងារដើម្បីងាកទៅប្រើប្រាស់បច្ចេកវិទ្យា AI ថា នៅឆ្នាំ២០២៧ ក្រុមហ៊ុនរហូតដល់៥០% ដែលបញ្ឈប់បុគ្គលិករបស់ខ្លួនដោយសារ AI នឹងត្រូវហៅបុគ្គលិកចូលធ្វើការវិញដើម្បីបំពេញតួនាទីដូចមុន ពីព្រោះ AI មិនអាចធ្វើការងារទាំងអស់ជំនួសមនុស្សបានទេ ។

ក្រុមហ៊ុននេះបញ្ជាក់ថា ក្រុមហ៊ុនដែលធ្វើការផ្នែកសេវាកម្មបម្រើអតិថិជន គួរតែផ្តល់ភាពសំខាន់លើការរីកចម្រើនរបស់ក្រុមហ៊ុនរយៈពេលយូរអង្វែង ប្រសើរជាងក្រុមហ៊ុនផ្តោតតែលើការកាត់បន្ថយដើមទុនរយៈពេលខ្លី ពីព្រោះ AI មិនល្អឥតខ្ចោះ ឬអាចធ្វើការងារទាំងអស់ជំនួសមនុស្សទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ4xtZbtM2jX0LWUajBv4quGVls9wn3U0eSq1CfuCa5W1VuWtISar5iRraVshA7zX4d4pNnFzXW_IYVohW3UVAfbJxxoZ0QuRQ1b2F8bOlCG7FVtowHBTjZzsq3pJyZKiTSA8nTgdieYK2cXYCD9TUjy6kdp-kEyVX1vSsrqm3cDtsKO5WmVDxrzoOs5uq/s1280/photo_2026-02-13_08-46-39.jpg

អ្នកស្រី Kathy Ross នាយកជាន់ខ្ពស់ផ្នែកវិភាគការងារសេវាកម្មបម្រើអតិថិជនរបស់ក្រុមហ៊ុន Gartner ថា ក្រុមហ៊ុនដែលបញ្ឈប់បុគ្គលិកពីការងារដោយសារ AI កន្លងមក អាចបណ្តាលមកពីការខ្វះខាតថវិកា ប៉ុន្តែពេលនេះ ការប្រើប្រាស់ AI មានដែនកំណត់ ហើយក្រុមហ៊ុនទាំងនេះនឹងត្រូវហៅបុគ្គលិកចូលធ្វើការវិញដើម្បីឱ្យក្រុមហ៊ុនរីកចម្រើន និងរក្សាគុណភាពការងារសេវាកម្មអតិថិជន ។

ការលើកឡើងនេះ ស្របនឹងការលើកឡើងរបស់ Emily Potosky នាយកជាន់ខ្ពស់ផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុន Gartner ថា បច្ចេកវិទ្យា AI មិនល្អគ្រប់គ្រាន់សម្រាប់ធ្វើការងារជំនួសបុគ្គលិកមានជំនាញទេ គឺមនុស្សមានគុណសម្បត្តិល្អជាង AI ។ ការពឹងផ្អែកលើ AI តែម្យ៉ាងនាពេលនេះ វាឆាប់រហ័សខ្លាំងពេក និងប៉ះពាល់ដល់ការងារក្រុមហ៊ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVRL6NALqdafuKqFisDukZjxUWVnYUYgYNSBl1L_PaMt2OnOMFiissm_DK7AeUtRP7FyC06R58pJNbo8ckX8ZskrEFlNALtiPXgWOYJDycKnDnWrVpaVP-NWhdPB9Bx_lVNLt_aTVRzWYag3-6iz7Z3bI1iBsaTwKr4-EoEeUCKKAnW28m8K1Z1ahQrIlG/s1280/photo_2026-02-13_08-46-40.jpg

លទ្ធផលការស្ទង់មតិរបស់ក្រុមហ៊ុន Gartner កាលពីខែតុលា ឆ្នាំ២០២៥ ដែលបានសាកសួរប្រធានផ្នែកការងារបម្រើសេវាកម្មអតិថិជន ចំនួន៣២១នាក់ និយាយថា AI ធ្វើការលឿនពេកក្នុងការងារសេវាកម្ម ដែលធ្វើឱ្យអតិថិជនមិនពេញចិត្ត ។

នេះបង្ហាញថា ទោះជាបច្ចេកវិទ្យា AI ត្រូវបានអភិវឌ្ឍន៍ខ្លាំងយ៉ាងណាក្តី ក៏ក្រុមហ៊ុនមិនអាចបង់បោះបុគ្គលិកចោលដែរ ពីព្រោះបុគ្គលិកមានបទពិសោធន៍ធ្វើការផ្នែកបម្រើសេវាកម្មល្អជាង AI ។ រីឯការប្រញាប់បញ្ឈប់បុគ្គលិកពីការងារដើម្បីប្រើប្រាស់ AI នោះ គឺជាការដោះស្រាយបញ្ហាដែលមានភាពស្មុគស្មាញ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOkZk1k42KpLla1YUY9Jbu9n-HO-Nm0TO2FDOHzi1k4KFTodTriA4pOrxkqnDdTN6XUuaHGWktnT_wZilte8QDeESeScxiQUeJOsPEJPX1OfPYw3N6hLV9GY6A4BrV_nflrHN4EcEBMtzvKf8rBoHgdLjx2-PsWcbMdT0T3KykRULcR8BTjSE6313mGL0r/s1000/photo_2026-02-13_08-46-41%20(2).jpg