Home ព័ត៌មានអន្តរជាតិ ក្រុមហ៊ុន BMW បានប្រមូលរថយន្តជិត៦០មុឺនគ្រឿងភ្លាមៗបន្ទាប់ពីរកឃើញថា រថយន្តអាចនឹងផ្ទុះនៅពេលបើកបរ!

ក្រុមហ៊ុន BMW បានប្រមូលរថយន្តជិត៦០មុឺនគ្រឿងភ្លាមៗបន្ទាប់ពីរកឃើញថា រថយន្តអាចនឹងផ្ទុះនៅពេលបើកបរ!

12
0

ក្រុមហ៊ុន BMW ប្រឈមនឹងការខាតបង់ប្រាក់រាប់រយលានដុល្លារ បន្ទាប់ពីក្រុមហ៊ុនរកឃើញកំហុសធ្ងន់ធ្ងរដែលបង្កគ្រោះថ្នា.ក់ដល់អាយុជីវិតអ្នកបើកបរ ដោយសារកំហុសបច្ចេកទេសធ្វើឱ្យរថយន្តអាចនឹងផ្ទុះឆេះពេលបើកបរ ។ សូមរំឭកថា ប្រភេទរថយន្តដែលក្រុមហ៊ុនប្រមូលមកវិញពីប្រទេសនានា គឺផលិតចាប់ពីខែកក្កដា ឆ្នាំ២០២០ ដល់ខែកក្កដា ឆ្នាំ២០២២ មានបញ្ហាសិចរិចរិលប្រព័ន្ធម៉ាញ៉េទិក រីឯកម្ពុជាមិនទាន់មានទិន្នន័យជាក់ស្តែងពីការប្រមូលបានរថយន្ត BMW នៅឡើយទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLdrGXXVvj5oP49OzYpvZAJXzkiNL1IPL_tQwI_8xDpaX8goPb2uHNYG0hXVSm0EFtbYQGrpQPn1JAmjyf-NBugIKHVUa0aoWSRcI-4fH1rUt4CZQWNpX0hVKnjWYxo7Pe_vj17O6KYNQe0sqIS7ykKbKC9jNL2xVptEY8XizWc_f7ijAwCMFMNrJVLcZd/s1200/photo_2026-02-12_14-05-06%20(2).jpg
អ្នកប្រើប្រាស់រថយន្តអាល្លឺម៉ង់ BMW កំពុងប្រឈមនឹងគ្រោះថ្នា.ក់បណ្តាលមកពីរថយន្តផ្ទុះឆេះ! ពេលនេះ ក្រុមហ៊ុនបានរកឃើញរថយន្តរហូតដល់ជិត៦០ម៉ឺនគ្រឿងមានបញ្ហាប្រព័ន្ធបញ្ឆេះម៉ាស៊ីនរថយន្ត ដែលអាចបណ្តាលផ្ទុះឆេះពេលបើកបរ និងប្រកាសប្រមូលរថយន្តពីអតិថិជននៅជុំវិញពិភពលោកជាបន្ទាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZyizvtJC0iunjE9BVGZQflx1Mnzb9czHEWEkaxvofisaIV6_DP9AroIu93ZvEN2CoFdvk5B23YvoVsIPxX-xHtPHMww6GOINVTnfTJhDIXG35PvZVLMOV_gnc3ltwqzbaRB81i23ugILlrEQsaGpDG6zVBxK-IMJKYcTWxJAnXBSigNVTOTJYibwszVjQ/s1280/photo_2026-02-12_14-05-06.jpg

ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ដ៏ល្បី BMW បានប្រកាសប្រមូលរថយន្តជិត៦០ម៉ឺនគ្រឿងពីអតិថិជននៅប្រទេសនានា បន្ទាប់ពីរកឃើញភាពខុសប្រក្រតីក្នុងប្រព័ន្ធម៉ាញ៉េទិកសម្រាប់បញ្ឆេះម៉ាស៊ីនរថយន្ត ដែលអាចបណ្តាលឱ្យអតិថិជនមានគ្រោះថ្នា.ក់ពេលបើកបរដោយសាររថយន្តផ្ទុះឆេះ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsSnr4knSCgHf935eJ4gOTg6IHaLX9j2wSkBrY69KrfsbenA9-5u0zicF_aWZMUlj_k1ZNrJ6n1L41ZKMJBQ94ZeZ7kq_ErguAicFzUFpifHN5w_TekZJ9yqgJ3B3kS01OZq0yDXNTsK8_wkIxGRJ2Tp412hGoj98K3HvIpxmglpUIQA8M1Grq-sqHJLur/s1280/photo_2026-02-12_14-05-07%20(2).jpg
អ្នកនាំពាក្យក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ BMW ប្រកាសកាលពីថ្ងៃទី១១ ខែកុម្ភៈ ថា ក្រុមហ៊ុនកំពុងតែប្រមូលរថយន្តពីអតិថិជនវិញរហូតដល់ជិត៦០ម៉ឺនគ្រឿង ដោយសារបារម្ភពីអ្នកបើកបរគ្មានសុវត្ថិភាពបណ្តាលពីរថយន្តផ្ទុះឆេះ ។ តាមការចុះផ្សាយរបស់សារព័ត៌មានអាល្លឺម៉ង់ kfz-betrieb គឺរថយន្តមានបញ្ហាប្រព័ន្ធបញ្ឆេះ ដែលក្រុមហ៊ុន BMW បានលក់ឱ្យអតិថិជនជុំវិញពិភពលោក ស្មើនឹង៥៧ម៉ឺន ៥ពាន់គ្រឿង (៥៧៥,០០០គ្រឿង) ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfZGKwb4stkFA7G6Sc4I0Gmt8-y98b4wdy_nDI93U3NRopADVAfqPHx_ca0lhrlt1GPD8kgL6kw2Z3lC5jKH6vBmIhQ-5xAi8tGiIyIKgkI3t7pYGuXAYdpV9rPNbuY_pPxqUlmOV9GFLTaKLvszTyo49X8v8TisrKtwygoo4XqFcoAo3LyOO_NiGnJuXe/s1280/photo_2026-02-12_14-05-07.jpg
អតិថិជនបានជូនដំណឹងមកកាន់ក្រុមហ៊ុនពីរថយន្ត BMW ចំនួន១៦ប្រភេទ ដែលបំពាក់ប្រព័ន្ធបញ្ឆេះរថយន្ត ផលិតចាប់ពីខែកក្កដា ឆ្នាំ២០២០ រហូតដល់ខែកក្កដា ឆ្នាំ២០២២ គឺមានបញ្ហាដោយសារប្រព័ន្ធម៉ាញេទិកសឹករិចរិល ។ ក្រុមហ៊ុនបានណែនាំឱ្យអតិថិជនយកចិត្តទុកដាក់ក្នុងការថែទាំរថយន្តក្រោយបើកបរផ្លូវឆ្ងាយ រីឯប្រព័ន្ធបញ្ឆេះម៉ាស៊ីនរថយន្តអាចខូចបណ្តាលឱ្យវាក្តៅខ្លាំងឈានទៅផ្ទុះឆេះពេលបើកបរ ហើយក្រុមហ៊ុននឹងផ្ញើលិខិតជូនដំណឹងទៅអតិថិជនពីការផ្លាស់ប្តូរប្រព័ន្ធបញ្ឆេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDLuZAZsoBxWhI48AHfbTmEHohS6ayWgi7xBv1ByQVTTiTMQieN_YUkJMfv2yiWmGASSZWLX2RGL-iMcwI4tN4k9oSGzZ-EqvxnqwbijJgTrnbO5Tw-7pFOp0jVKnCkv0g_JWi8anL-EuhEzrmvVZntUciGMNNxRW3gcN4NYnbTQWgad8-v0ym0cCXzjy9/s1280/photo_2026-02-12_14-05-31.jpg

កាលពីឆ្នាំ២០២៤ ក្រុមហ៊ុន BMW បានកាត់បន្ថយការផលិតរថយន្តរបស់ខ្លួន ដោយសារក្រុមហ៊ុនប្រមូលរថយន្តខូចហ្វ្រាំងពីអតិថិជនវិញ រហូតដល់១លាន ៥សែនគ្រឿង បណ្តាលឱ្យក្រុមហ៊ុនខាតបង់ប្រាក់រាប់រយលានដុល្លារនាពេលនោះ ។ រីឯការប្រមូលរថយន្តពីអតិថិជនលើកនេះ ​ក្រុមហ៊ុនប្រឈមនឹង​ការខាតបង់ប្រាក់រាប់រយលានដុល្លារដូចគ្នា ៕