Home តារាជាតិ មាលា ក្លាយជាតារាម៉ូដែលខ្មែរដំបូងមានអ្នកទស្សនាវីដេអូជាង៨លាននៅលើ Instagram

មាលា ក្លាយជាតារាម៉ូដែលខ្មែរដំបូងមានអ្នកទស្សនាវីដេអូជាង៨លាននៅលើ Instagram

24
0

តារាម៉ូដែលខ្មែរកាត់បារាំង មាលា បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍ខណៈវីដេអូមួយរបស់នាងនៅលើគណនីអ៊ីនស្តា្រក្រាមមានអ្នកចូលមើលរហូតដល់៨.៣លានដង គិតត្រឹមព្រឹកថ្ងៃទី១១ ខែកុម្ភៈ។ ចំនួនអ្នកទស្សនាដ៏ច្រើនសន្ធឹកសន្ធាប់នេះបានជំរុញឱ្យ មាលា ក្លាយជាតារាម៉ូដែលខ្មែរដំបូងដែលមានតួលេខគាំទ្របែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8cJWd35ag8Bhvd0eUzFY5ynig4mPfwWc1Ltut13MHcLZo0nVDIhhKAdqj4r-JU3aStgU4olc3FGea8KDf2JaxA7r482tYqONp2w1racyD7_-zwt2YzDTPwrzUbGj_Gs1Iw8TVzxP8Ci-MF_yOaACMQyOoB7WhDO6fWigtmC-6lM3741ePfTIXujE3zjNd/s1920/image_2026-02-11_08-47-14.png

ប្រិយមិត្តមួយចំនួនប្រាកដជាជ្រាបខ្លះៗមកហើយថា កន្លងមកថ្មីៗនេះ មាលា ពេជ្រ វត្តីសារ៉ាវឌ្ឍី រួមទាំង ហុក សារិតុលា បានធ្វើដំណើរទៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី បញ្ចេញភាពទាក់ទាញផ្អើលអស់ភ្ញៀវទេសនៅទីនោះងាកមើលពួកគេព្រមព្រាត។ វីដេអូនិងរូបភាព មាលា និង ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺមានភាពទាក់ទាញយ៉ាងខ្លាំងខណៈដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី មានវីដេអូមួយដែលមានចំនួនអ្នកទស្សនា២៨លានដងនៅលើបណ្តាញសង្គមហ្វេកប៊ុកនោះ មាលា ក៏មានវីដេអូមួយដែលមានអ្នកទស្សនាដល់ទៅជាង៨លានដងនៅលើគណនីអ៊ីនស្រ្តាក្រាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFTdoZ9SSoE5ie3tdx1IgWCNIOO5KTGt72W10mHBx8QwgTt-69VQ2dPG9SQUY9Nuf9D5Hrh5bTFaKl_Nj2MYOfmY2dkOEUKlSYwxjcPi2D57uqTDfLFZLoIXcH9Z6Lj7Ey5OoZbnjgHjShGsosw5MNH6X8JPwNcyux6E-9pKng25Eo_VPyM6Jrx6gOk-10/s1920/image_2026-02-11_08-47-15.png

ស្ថិតក្នុងសំលៀកបំពាក់ដ៏ស្រស់ស្អាតអមមកជាមួយនឹងទេសភាពមាត់សមុទ្រវីដេអូរបស់ មាលា មានភាពទាក់ទាញមិនធម្មតា។ ដើមឡើយ មាលា ដាក់គោលដៅថាវីដេអូមួយនេះរបស់នាងនឹងមានអ្នកទស្សនា៥លានប៉ុន្តែតួលេខបានកើនឡើងលើសពីការរំពឹងទុកទៅទៀត។ ចំនួន៨.៣លានដងនៅលើគណនីអ៊ីនស្ត្រាក្រាមនេះបានជំរុញឱ្យ មាលា ក្លាយជាតារាម៉ូដែលខ្មែរដំបូងគេដែលទទួលបានតួលេខនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdsCEC_BfTNeT2MA14hCRUctd6SlMP8rIy9E3i0nl0QqJ5eGT3uHsnO0AuHCWOUFIYcOf1WyOmlJGtSue07VKfE9GZLvs7HtkJh7gU-qw-kjCJSeJdjYNXBEzxL4Bou75Sox0G_JosFyFUEapy0KPNdf6ggDm8SfA7hwLLSDXcGc5LCV4bDUOSuxLI-KSW/s1911/image_2026-02-11_08-47-17.png
នៅក្នុងផ្នែកបញ្ចេញមតិយោបល់គេបានឃើញជនបរទេសជាច្រើនបានសរសើរពីភាពស្រស់ស្អាតរបស់ មាលា ។

គួរបញ្ជាក់ផងដែរថា ដោយសារតែសម្រស់ស្រស់ស្អាតមានមន្តស្នេហ៍និងមានទេពកោសល្យផង មាលា បានសាងភាពល្បីល្បាញយ៉ាងឆាប់រហ័សដោយមានទីផ្សារយ៉ាងច្រើនមិនថាការសម្តែងកុន ថតពាណិជ្ជកម្ម សម្តែង MV ឬការដើរបង្ហាញម៉ូតនោះទេ។ ជាពិសេសរាល់ពេល មាលា ទៅដល់ទីណាតែងតែទទួលបានការចាប់អារម្មណ៍នៅទីនោះ៕