Home ព័ត៌មានអន្តរជាតិ លទ្ធផលការបោះឆ្នោតនៅថៃបញ្ជាក់ថា ប្រជាជនថៃគាំទ្រខ្លាំងចំពោះការឈ្លានពានកម្ពុជា

លទ្ធផលការបោះឆ្នោតនៅថៃបញ្ជាក់ថា ប្រជាជនថៃគាំទ្រខ្លាំងចំពោះការឈ្លានពានកម្ពុជា

21
0

ជាតិសាសន៍នេះមិនដែលបោះបង់មហិច្ចតារបស់ពួកគេក្នុងការទន្រ្ទានយកទឹកដីខ្មែរឡើយ! នៅចុងបញ្ចប់ប្រជាជនថៃនៅតែជ្រើសរើស អានុទីន ឲ្យបន្តដឹកនាំប្រទេសដដែលបើទោះជាកន្លងមកពួកគេធ្លាប់រិះគ.ន់នាយករដ្ឋមន្រ្តីរូបនេះយ៉ាងណាក៏ដោយ។ នេះសបញ្ជាក់ឲ្យឃើញថា ប្រជាជនថៃភាគច្រើននៅតែគាំទ្រទង្វើឈ្លានពាន រំលោ.ភយកទឹកដីកម្ពុជាតាមរយៈការគាំទ្រគោលនយោបាយគណបក្សភូមិចៃថៃរបស់អានុទីន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpx-AxLTktF_eRnIxguh9V-Vt8b1uERO0MuQLQrWZlZIihxeHLbobB9jpEkbd2IeupUZJd6_cLYlkuf35_RpemcOwTxxu_BDf0ZAdqMIfGjf6UbTmNmO6TeQUlH_v67FvSiaAIlXshOtd0LZd7FJfDNGUBnG5WZz3WDI_bofdA9ZuPLjdsQmaG0P0fp-Zx/s1280/photo_2026-02-09_09-28-13.jpg
លទ្ធផលនៃការបោះឆ្នោតជ្រើសរើសមេដឹកនាំអាណត្តិថ្មីរបស់ប្រទេសថៃដែលចេញផ្សាយនៅយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានបង្ហាញថា គណបក្សភូមិចៃថៃ ដឹកនាំដោយលោក អានុទីន ឆានវីរ៉ាគុល បានបង្កើតរបត់ថ្មីក្នុងនយោបាយថៃ តាមរយៈការនាំមុខដាច់ក្នុងការរាប់សន្លឹកឆ្នោតជាង ៨៧% ដែលជំរុញឱ្យមេដឹកនាំគណបក្សរូបនេះប្រកាសជ័យជម្នះជាផ្លូវការ និងត្រៀមរៀបចំរដ្ឋាភិបាលថ្មី។

យោងតាមការផ្សាយរបស់កាសែត The Strait Time របស់សិង្ហបុរីបានអះអាងថា មានកត្តាធំៗ៣យ៉ាងដែលជួយឲ្យលោក អានុទីន ឈ្នះឆ្នោត ក្នុងនោះរួមមានទាំងជម្លោះព្រំដែនជាមួយកម្ពុជាផងដែរ។ តាមការលើកឡើងរបស់កាសែតអន្តរជាតិដដែលនេះ អ្វីដែលផ្ដល់ប្រៀបឈ្នះដល់លោក អានុទីន និង គណបក្សភូមិចៃថៃ អាចមកពីកត្តាចំនួនបីគឺ៖ ជំហរដ៏រឹងមាំរបស់លោកចំពោះប្រទេសកម្ពុជា ការបញ្ចូលអ្នកបច្ចេកទេស និងសមត្ថភាពអភិបាលកិច្ច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitXhOV_YTT7_XJmi6RvjlYaXjON65LaAUue6IlslkVjXVfA3mfJiB39swZkzLL1DWT4Ko6UVQwH_VKCPfz6X9pB-KybKNkKAG1L3q26zQ_uFdyOHSl2mhzOKF3QynKfeJMBbluAsKxrrlzhWgzKfMsi5ewWOR61x3-Z2ip4FoXDTpwuPke37Rr8ZIJYxvm/s1117/photo_2026-02-09_09-28-13%20(2).jpg
ជាមួយគ្នានោះ បើតាមអ្នកវិភាគ និងអ្នកជំនាញផ្នែកនយោបាយរបស់ថៃផ្ទាល់ក៏បានមើលឃើញដែរថា យជម្នះរបស់គណបក្សភូមិចៃថៃ មិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលឡើយ។ គណបក្សនេះបាននិងកំពុងប្រើប្រាស់ «សន្លឹកបៀជាតិនិយម» ដែលមិនមែនត្រឹមតែលើបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារឿងពាក់ព័ន្ធនឹងមនោគមវិជ្ជា «ភាពជាថៃ» ផងដែរ។

ក្នុងន័យនេះ តាមរយៈលទ្ធផលដែលទទួលបាននៅពេលនេះហើយ គឺជាការសបញ្ជាក់យ៉ាងច្បាស់ថាទោះជារដ្ឋាភិបាលនិងប្រជាជនគេមានការមិនចុះសម្រុងនឹងគ្នាយ៉ាងណា ឬមានការរិះគ.ន់ខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែនៅចុងបញ្ចប់ពួកគេនៅតែត្រូវរូវគ្នាដើម្បីធ្វើទុក្ខបុ.កម្នេកម្ពុជាដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8GS3ZDixfdb5ACpWL1WNvKPftZUWdvjasYKscIYd7OqDJ0DM99Bsk1tDkvA91BrZsj70CXAQ7EI-mOuMqzb84gx3BbeoGUCinxNV5v8ai6CXzkv12XngtDk12pq6OWma5ZKlqW_RS_rgK5-n6ycQqhCxP8KM5ZtuUDptkIjsiaocfJ7ndovE1uIBKpifc/s800/photo_2026-02-09_09-28-14.jpg

ជ័យជម្នះរបស់ អានុទីន មិនត្រឹមតែសបញ្ជាក់ពីការផ្លាស់ប្តូរទម្រង់អំណាចពីគណបក្សភឿថៃមកកាន់បក្សភូមិចៃថៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញារបស់បក្សប្រឆាំងក្នុងការទទួលយកសំឡេងឆ្នោត ដើម្បីរក្សាស្ថិរភាពសង្គម ជាមួយនឹងគោលនយោបាយដុតបញ្ឆេះស្មារតី «ជាតិនិយម» ដោយយកបញ្ហាព្រំដែនមកធ្វើជាឧបករណ៍ទាក់ទាញសម្លេងឆ្នោត៕