យោងតាមការបញ្ជាក់ពី NBA និង ESPN ដែលជាប៉ុស្តិ៍កីឡាធំជាងគេនៅសហរដ្ឋអាម៉េរិក ក្រុមចម្រៀង K-pop CORTIS នឹងសម្តែងក្នុងអំឡុងពេលសម្រាកពាក់កណ្តាលម៉ោងនៅក្នុងព្រឹត្តិការណ៍ «2026 Ruffles NBA All-Star Celebrity Game» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៣ ខែកុម្ភៈ (ម៉ោងក្នុងស្រុក) នៅរដ្ឋ California សហរដ្ឋអាម៉េរិក។

NBA បានប្រកាសថា CORTIS គឺជាសិល្បករ Kpop ដំបូងគេក្នុងប្រវត្តិសាស្ត្រ NBA All-Star Celebrity Game ដែលបានសម្តែងនៅក្នុងកម្មវិធីសម្រាកពាក់កណ្តាលម៉ោង។ ក្រុមនេះជាមុខមាត់នៃការផ្សព្វផ្សាយរបស់ NBA ដោយបង្ហាញពីការរំពឹងទុកខ្ពស់ដែលដាក់លើពួកគេ។ ការប្រកួត NBA All-Star Celebrity Game គឺជាព្រឹត្តិការណ៍មួយដែលក្រុមអតីតកីឡាករ NBA តារាសម្តែងហូលីវូដ អ្នកចម្រៀងរ៉េបល្បីៗ និងតារាកីឡាប្រកួតប្រជែងគ្នា។.png)
នេះគឺជាព្រឹត្តិការណ៍សំខាន់មួយនៃសប្តាហ៍ NBA All-Star ដែលត្រូវបានផ្សាយផ្ទាល់ទូទាំងសហរដ្ឋអាម៉េរិកតាមរយៈ ESPN និងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង។ CORTIS ត្រូវបានគេរំពឹងថានឹងផ្តល់នូវការសម្តែងដ៏អស្ចារ្យសម្រាប់អ្នកគាំទ្របាល់បោះទូទាំងពិភពលោក។
ទោះបីជាទើបតែបង្ហាញខ្លួនបានរយៈពេល៦ខែក៏ដោយ CORTIS កំពុងបង្ហាញពីវត្តមានដ៏កម្រ និងលេចធ្លោនៅសហរដ្ឋអាម៉េរិក មិនត្រឹមតែនៅក្នុងឧស្សាហកម្មតន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងវិស័យកីឡា និងការកម្សាន្តផងដែរ។ ក្រុមនេះបានប្រកាសថា ពួកគេត្រូវបានជ្រើសរើសជាអ្នកសម្តែងសំខាន់សម្រាប់កម្មវិធី «NBA Crossover Concert Series» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែកុម្ភៈ នៅទីក្រុង Los Angeles ដោយក្លាយជាសិល្បករកូរ៉េដំបូងគេដែលបានសម្តែងនៅលើឆាកនេះ។.png)
ឧស្សាហកម្មហ្គេមក៏បានយកចិត្តទុកដាក់ជាពិសេសចំពោះក្រុមនេះផងដែរបទចម្រៀងដំបូងរបស់ពួកគេគឺ «Go!» ត្រូវបានជ្រើសរើសជាបទចម្រៀងដើមសម្រាប់រដូវកាលទី ៤ នៃហ្គេមអាម៉េរិកដ៏ពេញនិយម «NBA 2K26» ជាហ្គេមដែលមានការលក់បានចំនួន ១៥០លានច្បាប់។ បទចម្រៀងនេះក៏ត្រូវបានគេប្រើជាក្បាច់រាំនៅក្នុងហ្គេមបាញ់ប្រហារ Fortnite ដ៏ពេញនិយមទូទាំងពិភពលោកផងដែរ ដោយបង្ហាញពីការសហការគ្នាជាច្រើនដែលមិនធ្លាប់មានពីមុនមកសម្រាប់ ក្រុមចម្រៀង Kpop ថ្មីថ្មោង ៕










