ទោះបីជាកន្លងមកនេះធ្លាប់រាំ Trend បទចម្រៀង «WHEN I’M WITH YOU» របស់តារាចម្រៀង Lisa សមាជិក BLACKPINK ប៉ុន្តែពេលនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបញ្ជាក់ប្រាប់ទស្សនិកជនថាមិនមែនគ្រប់គ្នាសុទ្ធតែជាហ្វេនរបស់ Lisa នោះទេខណៈបញ្ជាក់ថានាងជាហ្វេនរបស់ Jennie ។

កាលពីពេលថ្មីៗនេះអ្នកបង្កើតមាតិកាថៃបានយកវីដេអូរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក្នុងឈុតសំលៀកបំពាក់ដ៏ស្រស់ស្អាតអង្គុយនៅលើទូកនៅឯបារាយ៍ក្នុងខេត្តសៀមរាប ដោយចោទប្រកាន់ថាធ្វើត្រាប់តាមតារាចម្រៀង Lisa នៅឯបឹងព្រលិតក្នុងនាមជាអ្នកផ្សព្វផ្សាយទេសចរណ៍ប្រទេសកំណើតខ្លួន។ វីដេអូដែលលាបពណ៌ បំភ្លៃការពិតពី ពេជ្រ វត្តីសារ៉ាវឌ្ឍី ថា Copy តាម Lisa បានបណ្តាលឱ្យអ្នកជិតស្និទ្ធរបស់បវរកញ្ញារូបនេះចេញវីដេអូប្រតិកម្មដោយបង្ហាញច្បាស់ៗថាកុំយកបឹងព្រលិតរបស់ថៃមកប្រៀបធៀបនឹងបារាយ៍ដ៏ស្រស់ស្អាតរបស់ខ្មែរ។
ជាមួយនឹងការចោទប្រកាន់ថាខ្លួននាងចូលចិត្ត Copy តាម Lisa និងអ្វីៗដែលជារបស់ថៃ ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហាញថានាងជាហ្វេនរបស់ Jennie ទេ។ បវរកញ្ញារូបនេះបានចែករំលែកនៅល្ងាចថ្ងៃទី៥ ខែកុម្ភៈ ថា «ផ្ទះលេខពីរកុំយល់ច្រឡំអី ព្រោះមិនមែនគ្រប់គ្នាសុទ្ធតែហ្វេនលីសាទេ ហើយជាពិសេសខ្ញុំគឺជាហ្វេនរបស់ជេនីទេចាស»។.png)
នេះអាចបញ្ជាក់ថាដ្បិតតែកន្លងមក ពេជ្រ វត្តីសារ៉ាវឌ្ឍី ធ្លាប់រាំបទ Lisa ក៏មិនមែន មិនមែនមានន័យថានាងជាហ្វេននោះទេ។ គួរបញ្ជាក់ផងដែរថានៅថ្ងៃទី២៩ ឧសភា ឆ្នាំ២០២៥ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គមទាំងនៅលើទិកតុកនិងហ្វេកប៊ុកពី Trend បទចម្រៀង « WHEN I’M WITH YOU» របស់តារាចម្រៀង Lisa សមាជិក BLACKPINK ដែលសហការជាមួយនឹងតារាចម្រៀង Tyla ។ នាគ្រានោះរូបនាងត្រូវរងនូវមតិរិះគន់យ៉ាងចាស់ដៃដោយសារតែស្ថានភាពជម្លោះព្រំដែន៕










