ថ្មីៗនេះកម្មវិធីកម្សាន្តកូរ៉េខាងត្បូងមួយដើម្បីរំលឹកដល់ Barbie Hsu ដែលទស្សនិកជនកម្ពុជាស្គាល់ទូលំទូលាយថាជា សាន់ឆាយ បានចាក់ផ្សាយដោយបង្ហាញពីមូលហេតុពិតនៃការស្លាប់របស់តារាសម្តែងរូបនេះគឺការគាំងបេះដូងភ្លាមៗ។ សាន់ឆាយ បានទទួលមរណភាពនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងវ័យ៤៨ឆ្នាំនៅឯប្រទេសជប៉ុន។

នៅក្នុងកម្មវិធីដែលបង្ហាញពី អាថ៌កំបាំងនៃកំណើត ភាពចាស់ជរា ជំងឺ និងការស្លាប់របស់តារាល្បីៗ ស្វាមីរបស់ សាន់ឆាយ គឺ DJ Koo មិនបានបង្ហាញខ្លួនដោយផ្ទាល់ទេ ប៉ុន្តែរឿងរ៉ាវនេះត្រូវបានរៀបរាប់ឡើងវិញដោយពិធីករដោយមានការយល់ព្រមពីសាមីខ្លួន។ កម្មវិធីនេះ បានលាតត្រដាងថា សាន់ឆាយ បានឆ្លងជំងឺផ្តាសាយប្រភេទ A (H1N1) បន្ទាប់ពីងូតទឹកក្នុងទឹកក្តៅ។ ស្ថានភាពរបស់នាងកាន់តែអាក្រក់ទៅៗយ៉ាងឆាប់រហ័ស និងបណ្តាលឱ្យមានផលវិបាកដល់សរសៃឈាមបេះដូង។ នៅពេលដែលសុខភាពរបស់ សាន់ឆាយ កាន់តែយ៉ាប់យ៉ឺន ក្រុមគ្រួសាររបស់នាងបានពិចារណានាំនាងទៅមន្ទីរពេទ្យធំមួយ។ ទោះជាយ៉ាងណាក៏ដោយ តារាស្រីរូបនេះបានបង្ហាញពីបំណងចង់ត្រឡប់ទៅផ្ទះវិញដើម្បីសម្រាក។
បន្ទាប់មកក្រុមគ្រួសាររបស់នាងបានកក់ជើងហោះហើរដើម្បីនាំនាងត្រឡប់ទៅតៃវ៉ាន់ វិញ ប៉ុន្តែនៅតាមផ្លូវទៅព្រលានយន្តហោះ សាន់ឆាយ ស្រាប់តែមានអាការៈគាំងបេះដូង។ ក្រុមគ្រួសាររបស់នាងបានប្រញាប់ប្រញាល់នាំនាងទៅកាន់មន្ទីរពេទ្យក្បែរនោះភ្លាមៗ ដើម្បីទទួលការព្យាបាលបន្ទាន់រយៈពេល ១៤ម៉ោង ប៉ុន្តែពួកគេមិនអាចជួយសង្គ្រោះតារាសម្តែងរូបនេះបានទេ។
នៅយប់មុនកើតហេតុ សាន់ឆាយ បានរាំយ៉ាងសប្បាយរីករាយជាមួយក្រុមគ្រួសាររបស់នាង។ ប៉ុន្តែក្នុងរយៈពេលដ៏ខ្លី នាងបានដួលសន្លប់ ហើយស្លាប់។ អ្វីៗបានកើតឡើងយ៉ាងលឿន រហូតដល់អ្នកដែលមានវត្តមានមានការតក់ស្លុតយ៉ាងខ្លាំង។.png)
តាមពិតទៅ សុខភាពរបស់ សាន់ឆាយ បានធ្លាក់ចុះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ តារាស្រីរូបនេះធ្លាប់មានជំងឺក្រឡាភ្លើង និងហូរឈាមក្រោយសម្រាលដែលធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់នាងងាយរងគ្រោះ។ នៅពេលដែលនាងឆ្លងជំងឺផ្តាសាយប្រភេទ A រួមផ្សំជាមួយនឹងសួតចុះខ្សោយ រាងកាយរបស់នាងខ្វះកម្លាំងដើម្បីរស់រានមានជីវិតរហូតដល់នាងអាចត្រឡប់ទៅផ្ទះវិញដើម្បីព្យាបាល។ សាន់ឆាយ បានទទួលមរណភាពដោយមានម្តាយរបស់នាង ស្វាមី DJ Koo កូនពីរនាក់របស់ពួកគេ និងប្អូនស្រី និងបងថ្លៃរបស់នាងនៅជុំវិញ។ ត្រឹមតែមួយថ្ងៃមុននេះ DJ Koo បាននៅក្បែរប្រពន្ធរបស់លោកដោយចែករំលែកពេលវេលាដ៏រីករាយ។ តិចជាង ២៤ម៉ោងក្រោយមក លោកត្រូវមើលនាងដេកលើគ្រែមន្ទីរពេទ្យ ដង្ហើមរបស់នាងរសាត់បាត់ទៅ ហើយបន្ទាប់មកក៏ចាកចេញពីលោកដោយស្ងាត់ៗ។.png)
Barbie Hsu កើតនៅឆ្នាំ ១៩៧៦ នៅតៃវ៉ាន់ គឺជាអ្នកចម្រៀង ពិធីករ និងតារាសម្តែងអាស៊ីដ៏ល្បីល្បាញម្នាក់។ នាងត្រូវបានគេស្គាល់យ៉ាងទូលំទូលាយចំពោះសាធារណជនបន្ទាប់ពីដើរតួជា សាន់ឆាយ ក្នុងរឿង F4 ឆ្នាំ២០០១ បានជំរុញឱ្យនាងក្លាយជាតារាលំដាប់ A-list។
ពេញមួយអាជីពរបស់ សាន់ឆាយ បានបន្សល់ទុកនូវស្នាដៃជាច្រើនតាមរយៈខ្សែភាពយន្តល្បីៗ ហើយនាងគឺជាតារាផ្សាយពាណិជ្ជកម្មដែលមានការចង់បានយ៉ាងខ្លាំងនៅក្នុងទសវត្សរ៍ឆ្នាំ ២០០០។ នៅឆ្នាំ ២០១១ នាងបានរៀបការជាមួយ Wang Xiaofei លែងលះគ្នានៅឆ្នាំ ២០២១ ហើយក្រោយមកបានរៀបការម្តងទៀតជាមួយ DJ Koo ៕










