សហរដ្ឋអាមេរិក ៖ តុលាការអាមេរិកបានកាត់ក្តីបុរសឈ្មោះ Ryan Routh អាយុ៥៩ឆ្នាំ ឱ្យជាប់ពន្ធនាគារមួយជីវិត ករណីប៉ុនប៉ងធ្វើឃា.តប្រធានាធិបតីអាមេរិក លោក Donald Trump នៅរដ្ឋផ្លរីដា កាលពីខែកញ្ញា ឆ្នាំ២០២៤ ដែលពេលនោះ ជនល្មើសព្យាយាមធ្វើឃា.តប្រធានាធិបតីអាមេរិកដោយលាក់ខ្លួនក្នុងគុម្ពោតព្រៃ ប៉ុន្តែត្រូវបានអាជ្ញាធរឃើញទាន់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ។.jpg)
កាលពីឆ្នាំ២០២៤ ជនល្មើសត្រូវបានតុលាការរកឃើញថា មានទោសកំហុសដោយសារព្យាយាមធ្វើឃាតប្រធានាធិបតីអាមេរិក ដែលពេលនោះ លោក Trump គឺជាបេក្ខជនឈរឈ្មោះប្រធានាធិបតី បានធ្វើដំណើរមកកាន់ទីលាន Trump International Golf Club នៅទីក្រុង West Palm Beach រដ្ឋផ្លរីដា ។.jpg)
សមត្ថកិច្ចក្នុងតំបន់បានសង្កេតឃើញកាំភ្លើងចេញពីគុម្ពោតព្រៃ ក៏បាញ់សំដៅទៅគុម្ពោតព្រៃធ្វើឱ្យជនល្មើសប្រញាប់រត់ចេញ ប៉ុន្តែត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅក្បែរនោះ ។ បើតាមមន្ត្រីតុលាការ គឺទោសកំហុសរបស់ជនល្មើសស័ក្តិសមនឹងទទួលការកាត់ទោសឱ្យជាប់ពន្ធនាគារមួយជីវិតមិនអាចបដិសេធបាន ពីព្រោះបានរៀបចំផែនការជាច្រើនខែដើម្បីធ្វើឃាតលោក Trump ដែលនេះបង្ហាញថា មានគម្រោងធ្វើឃាតដោយចេតនា ។ តាំងពីពេលនោះ ជនល្មើសមិនបានបង្ហាញការសោកស្តាយ ឬទទួលស្គាល់កំហុសរបស់ខ្លួនឡើយ ។
មេធាវីរបស់ជនល្មើសបានដាក់ពាក្យប្តឹងទៅតុលាការឧទ្ធរណ៍ក្នុងសំណុំរឿងនេះ ខណៈជនល្មើសបដិសេធរាល់ការចោទប្រកាន់ទាំងអស់ ។ ជនល្មើសមានស្រុកកំណើតនៅរដ្ឋ North Carolina និងបានមករស់នៅរដ្ឋ Hawaii មុនពេលសមត្ថកិច្ចចាប់ខ្លួន ដោយបង្ហាញអាកប្បកិរិយាមិនគួរឱ្យសង្ស័យអ្វីឡើយពេលសមត្ថកិច្ចស៊ើបអង្កេត ដូចជា ៖ ស្វាគមន៍លោកប្រធានាធិបតី Trump ពេលប្រកួតវាយកូនហ្គោល ។
.jpg)
សមត្ថកិច្ចរកឃើញថា ជនល្មើសបានសរសេរឈ្មោះទីកន្លែងផ្សេងៗដែលលោកប្រធានាធិបតី Trump មានគម្រោងធ្វើដំណើរទៅទីនោះ ប៉ុន្តែនៅថ្ងៃដែលលោក Trump ធ្វើដំណើរទៅកាន់ទីលាន Trump International Golf Club នៅទីក្រុង West Palm Beach រដ្ឋផ្លរីដា ជនល្មើសគ្មានកន្លែងលាក់ខ្លួនដើម្បីបាញ់ឱ្យចំគោលដៅទេ ។
នៅតុលាការ ជនល្មើសមិនទទួលស្គាល់ទោសកំហុស និងថាមិនពាក់ព័ន្ធអ្វីទាំងអស់នឹងការចោទប្រកាន់នេះ ហើយបាននិយាយហូរហែចាកប្រធានបទ ដូចជា ៖ និយាយពីប្រវត្តិសាស្ត្រអាមេរិក សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងនិយាយពីការតាំងចិត្តទិញនាវា ទើបធ្វើឱ្យតុលាការឈប់ឱ្យជនល្មើសនិយាយបន្តទៀត និងបញ្ជាសន្តិសុខនាំជនល្មើសចេញពីបន្ទប់សវនាការ ។
តុលាការមានភស្តុតាងយ៉ាងច្រើនដែលបង្ហាញថា ជនល្មើសពិតជាប៉ុនប៉ងធ្វើឃាតលោកប្រធានាធិបតី Trump ហើយធ្វើសកម្មភាពនៅទីលាន Trump International Golf Club ប៉ុន្តែត្រូវបានអាជ្ញាធរឃើញហេតុការណ៍មុន ៕










