Home តារាជាតិ ឃុន វុត្ថា ជួយលើក ប៊ុត សីហា ឱ្យមានទីផ្សារចម្រៀងឡើងវិញ

ឃុន វុត្ថា ជួយលើក ប៊ុត សីហា ឱ្យមានទីផ្សារចម្រៀងឡើងវិញ

9
0

ជាមិត្តរួមជំនាន់ប្រកួតក្នុងកម្មវិធីតែមួយកាលពី១១ឆ្នាំមុន តារាចម្រៀង ឃុន វុត្ថា បានជួយនឹង ប៊ុត សីហា ដែលជាអតីតម្ចាស់ពានដោយបង្ហាញថា សីហា ទទួលការងារសិល្បៈវិញហើយ។ ឃុន វុត្ថា ព្រលយពាក្យមួយឃ្លាថា «គ្មានអ្នកណាមិនធ្លាប់ធ្វើខុសនោះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl6AL9-1TFgj5K8ylJ0lJFZJAJP1fZxE-cDn1vsr467yQIaZ2zxQia6DxssA1-SNVxl2fvJ-gVoclhs0tJKmXDYOfbBVMg1YPApoefOL8KckeBaZtHUpXwdc1hv_1oXUT-saNREwyGyKiWaOfW2qJBe1pu0lksx-hzHRxmH0m4nop8hNlFjyilS1F1ndb5/s2048/image_2026-02-05_10-08-51%20(2).png

ថ្មីៗនេះតារាចម្រៀង ឃុន វុត្ថា បានបង្ហោះរូបភាពមួយសន្លឹកជាមួយនឹង ប៊ុត សីហា អមមកជាមួយនឹងពាក្យពេចន៍ថា «អរគុណមិត្តភក្តិដែលបានមកលេងគ្នាដល់ហាង ខានជួបគ្នាយូរហើយនឹកពេលវេលាប្រលងជាមួយគ្នាណាស់មួយភ្លែតសោះជាង១០ឆ្នាំបាត់ទៅហើយ សង្ឃឹមថាក្រោយភ្លៀងមេឃនឹងស្រឡះ»។ មិនត្រឹមតែប៉ុណ្ណោះ ឃុន វុត្ថា បានបង្ហោះវីដេអូបន្ថែមទៀតសួរនាំពីសុខទុក្ខរបស់ ប៊ុត សីហា និងស្ថានភាពរបស់លោកបច្ចុប្បន្ន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBJ8zUybPZ660u9yDdO9OqiSHTQ1Ltz6ZHnjZzIK-gl51c0gREoT3j8xUnZMpabEbBJEg2qOv3lOHU0zbjVPpfIn-Ld6AWAqAwUpzv3DSU4WpWKkK8QV93pWMT7SJDABXFY93Pe_uU2FUmTfP27_SyQPfQMArye2P8SVMqpSx7iISsmqpgVzFnDRYEHLjw/s960/image_2026-02-05_10-08-54%20(2).png
ប៊ុត សីហា បាននិយាយថាពេលនេះខ្លួនគេពុំសូវមានការងារនោះទេខណៈរូបគេនៅឯខេត្តកំពង់ស្ពឺមិនបានរស់នៅទីក្រុងភ្នំពេញឡើយចំណែកឯការងារសិល្បៈវិញ សីហា នៅតែទទួល។ មិនត្រឹមតែបានជួយផ្សព្វផ្សាយលើក ប៊ុត សីហា ឱ្យមានអ្នកចាប់អារម្មណ៍ហៅអតីតម្ចាស់ពានរូបនេះទៅច្រៀងរកកម្រៃប៉ុណ្ណោះទេប៉ុន្តែ ឃុន វុត្ថា ក៏បានផ្តល់ជាស្បែកជើងសម្រាប់ ប៊ុត សីហា ទុកគ្រាន់ឡើងឆាកតន្រ្តីផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWiZ4sQyfJZ7LxBRIlBPgUIOApjGbbU65mepssBZLwodRwRpXRt2313V36ZT9QBqGNo4mXUw677tYo9jgedd79WBoiYkUs19Xjex_orKe1dxWzJU42xBzyQ-eK2nqsvSmoU9VFAXtHkFUglRvUHsHRWYjtf6sFSGNSAKcBiDJ63xAfQLRqQXln56iNqoI2/s960/image_2026-02-05_10-08-51.png
ទឹកចិត្តរបស់ ឃុន វុត្ថា មានសម្រាប់ ប៊ុត សីហា ដែលធ្លាប់ដើរផ្លូវខុសនេះក៏ទទួលបាននូវការកោតសរសើរជាច្រើនពីទស្សនិកជនដោយចាត់ទុកថានេះហើយគឺជាមិត្តភាពពិតប្រាកដ ដែលមិនបោះបង់គ្នា ហើយនៅតែជួយជ្រោមជ្រែងតាមដែលអាចធ្វើទៅបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfM4VwACICBpzA4sH2F-3R9FO8sceW0nCS1FGFt-I5lOonLZQxOSUKOMg1D8UP79x7sFyR0paDd2NE_KXhcM0ufw8bjydm8qHoFqqGI7krMr78nZtukb40o9Aik2ze84w_xkQtS0OrvemAmp72Kj-pBOJWWQUYDkYB7aQgGsz653m5HtdAj08KI9dvxlk-/s2048/image_2026-02-05_10-08-52.png
គេចាំបានថា កាលពីខែកញ្ញា ឆ្នាំ២០២៣ នៅពេលទទួលដំណឹងពី ប៊ុត សីហា ប្រព្រឹត្តបទល្មើស ឃុន វុត្ថា បានចេញមកបង្ហោះសារថា «សោកស្ដាយពេលដែលបានដឹងដំណឹងមិនល្អអំពីអ្នក សង្ឃឹមថាពេលត្រឡប់មកវិញនឹងកែប្រែខ្លួនឯងឡើងវិញមិត្តរួមជំនាន់ប៊ុត សីហា»។

ប៊ុត សីហា គឺជាម្ចាស់ពាន The Voice Cambodia រដូវកាលទី១ ហើយ ឃុន វុត្ថា គឺជាបេក្ខជន TOP4 នៅក្នុងការប្រកួតរួមជាមួយនឹង សយ រតនៈ និង ចម្រើន សុភ័ក្ត្រ៕